ទិដ្ឋភាពបើកសម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាល XIV។ រូប VG/ញឹកបាក់
* ព្យាករណ៍នឹងសម្រេចបានទិសដៅនៃផែនការ៥ឆ្នាំ ២០១៦-២០២០ នៅឱកាសបើកសម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាលXIV នៅព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ធ្វើរបាយការណ៍ជូនរដ្ឋសភា បានអះអាង៖ យោងលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានក្នុង៩ខែកន្លង អាចប៉ានស្មានបានថា ទូទាំងឆ្នាំ២០១៨ ប្រទេសយើងអាចសម្រេច និងសម្រេចលើសភាគកម្រិតទាំង១២តាមផែនការដាក់ចេញ ក្នុងនោះ ដែលសម្រេចលើសភាគកម្រិតមានចំនួន៨។ ជាមួយនឹងលទ្ធផលដែលសម្រេចបាននៃឆ្នាំរបៀង២០១៨ ស្ថានភាពប្រទេសលើគ្រប់វិស័យ ដូច៖ សេដ្ឋកិច្ចវប្បធម៌សង្គម បរិស្ថាន ការពារប្រទេស សន្តិសុខ កិច្ចការបរទេសក្នុង៣ឆ្នាំ២០១៦-២០១៨ បានអភិវឌ្ឍចំទិស មានការវិវឌ្ឍជាងដំណាក់កាលមុន។ ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចកើន១,៣ដង GDP មធ្យមភាគ លើមនុស្សម្នាក់ៗកើន៤៤០SD បើប្រៀបនឹងខាងដើមអាណត្តិកាល។ ជីវភាពរបស់ប្រជាជនបានកែលម្អឥតឈប់ឈរ។ អាចព្យាករណ៍បានថា ប្រទេសយើងអាចសម្រេចទិសដៅនៃផែនការ៥ឆ្នាំ២០១៦-២០២០ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទីXII និងសេចក្តីសម្រេចរបស់រដ្ឋសភាបានដាក់ចេញ ក្នុងនោះ មកដល់សព្វថ្ងៃ គឺមានភាគកម្រិតដែលសម្រេចនិងសម្រេចលើសចំនួន១១។
សម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាល XIV បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃ២២ ខែតុលា ដល់ថ្ងៃ២១ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសម័យប្រជុំលើកនេះ ទន្ទឹមនឹងការងារកសាងច្បាប់រដ្ឋសភាក៏បានចំណាយពេលយ៉ាងច្រើន សម្រាប់សកម្មភាពឃ្លាំមើលកំពូល ការងារខាងបុគ្គលិក និងសម្រេចនូវបញ្ហាសំខាន់ៗអំពីសេដ្ឋកិច្ច-សង្គម។ ពិសេស តាមកម្មវិធី ដែលបានគម្រោង នឹងផ្តល់សច្ចានុមតិលើគម្រោងច្បាប់ចំនួន៩ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយ និងផ្តល់មតិលើគម្រោងច្បាប់ចំនួន៦ទៀត។ សម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាលXIV ពិតជាសម័យប្រជុំនៃសេចក្តីសម្រេចនយោបាយសំខាន់ៗ។គម្រោងច្បាប់នានាបម្រុងនឹងបានផ្តល់សច្ចានុមតិនិងផ្តល់មតិ មានអត្ថន័យដ៏ធំចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ដូច៖ ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមបណ្តាច្បាប់ដែលបញ្ញត្តិពាក់ព័ន្ធដល់ការរៀបគម្រោងប្លង់។ ច្បាប់វិនិយោគទុនវិសោធនកម្ម។ ច្បាប់អប់រំវិសោធនកម្ម។ល។
យោងតាម http: //baochinhphu.vn -ប្រែ៖ សុផន