យោងប្រសាសន៍លោកថាច់យ៉ឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ដើម្បីបន្តការលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិចខេត្តដាក់ចេញសេចក្ដីសម្រេចចិត្តលេខ២០៤៥/QĐ-UBND ស្ដីពីការអនុវត្តគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្តវិញឡុង ដំណាក់កាល២០១៧-២០២០។ ក្នុងនោះ លេចធ្លោបំផុតគឺកម្មវិធី១៣៥។
ដងផ្លូវទៅកាន់ឃុំត្រាកូង ស្រុកត្រាអូង។
កម្មវិធី១៣៥ បានធ្វើឲ្យផ្លាស់ប្ដូរមុខមាត់ជនបទនៅតំបន់ជនរួមជាតិខ្មែរ បង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរបានទទួលផលពីវប្បធម៌ ការធ្វើដំណើរទៅមកពង្រីកសេវាកម្មពីកម្មវិធីថែទាំសុខភាពសហគមន៍។ កូនចៅមាមីងជនរួមជាតិខ្មែរទៅរៀនសូត្រកាន់តែមានភាពងាយស្រួល បើប្រៀបនឹងពីមុន។ ពេលអនុវត្តកម្មវិធី១៣៥ ដំណាក់កាលIII ខេត្តឧបត្ថម្ភវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍផលិតកម្មនៅឃុំ ភូមិលំបាកពិសេសនៅលើភូមិសាស្រ្ត ថវិកា អនុវត្ត៩,៥៤២ពាន់ដុង។ ផ្ដើមពីនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅតំបន់ជនជាតិភាគតិចមានការផ្លាស់ប្ដូរច្រើន; ពិសេសគឺស្ពានផ្លូវគមនាគមន៍ជនបទ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធខាងបណ្ដាញអគ្គិសនី សាលារៀនដំណាក់សុខាភិបាល អាគារវប្បធម៌ កីឡា។ល។ តាមរយៈការពិនិត្យមើលនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ឃុំមានថ្នល់បើកបរយានយន្តទៅដល់មជ្ឈមណ្ឌលសម្រេចអត្រាទាំង១០០% ផ្លូវគមនាគមន៍ជនបទតភ្ជាប់ឃុំ ភូមិត្រូវបានក្រាលកៅស៊ូ បេតុងសម្រេចអត្រាជាង៨៥% សាលាមត្តេយ្យ តំបន់ជនជាតិសម្រេចអត្រា១០០%; មានសាលាសាកលជនជាតិអន្តេវាសិកថ្នាក់ខេត្ត១; រាល់ឃុំសុទ្ធតែមានដំណាក់សុខាភិបាល។ គ្រួសារដែលប្រើប្រាស់អគ្គិសនីក្នុងតំបន់សម្រេចអត្រា៩៨%។
លោកសឺនហ្វាងយ្វី ប្រធានការិយាល័យជនជាតិក្រុងប៊ិញមិញ ឲ្យដឹងបន្ថែមគណៈជនជាតិខេត្ត ទើបធ្វើការត្រួតពិនិត្យលើការងារអនុវត្តកម្មវិធី១៣៥ តាមសេចក្ដីសម្រេចចិត្តលេខ៥៥១/QĐ-TTg ចុះថ្ងៃ០៤/៤/២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល នៅលើភូមិសាស្រ្តក្រុង។ ក្រុមបានទៅពិនិត្យនិងវាយតម្លៃគុណភាពសំណង់ទំនប់លូវត្តអង្គុលីខាងជើង ឃុំដុងប៊ិញ ដែលមានបណ្ដោយ៦៧,១០ម៉ែត្រ និងទទឹង៤ម៉ែត្រសរុបថវិកាវិនិយោគជាង១,៦ពាន់លានដុង។ ក្រុមការងារវាយតម្លៃគុណភាពសំណង់សម្រេចតាមតម្រូវការពីគុណភាព និងត្រឹមត្រូវតាមឯកសារគំរូប្លង់បានផ្ដល់សច្ចានុមតិ។ ទិសដៅរបស់សំណង់គឺដើម្បីរួមចំណែកផ្លាស់ប្ដូរមុខមាត់ជនបទ ងាយស្រួលក្នុងការដឹកទំនិញកសិផលរបស់ភូមិភាគ អភិវឌ្ឍប្រព័ន្ធគមនាគមន៍ ធារាសាស្រ្ត ម្ចាស់ការទឹកសម្រាប់ស្រោចស្រពនិងបង្កើនប្រសិទ្ធភាពក្នុងការទាញយកប្រភពទឹកបម្រើតាមត្រូវការរបស់ប្រជាជន។ អាចនិយាយបានថា កម្មវិធី១៣៥គឺជាប្រភពឧបត្ថម្ភសំខាន់ដើម្បីឃុំ សង្កាត់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងគឺនៅឃុំ ភូមិលំបាកពិសេស៕
ហាថាញ-ទីទុយ