ពិធីបុណ្យសែនដូនតា (បុណ្យភ្ជុំបិណ្ឌ) គឺជាពិធីបុណ្យប្រពៃណីមួយរបស់ជនរួមជាតិខ្មែរ។ ពិធីបុណ្យនេះ ជនរួមជាតិខ្មែរប្រារព្ធឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់បុព្វការីជន មានជីដូនជីតាញាតិកាទាំងប្រាំពីរសន្តាន និងឧទ្ទិសកុសលដល់អ្នកដែលចែកឋានទៅកាន់បរលោកនាយ សូមឲ្យដួងវិញាណក្ខន្ធរបស់អស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភព។ កាសែតកឹងធើភាសាខ្មែរ បានលេីកយករូបភាពមួយចំ នួនដែលជនរួមជាតិខ្មែរណាមបូ ប្រារព្ធពិធីបុណ្យសែនដូនតាដូចខាងក្រោម៖
ក្នុងឱកាសបុណ្យសែនដូនតា ថ្នាក់ដឹកនាំភូមិភាគនានា ក៏បានរៀបចំគណៈប្រតិភូ ចុះទៅសួរសុខទុក្ខ ប្រសិទ្ធពរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅតាមវត្តពុទ្ធសាសនាគណៈមហានិកាយលើភូមិសាស្រ្តខេត្ត។ រូបខាងលើ៖ សមមិត្តផាងធីហុងញ៉ុងសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ប្រគេនទេយ្យវត្ថុដល់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងកឹងធើ នាឱកាសពិធីបុណ្យសែនដូនតា។
ប្រារព្ធពិធីបោះបាយបិណ្ឌក្នុងឱកាសបុណ្យសែនដូនតានៅវត្តរាជសីមា (គោក)ស្រុកចូវថាញ់ ខេត្តត្រាវិញ។
ពុទ្ធបរិស័ទចំណុះជើងវត្តទឹកសាប ក្រុងវិញចូវ ខេត្តសុកត្រាំង ប្រគេនភត្តាហារព្រះសង្ឃ។
ពុទ្ធបរិស័ទខ្មែរនៅខេត្តត្រាវិញ ដាក់បាត្រព្រះសង្ឃក្នុងឱកាសបុណ្យសែនដូនតា។
មាមីងខ្មែរនៅខេត្តសុកត្រាំង វេចនំអន្សំជ្រូកត្រៀមពិធីបុណ្យសែនដូនតា។
មាមីងខ្មែរនៅខេត្តត្រាវិញ រៀបចំបាយបិណ្ឌសែនដូនតា។
ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង រាំលេងកម្សាន្តថ្ងៃបុណ្យសែនដូនតា។
ប្រែសម្រួល៖ លីសៀ