ស្រូបឱកាសបុណ្យសែនដូនតា ជាប្រពៃណីរបស់ជនរួមជាតិខ្មែរ ថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ III និងភូមិភាគនានានៅតំបន់វាលរាបទន្លេ គឺវឡុង កន្លែងដែលមានជនរួមជាតិ ខ្មែររស់នៅកុះករ ដូច៖ កឹងធើ សុកត្រាំង ត្រាវិញ ហូវយ៉ាង។ល។ បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនទេយ្យវត្ថុដល់ព្រះសង្ឃ អ្នកមុខអ្នកការសាស នា អ្នកមានប្រជាប្រិយភាពនិងជនរួមជាតិខ្មែរ។
លោកកៀងបាន អនុប្រធានគណៈជនជាតិខេត្តត្រាវិញ អញ្ជើញទៅសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់ព្រះតេជព្រះគុណគីមត្រេវ ព្រះចៅអធិការវត្តពន្លាជ័យ ខេត្តត្រាវិញ នាឱកាសបុណ្យសែនដូនតាឆ្នាំ២០១៨។
នៅតាមកន្លែងដែលអញ្ជើញទៅដល់នោះ គណៈប្រតិភូបានមានវាចាសួរសុខទុក្ខនិងស័ព្ទសាធុការពរដល់ព្រះសង្ឃ អ្នកមុខអ្នកការ សាសនា គណៈកម្មការវត្ត អ្នកមានប្រជាប្រិយភាព។ល។ មួយអន្លើដោយជនរួមជាតិខ្មែរអំណរបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុភមង្គល។ តំណាងថ្នាក់ដឹកនាំគណៈប្រតិភូសង្ឃឹមថា ព្រះសង្ឃ អ្នកមុខអ្នកការ សាសនា អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ។ល។ បន្តការផ្សព្វផ្សាយចលនាជនរួមជាតិខ្មែរអនុវត្តល្អនូវគោលការណ៍គោលមាគ៌ាបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រក្សានិងពង្រីកប្រវេណីស្នេហាជាតិ ខ្នះខ្នែងពលកម្មផលិត គិតគូរផ្ចុងផ្តើមកូនចៅរៀនសូត្រ។ល។
លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង សួរសុខទុក្ខនិងជូនទេយ្យវត្ថុដល់លោកគ្រូឡឹមវី អតីតនាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ខេត្តសុកត្រាំង។
ព្រះសង្ឃ អ្នកមុខអ្នកការសាសនា គណៈកម្មការវត្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សនិងរដ្ឋ ដែលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិខ្មែរ។ ព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាព នឹងបន្តការចលនាជនរួមជាតិខ្មែរខ្នះខ្នែងរៀនសូត្រ ពលកម្មផលិត អនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ សាមគ្គីរួមកម្លាំងជាមួយនឹងមជ្ឈដ្ឋានប្រជាជន កសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសម្បូររុងរឿង៕
ក្រុមអ្នកយកព័ត៌មាន