គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ ទើបសហការជាមួយនឹងគណៈកម្មាធិការ ប្រជាជនខេត្តសុកត្រាំង រៀបចំសន្និបាតហ្វឹកហ្វឺនសុវត្ថិភាពចរាចរដល់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរខេត្តសុកត្រាំង។
គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ ជូនមួកសុវត្ថិភាពគុណភាពល្អចំនួន៣៦៧ ព្រមទាំងឯកសារ និងសៀវភៅសុវត្ថិភាពចរាចរ ជនបទដល់អ្នកមានប្រជាប្រិយភាព។
អង្គសន្និបាត ដោយមានការចូលរួមនៃតំណាងគណៈកម្មការសុវត្ថិភាពចរាចរ ទាំង១១ខេត្តនៅតំបន់វាលរាបទន្លេគឺវឡុង ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ បាកលីវ កាម៉ាវ កៀនយ៉ាង ត្រាវិញ អានយ៉ាង វិញឡុង។ល។ និងអ្នកតំណាងជាង៣៦៧រូប ដែលជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តសុកត្រាំង។
លោកង្វៀនក្វឹកត្វឹន ប្រធានការិយាល័យគណៈកម្មការសុវត្ថិភាពចរាចរខេត្តសុកត្រាំង ឲ្យដឹង៖ គ្រោះថ្នាក់ចរាចរក្នុងប៉ុន្មានខែដើមឆ្នាំ នៅខេត្តសុកត្រាំង មានការកើនឡើងសំខាន់ គឺអំឡុងខែបុណ្យចូលឆ្នាំ ផ្តើមពីមូលហេតុ សន្ទភាពមធ្យោបាយចូលរួមចរាចរបំផុតគឺ រថយន្ត ម៉ូតូលើភូមិសាស្រ្តខេត្តកើនឡើង អ្នកដែលចូលរួមធ្វើចរាចរផ្លូវគោកឋិតក្នុងស្ថានភាពមានប្រើប្រាស់គ្រឿង ស្រវឹងពេលបើកបរកើនជាងបើប្រៀបនឹងប៉ុន្មានខែមុន។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ ជូនម៉ួកសុវត្ថិភាពគុណភាពល្អចំនួន៣៦៧ ព្រមទាំងឯកសារនិងសៀវភៅសុវត្ថិភាពចរាចរជនបទ ភាសាវៀត -ខ្មែរចំនួន៣៦៧ច្បាប់ ដល់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តសុកត្រាំង៕
ប្រភពកាសែតយ៉ាវថុង- ប្រែសម្រួលៈមុនី