ក្នុងសប្តាហ៍វប្បធម៌ទេសចរណ៍លីសឺន ឆ្នាំ២០១៨ ឯតទគ្គកម្មវៀតណាមអំពីចំនួនមនុស្សច្រៀងបទគោរពទង់ជាតិនិងតម្រៀបគ្នាជាសញ្ញាទង់ជាតិ ត្រូវបានប្រព្រឹត្តឡេីងនៅឆ្នេរសមុទ្រហាងកូវ ដោយមានប្រជាជននៅភូមិភាគនិងភ្ញៀវទេសចរចូលរួមចំនួន៣.០០០នាក់។
ទង់ក្រហមផ្កាយលឿង ក្បែរផ្ទៃសមុទ្របៃតង ខ្សាច់សនៅស្រុកកោះលីសឺន។
នៅស្រុកកោះសមុទ្រលីសឺន ខេត្តក្វាងង៉ាយ ទើបប្រព្រឹត្តឡើងនូវសកម្មភាពអំណរសបា្តហ៍វប្បធម៌ទេសចរណ៍លីសឺនលើកទី១ ឆ្នាំ២០១៨ ដូច៖ តាំងពិព័រណ៍ បង្ហាញពីបធានបទជំនាញលីសឺន-កេរដំណែលវប្បធម៌កោះសមុទ្រ សមោសរដំណើរស្វែងយល់-ដំណើរស្វែងយល់ Fest កោះលីសឺន ឆ្នាំ២០១៨ ពិសេសគឺឯតទគ្គកម្ម តម្រៀបគ្នាជាសញ្ញាទង់ជាតិដ៏ធំ ដោយមានមនុស្សចូលរួមជាង៣.០០០នាក់។ សកម្មភាពដែលបានទន្ទឹងរង់ចាំបំផុតនៅក្នុងសប្តាហ៍វប្បធម៌ទេសចរណ៍លីសឺន ឆ្នាំ២០១៨ គឺបង្កើតឯតទគ្គកម្មវៀតណាម អំពីចំនួនមនុស្សច្រៀងបទគោរពទង់ជាតិ និងតម្រៀបគ្នាសញ្ញាទង់ជាតិនៅលើឆ្នេរសមុទ្រហាងកូវ។ ដោយមានប្រជាជននៅភូមិភាគនិងភ្ញៀវទេសចរចូលរួមចំនួន៣.០០០នាក់ ត្រូវបានបង្កើតឯតទគ្គកម្មដោយសម្លៀកបំពាក់អាវពណ៌ទង់ក្រហមផ្កាយលឿង ផ្ទៃសមុទ្របៃតង ខ្សាច់ស ផ្គុំបានជាសញ្ញាទង់ជាតិប្រវែង៤៥ម៉ែត្រ ទទឹង២៥ម៉ែត្រ។
ទន្ទឹមនឹងនោះ តាំងពិព័រណ៍បង្ហាញពីបធានបទលីសឺន-កេរដំណែលវប្បធម៌កោះសមុទ្រ ដោយមានវណ្ណកម្មវិចិត្រសិល្បៈចំនួន៨០របស់អ្នកនិពន្ធនៅក្នុងនិងក្រៅខេត្តចូលរួម។ វណ្ណកម្មទាំងនេះមានខ្លឹមសារអំពីប្រវត្តិសាស្រ្ត វប្បធម៌ប្រទេសជាតិ មនុស្សនៅកោះលីសឺន បង្ហាញនូវអានុភាពកងទ័ពក្លាហានហ្វាងសា ដែលការពារអធិបតេយ្យកោះសមុទ្រ។
ស្រុកកោះលីសឺន ស្ថិតនៅចម្ងាយពីដីគោក១៥គាវុធ មានផ្ទៃដីប្រមាណ១០គីឡូ ម៉ែត្រការ៉េ មានឃុំចំនួន៣ គឺ៖ ឃុំអានហាយ អានវិញ និងអានប៊ិញ។ ក្នុងរជ្ជកាលក្សត្រង្វៀន (នៅសតវត្សរ៍ទីXVI,XVII) មានបុព្វជន១៥រូប ស្ថិតក្នុងវង្សត្រកូលធំៗ ចំនួន១៥ នៅតំបន់អានហាយ សាគី ស្រុកប៊ិញសឺន និងសឺនទិញ បានបោះជំហានឈានជើងចូលមកដល់តំបន់ដីកោះនេះ។ ពួកគាត់គឺជាប្រជាជនដាយវៀត បន្តដល់អ្នកស្រុកសាហ្វិញ និងចម្ប៉ាមុននោះ បង្កើតជាតម្លៃវប្បធម៌រហូតមកទល់ពេលនេះនៅតែបានអភិរក្សនិងពង្រីក។
រៀងរាល់ឆ្នាំ នៅកោះលីសឺន តែងប្រព្រឹត្តឡើងនូវពិធីជំនឿដ៏ពិសេសនៅភូមិសាស្រ្តស្រុក មានកេរដំណែលថ្នាក់ជាតិចំនួន៤ កេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ១ និងកេរដំណែលថ្នាក់ខេត្តចំនួន១៧ ទាំងកេរដំណែលប្រវត្តិសាស្រ្ត មានតម្លៃផ្សេងៗទៀត។ ទឹកដីនិងមនុស្សនៅទីនេះ ផ្សារភ្ជាប់ជាមួយនឹងតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូរ៕
យោង៖ កាសែតSGGP-វិមាន