កីឡា - ទេសចរណ៍ ទេសចរណ៍

05/09/2018 - 10:54

កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ភ្នំ​ថ្មស​

ភ្នំ​ថ្ម​ស ឬ​ហៅថារូង​ភ្នំ​ថ្ម​ស ស្ថិត​នៅស្រុ​ក​កៀន​លឿង​ ខេត្ត​កៀន​យ៉ាង គឺ​ជា​មូល​ដ្ឋាន បដិត្តន៍​​ក្នុង​ស​ម័យ​ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​​និង​ចក្រ​ពត្តិ​អា​មេ​រិក​។ លុះ​ដល់​​ឆ្នាំ​១៩៩៥ ក្រ​សួង​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍  បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ទទួល​ស្គាល់​ភ្នំ​ថ្ម​ស​ ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​និង​ជា​រមណី​យដ្ឋាន​ថ្នាក់​ជាតិ​។

ទិដ្ឋ​ភាព​មាត់​រូង​ភ្នំ​ថ្ម​ស​។

ចាប់​ពី​ផ្លូវ​បំ​បែក​ជា​បី​បា​ហង បត់​ឆ្វេង​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​ទិស​សមុទ្រ​ហង​ចុង​ប្រ​ហែល​៧​គី​ឡូ​ម៉ែត្រ​ រួច​បត់​ឆ្វេង​ បន្ត​ដំណើរ​ប្រ​ហែល​៤​គី​ឡូម៉ែត្រ​ទៀត គឺ​ដល់​​ភ្នំ​ថ្ម​ស។​ ភ្នំ​នេះ ស្ថិត​នៅ​​ភូមិ​បា​ណូយ​ ឃុំ​ប៊ិញអាន ស្រុក​កៀន​លឿង ខេត្ត​កៀន​យ៉ាង។ នៅ​ស​ម័យ​ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​ ភ្នំ​ថ្ម​ស​ គឺ​ជា​កន្លែង​បោះ​ទ័ព​របស់​កង​វិ​ស្វកម្ម​រោង​ជាង​​១៨ (មណ្ឌល​៩)​ យក​ធ្វើ​ជា​​រោង​ច្នៃ​ជួស​ជុល​អា​​វុ​ធដែល​ប្លន់​យក​បាន​​ពី​ខ្មាំង​ ដើម្បី​ផ្គត់​ផ្គង់ អាវុធ​ដល់​កង​ទ័ព​យើង​ នៅ​សម​រ​ភូមិ​តី​ណាម​បូ។ ​ចំ​ណែក​នៅ​ស​ម័យ​ត​ស៊ូ​ប្រ​ឆាំង​ចក្រ​ពត្តិ​អា​មេ​រិក​ ភ្នំ​ថ្ម​​ស​គឺ​ជា​មូល​ដ្ឋាន​បដិ​វត្តន៍​ដ៏​សំ​ខាន់​របស់​ភូមិ​ភាគ​។ ទី​នេះ​ក៏​ជា​គន្លឹះ​ដ៏​សំ​ខាន់​នៅ​តាម​ដង​ផ្លូវ​​១​C សម្រាប់​ជំ​នួយ​អា​វុធ​​គ្រប់​រំ​សេវ​ពី​ភាគ​​ខាង​ជើង​ចូល​មក​ភាគ​ខាង​ត្បូង​។ កង​ទ័ព​អា​មេ​រិក​ អា​យ៉ង​ បាន​ធ្វើ​ការ​វាយ​សម្រុក​ចូល​យ៉ាង​ឃោរ​ឃៅ​ជា​ច្រើន​លើក​ បំ​ណង​លុប​បំ​បាត់​​មូល​ដ្ឋាន​ភ្នំ​ថ្ម​ស ប៉ុន្តែ​ ជា​មួយ​នឹង​ស្មារ​តី​ត​ស៊ូ​យ៉ាង​អង់​អាច​ក្លា​ហាន​របស់​កង​ទ័ព​ និង​ប្រ​ជា​ជន​យើង​ ទី​បំផុ​ត​ឧ​បាយ​កល​របស់​ខ្មាំង​ត្រូវប​រា​ជ័យ​ទាំង​ស្រុង​។

ប្រ​សិន​បើ​អ្នក​ណា​ធ្លាប់​មក​កាន់​ភ្នំ​ថ្ម​ស​នោះ ពិត​ជា​នឹង​ទទួល​ស្គាល់​ទី​នេះ​ ជា​រូង​ភ្នំ​ដ៏​អស្ចារ្យ​មួយ​ អា​ស្រ័យ​ធម្ម​ជាតិ​ផ្តល់​ឲ្យ​។ ខាង​ក្នុង​ភ្នំ​ថ្ម​ស គឺ​មាន​រូង​ភ្នំ​ដ៏​ចម្លែក​អស្ចារ្យ​។ ភ្នំ​ថ្ម​ស​ មាន​រូង​ភ្នំ​ធំ​តូច​ជាង​២០​រូង​ឯ​ណោះ ហើយ​រូង​ភ្នំ​នី​មួយ​ៗត្រូវ​បាន​ដាក់​​ឈ្មោះ​របស់ អង្គ​ភាព​បដិវត្តន៍​មួយ​ៗ​នៅ​ស​ម័យ​ត​ស៊ូ​ ដូច​៖  រូង​កង​យោ​ធា​ស្រុក​ រូង​ពេទ្យ​យោ​ធា រូង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​។ល។ នៅ​មាន​រូង​ភ្នំ​ធំ​ៗ​ជា​ច្រើន​ទៀត  មនុស្ស​អាច​នៅ​រាប់​ពាន់​នាក់​ អាច​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​​ក្នុង​រូង​​ទឹ​កថ្លា​យង់​ និង​ត្រ​ជាក់​ស្រួល​។ រូង​ភ្នំ​ថ្ម​ស មាន​វណ្ណ​កម្ម​ធម្ម​ជាតិ​ល្អ​ឯក​ជា​ច្រើន​ ដោយ​អា​ចុត​សិ​លា ដូច​៖ រូប​ក្បាល​នាគ​ រូប​ផ្លែ​ម្រះ រូប​មកុដ​ស្តេច​ជា​ដើម​។ វណ្ណ​កម្ម​ទាំង​នេះ បង្កប់​ទៅ​ដោយ​តម្លៃ​ដ៏​វិ​សេស​វិ​សាល​អំ​ពី​សោ​ភណ​ភាព​ វិ​ចិត្រ​សិល្បៈ​ ភូ​គព្ភ​វិ​ទ្យា​។ ព្រោះ​ហេតុ​នោះ  ភ្នំ​ថ្ម​ស​មិន​ត្រឹម​តែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​ទេស​ចរ​ ទស្ស​នា​របស់​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បម្រើ​ការ​ស្រាវ​ជ្រា​វ​វិ​ទ្យា​សាស្ត្រ​ទៀត​ផង​។

ថ្វី​ដ្បិត​ដូច្នោះ​ក្តី ប្រ​ការ​គួរ​ឲ្យ​សោក​ស្ដាយ​ គឺ​នៅ​មុខ​ជួរ​ភ្នំ​ថ្ម​សនេះ យើង​ឃើញ​មាន​លំ​នៅ​ឋាន​បណ្តោះ​អា​សន្ន​ ភោជ​នា​គារ​ បន្ទប់​​អ​នា​ម័យ​ជា​ច្រើន​។ល។ គ្មាន​របៀប​រៀប​រយ​និង​បង្កក​ខ្វក់​​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ មិន​ចង់​មក​ទស្សនា​ភ្នំ​ថ្ម​ស​ទៀត​៕

ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ