ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/08/2018 - 10:16

គប្បី​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​នា​រី​នៅ​តំ​បន់​ជ្រៅ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​

មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ ទើប​រៀប​ចំ​សន្និ​បាត​ស្ងើច​សរ​សើរ​បុគ្គល​គំ​រូ​ អនុ​វត្ត​បទ​បញ្ជា​លេខ​០៥-CT/TW របស់​កា​រិ​យា​ល័យ​ន​យោ​បាយ ស្តី​ពី​ "ជំ​រុញ​ការ រៀន​សូត្រ​ និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍ សីល​ធម៌ ឥ​រិ​យា​បថ​ហូ​ជី​មិញ​" និង​ការ​ចលនា "ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​"។​

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ត្រឹង​ថាញ់​ម៉ឹង ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គល​គំ​រូ​។

ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ត្រឹង​ថាញ់​ម៉ឹង​ អប​អរ​សាទ​រ​ចំ​ពោះ​ស្នា​ដៃ​ដែល​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ ទន្ទឹម​នឹង​នោះ ស្ងើច​សរ​សើរ​​បុគ្គល​គំ​រូ​នៅ​តាម​ខេត្ត ក្រុង អង្គ​ភាព​​តំ​​បន់​​ជន​ជាតិ សាស​នា​ ចំ​នួន​១៥០​រូប​។ល។ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍ សីល​ធម៌ ឥ​រិ​យា​បថ​ហូ​ជី​មិញ​។ រយៈ​ពេល​កន្លង​ ស​មា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម គឺ​ជា​អង្គ​ការ​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​ប្រ​មូល​ផ្ដុំ​សាម​គ្គី​និង​លើក​ទឹក​ចិត្ត​បង​ប្អូន​នា​រី​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​អនុ​វត្ត​នូវ​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​ស័ក្ដិ​សម​នឹង​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ​ហូ​ជា​ទី​គោ​រព​។ គូស​​បញ្ជាក់​ក្នុង​ដំ​ណាក់​កាល​ថ្មី ស្ថាន​ភាព​ពិ​ភព​លោក​និង​តំ​បន់​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ ដាក់​ចេញ​ឲ្យ​ប្រ​ទេស​យើង​នូវ​​​ឱ​កាស និង​ការ​សាក​ល្បង​ជា​ច្រើន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​  ត្រឹង​ថាញ់​ម៉ឹង​ បាន​ស្នើ​សមា​គម​សហ​ព័ន្ទ​នា​រី​វៀត​ណាម​ គប្បី​បន្ត​ការ​បញ្រ្ជាប​ ចង្អុល​ការ​យក​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍​ សីល​ធម៌​ ឥ​រិ​យា​បថ​ហូ​ជី​មិញ​ ជា​ការ​ងារ​ប្រ​ចាំ​របស់​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​។ ទន្ទឹម​នឹង​នោះ មជ្ឈិម​សមា​គម​ក្តាប់​ច្បាស់​ស្ថាន​ភាព​របស់​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ មិន​ទុក​ឲ្យ​ស្ថាន​ភាព​ បង​ប្អូន​នា​រី​ត្រូវ​ជន​ទុច្ច​រិត​បញ្ចុះ​បញ្ចូល​ អុជ​អាល​ ឆ្លៀត​ឱ​កាស​ប្រ​ព្រឹត្ត​ទង្វើ​ខុស​ច្បាប់​; យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​បង​ប្អូន​នា​រី​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​សេដ្ឋ​កិច្ច​ជួប​លំ​បាក​ខ្លាំង​។ រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ត្រូវ​តែ​ធា​នា​ភាព​ជាក់​ស្តែង​ ដោះ​ស្រាយ​នូវ​ភារ​កិច្ច​លំ​បាក​ សាក​ល្បង​ដោយ​ផ្តោត​ទៅ​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឆាប់​រ​ហ័ស​ ចីរ​ភាព​ គិត​គូរ​នូវ​បញ្ហា​វប្ប​ធម៌​សង្គម​សុ​ខុ​មាល​ភាព​សង្គម​ ធា​នា​ការ​ការ​ពារ​សន្តិ​សុខ​ប្រ​ទេស​ជាតិ​។

ប្រ​ធាន​មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ ង្វៀន​ធី​​ធូ​ហា ឲ្យ​ដឹង​៖ ច្រើន​ឆ្នាំ​កន្លង មាន​ទម្រង់​ប្រិត​សំ​ចៃ​ជា​ច្រើន​ ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ​ ផ្សារ​ភ្ជាប់​​មួយ​នឹង​សុ​ខុ​មាល​ភាព​សង្គម ប្រ​កប​​ដោយ​ប្រ​សិទ្ធ​ភាព​ មាន​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង សម្រេច​បាន​ជាង​៣.៧​០០​ពាន់​លាន​ដុង​។ ពិ​សេស​ កម្មា​ភិ​បាល​សមា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ទូ​ទាំង​ប្រ​ទេស​ បាន​ខ្នះ​ខ្នែង​ផ្លាស់​ថ្មី​ខ្លឹម​សារ​ រ​បៀប​ដំ​ណើរ​ការ​ដោយ​គោល​លំ​នាំ “យក​ការ​ពេញ​ចិត្ត​របស់​សមា​ជិក​នា​រី ជា​ទិស​ដៅ​ក្នុង​ការ​ខិត​ខំ​ពុះ​ពារ​ជា​កំ​ហិត​នៃ​ប្រ​សិទ្ធ​ភាព​ធ្វើ​ស​កម្ម​ភាព​របស់​ស​មា​​គម​” កំ​ពុង​បាន​បង​ប្អូន​នា​រី​ជា​ច្រើន​និង​ប្រ​ជា​ជន​ក្នុង​ទូ​ទាំង​ប្រ​ទេស​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត​៕

            យោង​៖​ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹង​ថាញ់​ម៉ឹង