អនុប្រធានរដ្ឋ ដាំងធីង៉ុកទិញ បានអញ្ជើញទៅទស្សនកិច្ចនិងធ្វើការជាមួយខេត្តសុកត្រាំង។ នៅក្នុងពិធីនេះ អនុប្រធានរដ្ឋ ដាំងធីង៉ុកទិញ បានវាយតម្លៃខ្ពស់នូវលទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅ៦ខែដើមឆ្នាំ២០១៨ ដែលខេត្តសុកត្រាំងសម្រេចបាន។ ក្នុងនោះ កម្រិតកំណើនសេដ្ឋកិច្ចសម្រេច៦,១១% វិស័យផលិតកសិកម្មកើនទាំងបរិមាណភាព គុណភាព និងនីហរ័ណ ការប្រមូលថវិការដ្ឋនៅភូមិភាគក៏សម្រេចបង្គួរ។ ពិសេស ខេត្តចាត់តាំងបានជោគជ័យ សន្និបាតជម្រុញការវិនិយោគទុនទាក់ទាញបានវិនិយោគិន និងអាជីវកម្មជាច្រើនមកស្វែងយល់ ចុះកិច្ចសន្យាអនុវត្តនូវគម្រោងជាច្រើន។ នេះជាបុព្វបទ ដើម្បីសុកត្រាំងពង្រីកនូវសក្តានុភាពបន្តការអភិវឌ្ឍនៅពេលខាងមុខ។ ក្រៅពីនោះ ខេត្តសុកត្រាំងនៅទាំងអនុវត្តល្អការគិតគូរជូនគ្រួសារគោលនយោបាយ និងមាមីងជនជាតិភាគតិច។ល។ អនុប្រធានរដ្ឋ ដាំងធីង៉ុកទិញ បានគូសបញ្ជាក់ថា រយៈពេលខាងមុខ សុកត្រាំងគប្បីឆ្ពោះទៅរកការអភិវឌ្ឍចីរភាពលើខឿនកសិកម្ម គុណភាពខ្ពស់ ផ្តោតការយកចិត្តទុកដាក់ដល់ចលនាកសាងជនបទថ្មី។ ចលនាទូទាំងប្រទេសរួមគ្នាគិតគូរជូនអ្នកក្រ។ ចលនាអាជីវកម្មវៀតណាម ប្រឡងប្រណាំងសមាហរ័ណនិងអភិវឌ្ឍ។ ការងារកសាងបក្ស កសាងរដ្ឋអំណាច។ល។
អនុប្រធានរដ្ឋ ដាំងធីង៉ុកទិញ ជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខេត្តសុកត្រាំង។
អនុប្រធានរដ្ឋ ដាំងធីង៉ុកទិញ ជូនអំណោយដល់ក្មួយៗសិស្សានុសិស្សមានស្ថានភាពគ្រួសារលំបាក
នៅខេត្តសុកត្រាំង។
នៅក្នុងដំណើរទស្សនកិច្ច និងធើ្វការនៅខេត្តសុកត្រាំងនេះដែរ អនុប្រធានរដ្ឋ ដាំងធីង៉ុកទិញ រួមនឹងក្រុមប្រតិភូ បានជូនអំណោយ៥០ ចំណែកដល់គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍។ ព្រមទាំងជូនអាហារូបករណ៍២០០ចំណែកដល់ក្មួយៗ ដែលមានស្ថានភាពគ្រួសារលំបាក និងជូនផ្ទះមេត្តាធម៌៣ខ្នងដល់ក្មួយ៣នាក់ជាកូនគ្រួសារក្រីក្រនៅខេត្តសុកត្រាំង។ អំណោយដ៏មានអត្ថន័យទាំងនេះ បានលើកទឹកចិត្តជម្រុញស្មារតីដល់ក្មួយៗសិស្សានុសិស្ស គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រទាំងឡាយឆ្លងកាត់ការលំបាកក្នុងជីវភាព៕
ត្រឿងផល-សុផន