24/07/2018 - 10:04

ប្រុង​​ប្រ​យ័ត្ន​ចំ​ពោះ​ជំ​ងឺ​រលាក​ស្រោម​ខួរ​កើន​ឡើង​នៅ​រដូវ​វិស្ស​ម​កាល​

តាម​ការ​វាយ​តម្លៃ​ពី​នា​យក​ដ្ឋាន​គ្រប់​គ្រង​ឱ​សថ​ (ក្រ​សួង​សុ​ខា​ភិ​បាល​) ជំ​ងឺ​រលាក​ស្រោម​ខួរ​ គឺ​ជា​ជំ​ងឺ​មួយ​ក្នុង​ចំ​ណោម​ជំ​ងឺ​ងាយ​នឹង​កើត​នៅ​រដូវ​វិស្ស​ម​កាល​។ ជំងឺ​រលាក​ស្រោម​ខួរ​នៅ​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះមិន​កើត​មាន​ច្រើន ប៉ុន្តែ​គឺ​ជា​ជំ​ងឺ​ឆ្លង​រោគ​បន្ទាន់​ម្យ៉ាង​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជី​វិត​​ឬ​ក៏​បន្សល់​នូវ​រោគ​សញ្ញា​ធ្ងន់​។ ពិ​សេស​រោគ​ឆ្លង​តាម​ផ្លូវ​ដក​ដង្ហើម​ម៉្លោះ​ហើយ ត្រូវ​តែ​ប្រុង​ប្រ​យ័ត្ន​បំ​ផុត​។

បុគ្គ​លិក​ពេទ្យ​កំ​​ពុង​ថែ​ទាំ​ព្យា​បាល​​ជំ​ងឺ​រលាក​ស្រោម​​ខួរ​ឲ្យ​អ្នក​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ត្រូ​ពិច​​មជ្ឈិម​។

តាម​តួ​លេខ​ស្ថិតិ​របស់​ផ្នែក​សុ​ខា​ភិ​បាល​ ក្នុង​ខែ​ឧ​ស​ភា ទូ​ទាំង​ប្រ​ទេស​ កើត​មាន​ជំ​ងឺ​រលាក​​ស្រោម​ខួរ​៤​ករណី​។ គិត​រួម​​ក្នុង​៥​ខែ​ដើម​ឆ្នាំ ទូ​ទាំង​ប្រ​ទេស​កើត​មាន​ជំ​ងឺ​រលាក​ស្រោម​ជា​លិ​កា​ខួរ​១៤​ករណី​គួរ​ឲ្យ​កត់​សម្គាល់ មាន​ករណី​ជា​ច្រើន​ពេល​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​គឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ នាំ​ឲ្យ​បាត់​បង់​ជី​វិត​។ វេជ្ជ​បណ្ឌិត​ ត្រឹង​ធី​ហាយ​​និញ ប្រ​ធាន​កា​រិ​យា​ល័យ​ផែន​ការ​ចម្រុះ (មន្ទីរ​ពេទ្យ​ត្រូពិច​មជ្ឈិម​) ឲ្យ​ដឹង​៖ តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​ទទួល​អ្នក​ជំ​ងឺ​រលាក​ស្រោម​ខួរ​ចំ​នួន​៣​ករណី​អ្នក​ជំ​ងឺ​ទាំង​នេះ​ឋិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​។ ម​ហា​បរិញ្ញា​ ង្វៀន​ត្រុង​កឹប ប្រ​ធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​(មន្ទីរ​ពេទ្យ​ត្រូ​ពិច​មជ្ឈិម​) ឲ្យ​ដឹង​បន្ថែម​ ៖ អ្នក​ជំ​ងឺ​រលាក​ស្រោម​ខួរ​ដែល​នាំ​មក​កាន់​​មន្ទីរ​ពេទ្យ​ថ្មី​ៗ​នេះ នៅ​ខែ​ឧស​ភា​ ឆ្នាំ​២០១៨ បាន​បាត់​បង់​ជី​វិត​។

តាម​ប្រ​សាសន៍ ម​ហា​បរិញ្ញា​ង្វៀន​ត្រុង​កឹប ចំ​ពោះ​អ្នក​ជំ​ងឺ​រលាក​ស្រោម​ខួរ​ គប្បី​ដឹង​ពី​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដើម្បី​ទៅ​ព្យា​បាល​បាន​ទាន់​ពេល ក្រៅ​ពី​នោះ ពិ​បាក​រក​ឃើញ​រោគ​សញ្ញា​ដំ​បូង បើ​សិន​ជា​គ្មាន​លទ្ធ​​ផល​នៃ​ការ​ធ្វើ​កោ​សល្យ​វិ​ច័យ​។ នេះ​គឺ​ជា​ជំ​ងឺ​មួយ​ដ៏​គ្រោះ​ថ្នាក់​ ប្រ​ជា​ជន​គប្បី​ចាក់​វ៉ាក់​​សាំង​បង្ការ​ ធា​នា​អ​នា​ម័យ​។ ចំ​ពោះ​អ្នក​នៅ​តំ​បន់​ជុំ​វិញ​កើត​មាន​រោគ​រាល​ដាល​ ឬ​ប្រា​ស្រ័យ​នឹង​អ្នក​ជំ​ងឺ​ ឬ​ក៏​រង​ការ​កើត​ជំ​ងឺ​គួរ​តែ​ទៅ​កាន់​មូល​ដ្ឋាន​សុ​ខា​ភិ​បាល​ជា​បន្ទាន់​។

ពោល​ពី​បញ្ហា​ផ្គត់​ផ្គង់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ រ​លាក​ស្រោម​ខួរ​  លោក​ឌោ​វ៉ាន់​ដុង អ​នុប្រ​ ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​ឱ​សថ​ ឲ្យ​ដឹង​៖ បច្ចុ​ប្បន្ន ជំ​ងឺ​រលាក​ស្រោម​ខួរ​ អាច​នឹង​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ ដោយ​ចាក់​វ៉ាក់​សាំង​ បង្ការ​។ ថ្វី​បើ​ដូច្នោះ​ក៏​ដោយ​ ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​រលាក​ស្រោម​ខួរ ពុំ​ទាន់​បាន​បញ្ចូល​ក្នុង​កម្ម​វិ​ធី​ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ​ថ្នាក់​ជាតិ​នៅ​ឡើយ​ គ្រាន់​តែ​មាន​ក្នុង​ការ​ចាក់​ថ្នាំ​បង់​ថ្លៃ​សេ​វា​កម្ម​។ វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​រលាក​ស្រោម​ខួរ គឺ​វ៉ាក់​សាំង​ទើប​តែ​មាន​ក្នុង​ការ​ចាក់​ថ្នាំ​បង់​ថ្លៃ​សេ​វា​កម្ម​ ម៉្លោះ​ហើយ​ការ​ប៉ាន់​ស្មាន​ប​រិ​មាណ​ ព្យា​ករណ៍​តម្រូវ​ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​រលាក​ស្រោម​ខួរ​ក៏​ពិ​បាក​កំ​ណត់​ នាំ​ឲ្យ​ការ​ត្រៀម​បម្រុង​វ៉ាក់​​សាំង​មាន​ការ​ប្រែ​ប្រួល​ជា​រៀង​រាល់​ឆ្នាំ។​ ប្រ​ការ​នេះ បង្ក​ឲ្យកើ​ត​មាន​ស្ថាន​ភាព​ផ្គត់​ផ្គង់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​រលាក​ស្រោម​ខួរ​អស្ថិរ​ភាព ពេល​ខ្លះស​ល់​ពេល​ខ្លះ​មិន​គ្រប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​។ លោក​ឌោ​ វ៉ាន់​ដុង ឲ្យ​ដឹង​បន្ថែម​៖ បច្ចុ​ប្បន្ន មាន​វ៉ាក់​​សាំង​បង្ការ​ជំ​ងឺ​រលាក​ស្រោម​ខួរ​ចំ​នួន​២ ត្រូវ​បាន​ផ្តល់​លិ​ខិ​ត​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​និង​នាំ​ចូល​ប្រ​ទេស​វៀត​ណាម (ដោយ​មិន​បាច់​ស្នើ​សុំ​លិ​ខិត​នាំ​ចូល​) រួម​មាន​៖ វ៉ាក់​សាំង​ VA-MENGOC-BC និង​វ៉ាក់​សាំង​  Polysac charide Meningococcal A+C ៕

យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម-​មុ​នី​ 

ចែករំលែកអត្ថបទ