ខេត្តអាងយ៉ាង កំពុងជំរុញការពិនិត្យសុខភាពទូទាំងប្រជាជន ភ្ជាប់ការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក រួមចំណែករកឃើញជំងឺបានឆាប់ លើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងសុខភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនប្រើប្រាស់សេវាកម្មសុខាភិបាល សំដៅឆ្ពោះដល់ការថែទាំសុខភាពគ្រប់ជ្រុងជ្រោយ។
ច្រើនឆ្នាំកន្លង សាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង នៅឃុំង៉ុកតូ ទីក្រុងកឹងធើ) តែងយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ អនុវត្តល្អភារកិច្ចបង្រៀននិងរៀន រួមចំណែកកសាងបរិស្ថានអប់រំសុវត្ថិភាព ស្និទ្ធស្នាល និងប្រសិទ្ធភាព។
រសៀលថ្ងៃ ២៩ តុលា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យត្រាវិញ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានសហការជាមួយសាលាចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រ “ដំណោះស្រាយផ្សព្វផ្សាយបណ្តុះបណ្តាលគ្រូបង្រៀនភាសាឡាវ និងភាសាខ្មែរនៅតាមគ្រឹះស្ថានអប់រំមហាវិទ្យាល័យវៀតណាម”។
ចាប់ពីថ្ងៃ១៥ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនប្រជាជន។ សកម្មភាពនេះដើម្បីរួមចំណែកឆាប់រកឃើញហានិភ័យជំងឺតម្កាត់ បង្កលក្ខណៈដើម្បីប្រជាជនកៀកជិតសេវាកម្មសុខាភិបាលនៅនឹងមូលដ្ឋាន។
ក្នុងបរិការណ៍ដែលការផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា វិស័យអប់រំនៅលើភូមិឋានទីក្រុងកឹងធើក៏កំពុងជំរុញការអនុវត្តធ្វើឌីជីថលកម្មឯកសារ ដូចជា៖ សិក្ខាគារិកអេឡិចត្រូនិក សៀវភៅពិន្ទុអេឡិចត្រូនិក ដើម្បីធ្វើឌីជីថលកម្មរាល់ព័ត៌មានសិក្សារបស់សិស្សានុសិស្ស។ នេះបានចាត់ទុកជាជំហានឈានទៅមុខដ៏សំខាន់ក្នុងការធ្វើទំនើបកម្មអប់រំតាមទិសដៅឯកភាពព្រមៗគ្នា។
ច្រើនឆ្នាំមកនេះ ក្រៅពីយកចិត្តទុកដាក់បណ្តាចលនាប្រឡងប្រណាំង “បង្រៀនល្អ រៀនល្អ” បណ្តាសាលារៀននៅលើភូមិឋានទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់អប់រំសីលធម៌ របៀបរស់នៅជូនសិស្សានុសិស្ស តាមរយៈវេទិកា “កសាងមិត្តភាពល្អ និយាយថាទេចំពោះអំពើហិង្សាក្នុងសាលារៀន” ដោយមានសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ជាច្រើនសម្រាប់ប្អូនៗសិស្សានុសិស្ស។
ដើម្បីឆ្ពោះដល់ទិសដៅអប់រំគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ អនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ឃុំថើយអាងហូយ ទីក្រុងកឹងធើ បានដាក់ចេញនូវដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀន កសាងបរិស្ថានរៀនសូត្រស្និទ្ធស្នាល និងផ្ដល់ចំណេះដឹងសម្រាប់សិស្សជនជាតិភាគតិច។
មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ ទើបប្រកាសឱ្យប្រើសារលិខិតលេខ ១៣៣០២/SNNMT-CCCN&TY ដល់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់អំពីការចាត់តាំងអនុវត្តជាបន្ទាន់នូវវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលលើសត្វពាហនៈនិងសត្វស្លាប ក្នុងប៉ុន្មានខែចុងឆ្នាំ ២០២៦។
ដំណាក់សុខាភិបាលឃុំតឹបស៊ើង ខេត្តវិញឡុង គឺជាកន្លែងពិនិត្យ ព្យាបាលជំងឺដំបូង ជួយឱ្យប្រជាជនខិតជិតសេវាកម្មសុខាភិបាលនៅភូមិភាគ។ ទន្ទឹមនឹងការពិនិត្យ ព្យាបាលជំងឺ ដំណាក់ថែមទាំងអនុវត្តពិនិត្យសុខភាពជម្រើស គ្រប់គ្រងជំងឺរ៉ាំរ៉ៃ បង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល រួមចំណែកថែទាំសុខភាពសហគមន៍។
ប៉ុន្មានឆ្នាំកន្លង ឃុំលីវទូ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់គិតគូរអប់រំសិស្សតំបន់ជនជាតិភាគតិច តាមរយៈការអនុវត្តគោលនយោបាយឧបត្ថម្ភ លើកកម្ពស់លក្ខណៈរៀនសូត្រ និងរក្សាការបង្រៀនអក្សរខ្មែរនៅតាមសាលារៀន។
ដំណាក់សុខាភិបាលឃុំថាញ់ធើយអាង ទីក្រុងកឹងធើ រៀបចំពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនទាន់បានចូលរៀន។ សកម្មភាពនេះ រួមចំណែកដល់ការរកឃើញបញ្ហាសុខភាពបានទាន់ពេល និងបង្កើនប្រសិទ្ធភាពនៃការថែទាំកុមារចាប់ពីមូលដ្ឋាន។
សាលាអនុវិទ្យាល័យនិងវិទ្យាល័យ ស៊ើងវង្ស បានបង្កើតឡើងដោយការរួមបញ្ជូលរវាងសាលាអនុវិទ្យាល័យហេបហ្វា សាលាអនុវិទ្យាល័យស៊ើងវង្ស និងសាលាវិទ្យាល័យញីទ្រឿង។ ជាមួយនឹងឈ្មោះថ្មី និងទ្រង់ទ្រាយអភិវឌ្ឍន៍រួមជាមួយ សមូហភាពកម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាកំពុងលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងប្តេជ្ញាចិត្តលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ។
ក្នុងរយៈពេលកន្លង កិច្ចការសុខុមាលភាពសង្គម ថែទាំសុខភាពជូនប្រជាជន ជាពិសេសអ្នកមានស្ថានភាពលំបាក តែងបានទីក្រុងកឹងធើយកចិត្តទុកដាក់អនុវត្ត។ ក្រៅពីប្រភពធនធានរបស់មជ្ឈិមនិងភូមិភាគ ច្រើនឆ្នាំកន្លង ទីក្រុងថែមទាំងភ្ជាប់ទំនាក់ទំនងជាអង្គការ បុគ្គលនានា ដើម្បីនាំយកសេវាកម្មសុខាភិបាលនិងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់តំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច។
ជំងឺឆ្លងតែងបង្កប់ហានិភ័យផ្ទុះឡើង ពិសេសគឺក្នុងរដូវវស្សា ខណៈពេលអាកាសធាតុផ្លាស់ប្តូរមិនទៀងទាត់និងលក្ខណៈបរិស្ថានធ្វើឱ្យរោគងាយរាលដាល។ ម្ចាស់ការអនុវត្តគ្រប់វិធានការបង្ការជំងឺ មិនត្រឹមតែជួយការពារសុខភាពផ្ទាល់ខ្លួននិងគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសហគមន៍សុវត្ថិភាពនិងមានសុខភាពល្អទៀតផង។
សាកលវិទ្យាល័យណាមកឹងធើ និងសម្ព័ន្ធយុវជនទីក្រុងកឹងធើ ទើបសហការជាមួយកាសែតសៃហ្គងយ៉ៃផុង (ទីក្រុងហូជីមិញ) ចាត់តាំងកម្មវិធីជូនអាហារូបករណ៍ “ដើម្បីអនាគតវៀតណាម”។
នាព្រឹកថ្ងៃទី ១៥ ខែតុលា គណៈកម្មាធិការប្រជាជនឃុំឡុងភូ សហការជាមួយមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង មន្ទីរពេទ្យពហុព្យាបាលតំបន់ឡុងភូ ទីក្រុងកឹងធើ ចាត់តាំងពិធីបើកយុទ្ធនាការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសម្រាំងសុខភាពដោយឥតគិតថ្លៃ និងបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជននៅលើភូមិឋានឃុំ។
ចំពោះសិស្សានុសិស្សជាច្រើនដែលមានជីវភាពលំបាក ការបានទៅរៀនមិនត្រឹមតែជាដំណើរស្វែងរកចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីផ្លាស់ ប្តូរអនាគតទៀតផង។ សាលាវប្បធម៌នគរបាលប្រជាជន III ទីក្រុងកឹងធើ បានកសាងនិងបង្កើតឡើងក្នុងគោលបំណងក្លាយជាដំបូលផ្ទះរួម ជាកន្លែងដែលប្អូនៗបានរៀនសូត្រ ថែទាំ ចិញ្ចឹមបីបាច់ និងលត់ដំក្នុងបរិយាកាសសុវត្ថិភាព មានវិន័យ ប៉ុន្តែពោរពេញដោយក្តីស្រឡាញ់។
គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសុខភាពសម្រាំងដោយឥតគិតថ្លៃ និងបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជនលើភូមិឋានឃុំ។
កន្លងមក គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអនុវត្តគម្រោង “យកភាសាអង់គ្លេសជាភាសាទីពីរនៅតាមសាលារៀន”។ នេះជាជំហានលោតផ្លោះ សំដៅបង្កបរិយាកាសប្រាស្រ័យទាក់ទងជាក់ស្តែង ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ជួយសិស្សានុសិស្សទូទាំងទីក្រុង ពិសេសគឺតំបន់ជនជាតិភាគតិច មានទំនុកចិត្តក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។
ឋិតក្នុងបរិយាកាសរីករាយអ៊ូអររបស់ជនរួមជាតិខ្មែរ សាលារៀនជាច្រើននៅទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ យ៉ាងគគ្រឹកគគ្រេង។