សមាគមកាកបាទក្រហមក្រុងកឹងធើ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខណ្ឌអូរម៉ូង ចាត់តាំងពិធីបំផុសចលនា “ខែមនុស្សធម៌” ឆ្នាំ២០១៨។ អញ្ជើញចូលរួមមានសមមិត្តផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ។
លោកផាមវ៉ាន់ហេវ និងអ្នកស្រីហ្វិញថាញ់ថាវ ប្រគល់ប័ណ្ណនិមិត្តរូបផ្ទះកាកបាទក្រហម៧ខ្នង
ដល់សមាគមកាកបាទក្រហមស្រុក ខណ្ឌនានា។
នេះជាឆ្នាំដំបូងដែលសមាគមកាកបាទក្រហម ក្រុងកឹងធើ គ្រប់លំដាប់ថ្នាក់ អនុវត្ត“ខែមនុស្សធម៌” ឆ្នាំ២០១៨ ជាខែចំណុចកំពូលទូទាំងប្រជាជនចូលរួមសកម្មភាពមនុស្សធម៌ ដោយមានការចូលរួមយ៉ាងកុះកររបស់ស្ថាប័ន អង្គការនិងរាល់ស្រទាប់វណ្ណៈប្រជាជន ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ សមាគមកាកបាទក្រហមក្រុងកឹងធើ មានតួនាទីសំខាន់សម្របសម្រួលក្នុងការងារមនុស្សធម៌និងធ្វើសកម្មភាពកាកបាទក្រហម ក្រោមបធានបទ “មនុស្សធម៌-ផ្តើមពីការយល់ដឹងឈានដល់ទង្វើជាក់ស្តែង”។ នៅក្នុងពិធីបំផុសចលនានេះ អ្នកស្រីហ្វិញថាញ់ថាវ ប្រធានសមាគមកាកបាទក្រហមក្រុងកឹងធើ អំពាវនាវសមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ទូទាំងក្រុងកឹងធើ សកម្មអនុវត្តនូវការងារមនុស្សធម៌ នៅក្នុងសហគមន៍;ជំនួយគ្រួសារដែលមានស្ថានភាពលំបាកពិសេស អ្នករងរបួសលើភូមិសាស្រ្តក្រុងខិតខំចលនាប្រភពកម្លាំងក្នុងខែមនុស្សធម៌សម្រេចបាន២,៥ពាន់លានដុង។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងពញ្ញាក់ទឹកចិត្តមនុស្សធម៌ ក្នុងកម្មាភិបាលសមាជិកសម្ព័ន្ធយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងរាល់ស្រទាប់វណ្ណៈប្រជាជនក្នុងការងារមនុស្សធម៌បង្ហាញនូវភារកិច្ចទទួលបន្ទុករបស់គ្រប់លំដាប់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជន បុគ្គល រួមដំណើរជាមួយនឹងសមាគមក្នុងការងារមនុស្សធម៌; ទន្ទឹមនឹងនោះ បង្កើតចលនាប្រឡងប្រណាំងយ៉ាងពុះពោរគ្រប់ទិសទី ជំរុញអនុវត្តទិសដៅគោលនយោបាយ សុខុមាលភាពសង្គម កសាងសហគមន៍សាមគ្គី ពោរពេញដោយទឹកចិត្តមនុស្សធម៌ សុចរិត៕
ស្វឹនដាវ-វិមាន