05/06/2018 - 08:31

ខេត្តអានយ៉ាង ពង្រីកប្រព័ន្ធសុខាភិបាលមូលដ្ឋាន

 

ខេត្ត​អាន​យ៉ាង​កំ​ណត់​ទិ​ស​ដៅ​ដល់​ឆ្នាំ​២០២០ រាល់​ដំ​ណាក់​សុ​ខា​ភិ​បាល ឃុំ​លើ​ភូមិ​សាស្រ្ត​ មាន​គ្រប់​លក្ខណ​សម្បត្តិ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ អនុ​វត្ត​បាន​តិ​ច​បំ​ផុត​៨០​%ក្នុង​តា​រាង​ផ្គត់​ផ្គង់​សេ​វា​បច្ចេក​ទេស​នៃ​ប្រ​ព័ន្ធ​មន្ទីរ​ពេទ្យ​ថ្នាក់​ឃុំ; មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចំ​នួន​៩៥​% ត្រូវ​អនុ​វត្ត​បាន​តិច​បំ​ផុត​៨០​% ក្នុង​តា​រាង​ផ្គត់​ផ្គង់​សេ​វា​បច្ចេក​ទេស​នៃ​ប្រ​ព័ន្ធ​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​; គ្រប់​ឃុំ​ទាំង​អស់​សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​ ស្ដី​ពី​សុ​ខា​ភិ​​បាល​; ប្រ​​​ជា​​ជ​ន​​៩០​​% បាន​​គ្រប់​​គ្រង​​តាម​ដាន​សុខ​​ភាព​​; អនុ​​វត្ត​​សម្រេច​​កា​រ​​​វិ​និ​យោគ​ទុន​កសាង​ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​នា​នា​ឃុំ​ដែល​មាន​លក្ខណៈ​​សេដ្ឋ​កិច្ច​- សង្គម​លំ​បាក​ លំ​បាក​ពិ​សេស​។

វេជ្ជ​បណ្ឌិត​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

ដើម្បី​សម្រេច​ទិស​ដៅ​ខាង​លើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ សំ​ណូម​ពរ​ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត ផ្ដុំ​កម្លាំង​ពង្រឹង​ពង្រីក​​ធ្វើ​ឲ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​ ក្នុង​នោះ រួម​បញ្ចូល​មន្ទីរ​ពេទ្យ​ព​ហុ​វិជ្ជា​នៅ​តាម​បណ្តា​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​ និង​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​ ទៅ​ជា​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ ទី​រួម​ខេត្ត​ក្រុង​ចំ​ណុះ​ខេត្ត​ អនុ​វត្ត​គ្រប់​មុខ​ងារ​​ស្ដី​ពី​សុ​ខា​ភិ​បាល​បម្រុង​ ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ កាយ​សម្ប​ទា​។ ទន្ទឹម​នឹង​នោះ ​ការ​ផ្លាស់​ថ្មី​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ស​កម្ម​ភាព​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​; បង្កើន​ការ​បណ្តុះ​បណ្តាល​​លើក​កម្ពស់​គុណ​ភាព​រាល់​ប្រ​ភព​ធន​ធាន​មនុស្ស​ពិសេស​គឺ​ចំ​នួន​វេជ្ជ​បណ្ឌិត​នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​។ល។​ ភូមិ​ភាគ​ទាំង​ឡាយ​គប្បី​អា​ទិ​ភាព​បែង​ចែក​ទឹក​ប្រាក់ ​ពី​ថ​វិ​កា​ភូមិ​ភាគ​​តាម​ផែន​ការ​កំ​ណត់​រៀង​រាល់​ឆ្នាំ​ (ចំ​ណាយ​ក្នុង​កា​រ​វិ​និ​យោគ​ទុន​និង​ក្នុង​បុព្វ​ហេតុ​មុខ​របរ​) សម្រាប់​ស​កម្ម​ភាព​របស់​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​វិ​និ​យោគ​ទុន​ ក​សាង​បង្កើន​កម្រិត​និង​បំ​ពេញ​បន្ថែម​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ជូន​ដំ​ណាក់​សុ​ខា​ភិ​បាល​​ឃុំ​លើ​​ភូ​មិ​សាស្រ្ត​ដែល​គ្រប់​គ្រង​; អនុ​វត្ត​យន្ត​​ការ​ គោល​ន​យោ​បាយ​របប​ផ្សេង​ៗ សំ​ដៅ​ទៅ​លើ​ការ​ទាក់​ទាញ​វេជ្ជ​បណ្ឌិត​មក​បំ​ពេញ​ការ​ងារ​នៅ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​។ គិត​ដល់​ចុង​ឆ្នាំ​២០១៧ ខេត្ត​អាន​យ៉ាង​ មាន​ដំណាក់​សុ​ខា​ភិ​បាល​ឃុំ​ចំ​នួន​៧៦​% មាន​ក្រប​ខ័ណ្ឌ​វេជ្ជ​បណ្ឌិត​; មាន​ឃុំ​៨៨,៤៦% សម្រេច​បទ​ដ្ឋាន​តាម​ក្រម​លក្ខ​ឋាន​ជាតិ​ស្ដី​ពី​​សុ​ខា​ភិ​បាល​ឃុំ​; គ្រ​ប់ភូមិ​ សង្កាត់​មាន​បុគ្គ​លិក​សុ​ខា​ភិ​បាល​ស​កម្ម​ភាព​៕

​ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វេជ្ជ​បណ្ឌិត​