ស្រុកទ្រីតូង ខេត្តអាងយ៉ាង ល្បីឈ្មោះដោយមានវត្តទក្ខិណនិកាយខ្មែរជាច្រើន ក្នុងនោះ មានវត្តភ្នំតាប៉ា។
ត្ត
ព្រះពុទ្ធបដិមាថ្មកែវ។
ភ្នំតាប៉ា ស្ថិតនៅលើភ្នំតាប៉ា ចំណុះឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ វត្តភ្នំតាប៉ា មានស្ថាបត្យកម្មតាមបែបវត្តពុទ្ធសាសនាខ្មែរ។ វត្តមិនបានកសាងលើធារដីរាបស្មើដូចវត្តផ្សេងៗទេ តែត្រូវបានកសាងនៅលើបង្គោលទ្រដ៏រឹងមាំ ដែលមានកម្ពស់រាប់សិបម៉ែត្រឯណោះ ម្ល៉ោះហើយពេលគយគន់ពីជើងភ្នំ វត្តហាក់ដូចជាកំពុងស្ថិតនៅលើអាកាសវេហា លេចធ្លោនៅកណ្ដាលព្រៃភ្នំរហោស្ថាន។ រាជវ័តិនៃព្រះវិហារ ត្រូវបានកសាងដោយរូបសំណាកលាបពណ៌លឿងទំុនិងពណ៌ស្វាយគួរឲ្យគយគន់ មានភាពប្រសើរថ្លៃថ្លា ស្រឡះស្រឡំនិងស្ងាត់ជ្រងំនៃលំហអាកាសធំទូលាយនៅលើភ្នំ អមដោយដើមឈើបៃតងព័ទ្ធជុំវិញ។ល។ ក្រៅពីសំណង់ព្រះពុទ្ធបដិមាបុរាណ វត្តកំពុងតែកសាងសំណង់ថ្មីដែលមានក្បូរក្បាច់រចនាដ៏វិចិត្រ។ ពិសេសវត្តថែមទាំងបានកសាងព្រះពុទ្ធបដិមាថ្មកែវទ្រង់គង់បែរព្រះភក្រ្តឆ្ពោះទៅទីប្រជុំជនទ្រីតូងទៀតផង។
ផ្លូវឡើងទៅវត្តមានភាពងាយស្រួល រថយន្តអាចបើកបរចូលដល់ទីធ្លាវត្តតែម្តងប៉ុន្តែប្រជាជននៅភូមិភាគបែរជាចូលចិត្តធ្វើដំណើរតាមផ្លូវចាស់វិញ ពីព្រោះមានទេសភាពស្អាត ត្រជាក់ និងមានភាពស្ញប់ស្ញែងផងដែរ។ ពីព្រោះតាមដងផ្លូវ មានរូបសំណាកមុខយក្សជាច្រើន មើលទៅគួរឲ្យខ្លាចដែរ។ ប្រសិនបើមានការនឿយហត់នៅតាមដងផ្លូវឡើងភ្នំ ក៏មានកន្លែងសំចតដំណើរជាច្រើនកន្លែង។ ពេលឡើងដល់វត្តបរិយាកាសនៅទីនេះស្រឡះស្រឡំក្រៃលែង អាចបន្ធូរអារម្មណ៍និងមានភាពសុខស្រួលឥតគណនា។ ពិសេស ពេលឈរនៅរបៀងព្រះវិហារ ភ្ញៀវទេសចរនឹងបំបាត់អស់នូវការនឿយហត់ ពេលសម្លឹងឃើញទិដ្ឋភាពនៃទីប្រជុំជនទ្រីតូងទាំងស្រុង និងដងភ្នំនៅជុំវិញ ដូចជា៖ ភ្នំកូតូ ភ្នំកឹម ភ្នំយ៉ៃ ព្រមទាំងវាលស្រែខៀវស្រងាត់វែងអន្លាយ បាត់កន្ទុយភ្នែក ឆ្លាស់ដោយដើមឈើធំៗ និងដើមត្នោតត្រង់ភ្លឹងគួរឲ្យគយគន់ក្រៃពេក។ល។ បងស្រីនាងសុខរុន នៅភូមិតូធ្វឹង ឃុំណូយតូ ឲ្យដឹង៖ “គ្រួសារខ្ញុំជាច្រើនជំនាន់ជាពុទ្ធបរិស័ទចំណុះជើងវត្តភ្នំតាប៉ា។ ក្រៅពីថ្ងៃបុណ្យទានម្តងៗ គ្រួសារខ្ញុំតែងចាត់សមាជិកម្នាក់ក្នុងគ្រួសារទៅវត្តជួយបម្រើការងារព្រះសង្ឃយកបុណ្យស្ទើរតែរៀងរាល់ថ្ងៃ។ យើងខ្ញុំតែងជ្រើសការធ្វើដំណើរដោយថ្មើរជើង ពីព្រោះសម្ដែងនូវការគោរពផង និងហាត់ប្រាណដើម្បីមានសុខភាពល្អផង”។ ក្រៅពីផ្លូវឡើងភ្នំដោយរថយន្ត ផ្លូវព័ទ្ធជុំវិញជើងភ្នំក៏បានក្រាលកៅស៊ូរួចរាល់ដែរ មានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរធ្វើដំណើរ។ មានភ្ញៀវទេសចរជាច្រើនឡើងភ្នំតាប៉ា ជាសំខាន់គឺដើម្បីទស្សនាស្រះតាប៉ា មានផ្ទៃទឹកថ្លា ដូចពេជ្រស្អាតល្បីឈ្មោះ មានរហស្សនាមថា “ត្វៀកតិនកុកភឿងណាម” ប៉ុន្តែប្រសិនបើមិនបានចំណាយពេលវេលាទស្សនាទេសភាពវត្តភ្នំតាប៉ា ពិតជាគួរឲ្យស្តាយណាស់៕
ហាថាញ់-វិមាន