មកកាន់ភូមិព្រើម ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ សួររកផ្ទះលោកថាច់អាយ ប្រជាជននៅទីនេះអ្នកណាក៏ស្គាល់លោកដែរ តាមរយៈទឹកចិត្តដើម្បីសហគមន៍របស់គាត់។
លោកថាច់អាយកំពុងថែទាំស្រូវ។
ប្រជាជននៅទីនេះមានការគោរពរាប់អាន ដោយសារលោកថាច់អាយ តែងយកចិត្តទុកដាក់គិតគូរ ឧបត្ថម្ភដល់គ្រួសារក្រីក្រ កសាងផែនសាមគ្គីក្នុងភូមិឲ្យបានរីកចម្រើនទាំងអស់គ្នា។ បច្ចុប្បន្ន លោកថាច់អាយ មានអាយុ៦២ឆ្នាំ និងមានរយៈពេលជិត៤០ឆ្នាំបំពេញការងារនៅភូមិភាគ។ ក្រោយពីចូលនិវត្តន៍ លោកក៏វិលមកប្រជុំជីវភាពបក្សនៅភូមិកំណើត និងបានសាខាបក្សទំនុកចិត្ត ហើយប្រគល់ភារកិច្ចជាប្រធានគណៈការងាររណសិរ្ស។ លោកថាច់អាយ មានប្រសាសន៍៖ “មុនពេលចូលនិវត្តន៍ ខ្ញុំធ្លាប់ធ្វើជាប្រធានសមាគមកសិករឃុំ ហេតុនោះខ្ញុំតែងពិភាល់ក្នុងចិត្តពីការបំបែរទិសដៅផលិតស្រូវតែមួយមុខ។ ខ្ញុំសម្រេចចិត្តដាំស្មៅនិងចិញ្ចឹមគោ២ក្បាល ក្នុង១ឆ្នាំរកបានប្រាក់ចំណេញប្រហែល២០លានដុង។ ផ្ដើមពីទង្វើជាក់ស្តែងរបស់ខ្លួន ខ្ញុំចលនាប្រជាជនអនុវត្តតាម រួចហើយមាមីងបានសង្កេតឃើញការដាំស្មៅចិញ្ចឹមគោ គឺនាំមកប្រសិទ្ធភាពខ្ពស់បង្គួរ”។
ក្រៅពីការចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារលោកថាច់អាយ នៅទាំងចូលរួមក្នុងការចលនាកសាងសំណង់សាធារណៈប្រយោជន៍លើភូមិសាស្រ្តភូមិទៀតផង ។ លោកថាច់អាយ តែងធ្វើជាគំរូនិងសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកក្នុងគណៈការងាររណសិរ្សភូមិ ព្រះចៅអធិការនិងគណៈកម្មការវត្តរតនៈសាគរ (ព្រើម) ដើម្បីផ្សព្វផ្សាយចលនាប្រជាជន ស្ដីពីអត្ថន័យក៏ដូចជាប្រសិទ្ធភាពរបស់សំណង់នាំមកផលប្រយោជន៍ដល់គ្រួសារបម្រើការផលិតជាដើម។ លេខាសាខាបក្សភូមិព្រើម ឡេហ្វាងវិញ ឲ្យដឹង៖ “ពូថាច់អាយ តែងអនុវត្តល្អរាល់ភារកិច្ច លេចធ្លោគឺការងារសម្រុះសម្រួលពិនិត្យជម្រើសគ្រួសារក្រីក្រ អនុវត្តការងាររណសិរ្សផ្នែកត្រួតពិនិត្យនិងធ្វើវិវេចនាសង្គមជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ហើយតែងលើកកម្ពស់លក្ខណៈប្រជាធិបតេយ្យ។ល។ ម្ល៉ោះហើយ បង្កបាននូវការជឿជាក់ពីសំណាក់ប្រជាជន។ ប៉ុន្មានលើកមុនៗនេះ ពូថាច់អាយ សុទ្ធតែបានប្រជាជនជឿជាក់និងបោះឆ្នោតជ្រើសជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍។ ចំណែកការបោះឆ្នោតជម្រើសក្នុងឆ្នាំនេះ ពូថាច់អាយក៏ស្ម័គ្រចិត្តដកឈ្មោះចេញពីបញ្ជីជ្រើសតាំង ដោយសារគាត់មានបំណងផ្ទេរកិត្តិនាមនេះជូនអ្នកផ្សេងទទួលបន្ទុកដើម្បីបង្កបន្ថែមប្រជាប្រិយរបស់អ្នកមានប្រជាប្រិយភាពជាមួយនឹងបក្ស រដ្ឋអំណាចក្នុងភូមិភាគ”។
សមមិត្តតូហ្វាងអាញ់ ប្រធានសមាគមកសិករឃុំចូវដៀង ឲ្យដឹង៖ “ជាមួយនឹងការអំណត់ព្យាយាមបកស្រាយ បញ្ចុះបញ្ចូលសមហេតុសមផល លោកថាច់អាយបានបញ្ចេញកម្លាំងចលនាដល់គ្រួសារជាច្រើន ស្ម័គ្រចិត្តប្រគល់ដីសម្រាប់ជីកស្តារប្រឡាយក្បែរផ្លូវលេខ៨បានសម្រេចជោគជ័យ។ បច្ចុប្បន្ន ផ្ទៃដីនៅសងខាងប្រឡាយមានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ផលិតស្រូវពី២-៣រដូវ/ឆ្នាំ និងសម្រេចបានទិន្នផលខ្ពស់ជាងមុនប្រហែល១តោន/ហិកតា”៕
សឺនម៉ាល័យ - សេរី