30/01/2018 - 10:11

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ខេត្ត​សុក​ត្រាំង តែង​ពង្រីក​នូវ​តួ​នា​ទី​របស់​ខ្លួន​​គំ​រូ​ឈាន​មុខ និង​ចលនា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ស្នេ​ហា​ជាតិ​នៅ​ភូមិ​ភាគ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។

 ​ ពិធី​ជំ​នួ​ប​មុខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិ
ការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងរៀបចំឡើង។

តាម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង អ្នក​មាន​ប្រ​ជា​ប្រិយ ភាព​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត ស​រុប​ចំ​នួន​៧៨៤​នាក់​។ រៀង​រាល់​ឆ្នាំ ខេត្ត​តែងរៀបចំហ្វឹកហាត់ ជំនួបមុខអ្នក មានប្រជាប្រិយភាព ដើម្បីផ្ដល់ព័ត៌ មាន​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម លទ្ធ​ផល​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​ខេត្ត​សុក​ត្រាំង​។   ក្នុង​ពិ​ធី​បុណ្យ​ទាន​របស់​ជន​រួមជាតិ​ភាគ​តិច ខេត្ត​តែង​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព រៀប​ចំ​ដំ​ណើរ​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ទៅ​ទស្សន​សិក្សា​បទ​ពិ​សោធន៍​នៅ​ខេត្ត​តី​ង្វៀង​ជា​ដើម​។ ឆ្លង​តាម​រយៈ​នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​​កាន់​តែ​មាន​បទ​ពិ​សោធន៍​បន្ថែម ក្នុង​ការ​អនុ​វត្ត​ល្អ​តួ​នា​ទី​របស់​ខ្លួន​នៅ​តាម​ភូមិ​ភាគ​។ តួ​យ៉ាង​ដូច​លោក​ត្រឹង​លីវ នៅ​ភូមិ​បឹង​ទ្រៀក ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ឌេ។​ លោក​លីវ​បាន​ចល​នា​មា​មីង​ក្នុង​ភូមិ​ស្រុក ចូល​រួម​វិ​ភាគ​ទាន​កសាង​ផ្លូវ​ដាន​ចម្ងាយ​២.២០០​ម៉ែត្រ ជួស​ជុល​និង​កសាង​ស្ពាន​បេ​តុង​ជន​បទ​ថ្មី​ចំ​នួន១​២​ខ្សែ ស​រុប​ជា​ទឹក​ប្រាក់​៣៧៥​លាន​ដុង​។ល​។ ក្រៅ​ពី​នោះ គាត់​នៅ​ទាំង​គួប​ផ្សំ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​បឹង​ភ្នៀត ចល​នា មា​មី​ពុទ្ធ​បរិស័ទ​កសាង​សា​លា ខ្លោង​ ទ្វារ ដើម្បី​ពុទ្ធ​បរិ​ស័ទ​និង​ព្រះ​សង្ឃ​ងាយ​ស្រួល​ក្នុង​ការ​គោ​រព​ប្រតិ​បត្តិ​ជំ​នឿ​សាស​នា​។ លោក​ត្រឹង​លីវ ឲ្យ​ដឹង​៖ “អ្នក​មាន​​ប្រ​ជា​ប្រិយ​ភាព​តែង​នាំ​មុខ​ដើម្បី​មា​មីង​ពុទ្ធ​បរិ​ស័ទ​អនុ​វត្ត​តាម ម៉្លោះ​ហើយ​ការ​ងារ​ណា​មាន​ប្រ​យោជន៍​ចំ​ពោះ​មា​មីង​នៅ​ភូមិ​ភាគ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​តែ​ម្ដង ដោយ​បាន​មា​មីង​ជំ​នឿ​ទុក​ចិត្ត​ទើប​ងាយ​ស្រួល​​ក្នុង​ការ​ងារ​ចលនា​មា​មីង​ចូល​រួម​អភិ​វឌ្ឍ​ផលិត​កម្ម​នៅ​ភូមិ​ភាគ​”។

លោក​យ៉ឿង​សា​ខា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ “រយៈ​ពេល​កន្លង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​តែង​ស​កម្ម​ចលនា​គ្រួ​សារ​និង​សហ​គមន៍ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស ច្បាប់​របស់​រដ្ឋ សេច​ក្ដី​កំ​ណត់​របស់​ភូមិ​ភាគ ស​កម្ម​ចូល​រួម​អភិ​វឌ្ឍ​ផលិត​កម្ម ធ្វើ​អា​ជីវ​កម្ម លុប​បំ​បាត់​ភាព​អត់​ឃ្លាត​កាត់​បន្ថយ​ភាព​ក្រី​ក្រ ក​សាង​ជន​បទ​ថ្មី​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​តែង​ចល​នា​ប្រ​ជា​ជន​ផ្លាស់​ប្ដូរ​ទំ​នៀម​ទម្លាប់​ឱន​ថយ អបិយ​ជំ​នឿ អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ល។ រួម​ចំ​ណែក​ធ្វើ​ឲ្យ​តំ​បន់​ជន​រួម​ជាតិ​រស់​នៅ​កុះ​ករ​មាន​ភាព​លំ​នឹង​និង​អភិ​វឌ្ឍ​”៕​
                        

                     ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ៉ឿង​សា​ខា