ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តបាកលីវ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តបាកលីវរៀបចំទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកទី៧-បាកលីវឆ្នាំ២០១៧។
ទិវាបុណ្យគឺជាឱកាសរឹតចំណងសាមគ្គីបណ្តាជនជាតិនិងវប្បធម៌ខ្មែរណាមបូ។
ជាមួយប្រធានបទ “អភិរក្ស ពង្រីកវប្បធម៌ ជនជាតិខ្មែរណាមបូ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍចីរភាពប្រទេសជាតិ” ពិធីបុណ្យបានទាក់ទាញជនរួមជាតិខ្មែរនិងភ្ញៀវទេសចរមកទស្សនាយ៉ាងកុះករ។ តាមការឲ្យតម្លៃរបស់គណៈចាត់តាំងទិវាបុណ្យបានឧទ្ទេសនាម ផ្សព្វផ្សាយជាមួយនឹងមិត្តភ័ក្តក្នុងប្រទេស និងអន្តរជាតិអំពីសក្តានុភាពប្រៀបខ្លាំងផ្នែកខាងវប្បធម៌ កីឡា ទេសចរណ៍និងតម្លៃនៃកេរដំណែលវប្បធម៌របស់ជនរួមជាតិខ្មែរនិយាយរួម ខេត្តបាកលីវនិយាយដោយឡែក។ តាមរយៈនោះ បានរួមចំណែកអភិរក្សពង្រឹងពង្រីកនិងលើកតម្កើងនូវអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរណាមបូ បង្កើនមហាសាមគ្គីទូទាំងជនជាតិ; ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; លើកកម្ពស់កម្រិតនៃការទទួលយកវប្បធម៌ស្មារតីជូនប្រជាជន។ ទិវាបុណ្យថែមទាំងជាស្ពានតភ្ជាប់ ផ្លាស់ប្តូរជួបជុំ ដោះដូរបទពិសោធន៍រវាងសិប្បករ សិល្បករ កីឡាករ ជាជនរួមជាតិខ្មែរនៅខេត្ត ក្រុងនានានៅណាមបូ។ ចូលរួមក្នុងទិវាបុណ្យ មានសិប្បករ សិល្បករប្រមាណ២.០០០រូប និងកីឡាករ មហាជនជិត៥.០០០រូបមកពីខេត្ត ក្រុងទាំង១២នៅតំបន់ណាមបូដែលមានជនរួមជាតិខ្មែររស់នៅកុះករមានដូច៖ ខេត្តបាកលីវ តីនិញ ប៊ិញភឿក វិញឡុងត្រាវិញ អាងយ៉ាង កៀងយ៉ាង សុកត្រាំង ហូវយ៉ាង កាម៉ាវ ក្រុងកឹងធើ និងទីក្រុងហូជីមិញ។
សកម្មភាពទាំងឡាយដែលរៀបចំក្នុងទិវាបុណ្យរួមមាន៖ សមោសរសិល្បមហាជន; សម្តែងបង្ហាញនិងឧទ្ទេសនាមអំពីពិធីបុណ្យប្រជាប្រិយ; សម្តែងបង្ហាញនិងឧទ្ទេសនាមសំលៀកបំពាក់ប្រពៃណី; តាំងពិព័រណ៍ និងឧទ្ទេសនាមរបរប្រពៃណីរបស់ជនរួមជាតិខ្មែរ; ឧទ្ទេសនាមវប្បធម៌ម្ហូបអាហារតាំងពិព័រណ៍កេរដំណែលវប្បធម៌បណ្តាជនជាតិវៀតណាម;តាំងពិព័រណ៍ ឧទ្ទេសនាអំពីសៀវភៅ ឯកសារ និងវណ្ណកម្ម អក្សរសិល្ប៍ស្តីពីជីវភាព និងជំនឿរបស់ជនរួមជាតិខ្មែរណាមបូ។ ក្រៅពីនោះទិវាបុណ្យថែមទាំងមានសកម្មភាពកីឡាយ៉ាងពុះពោរមានដូច៖ ប្រណាំងទូក-ង បាល់ទាត់ បាលទះ រាត់ម៉ារាតុងទាញ ព្រ័ត្រ រុញឈើ ប៉េតង់ ។ល។ ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនៅទាំងមានសកម្មភាពជម្រុញដំណើការទេសចរណ៍ ផ្សារណាត់ពាណិជ្ជកម្ម-ទេសចរណ៍ទៀតផង៕
ថាញ់ផុង-វ៉ាន់តឹន