16/10/2017 - 14:31

មាន​​ស​មូហ​​ភាព និង​​បុគ្គល​​​ជា​​ច្រើន​​សម្រេច​​​ស្នា​​ដៃ​ឆ្នើម​​ក្នុង​​ការ​​ងារ​​ជន​​ជាតិ

គណៈ​កម្មា​​​ធិ​ការ​​ប្រ​ជា​​ជន​ខេត្ត​​បាក​​លីវ ​បាន​រៀប​​​ចំ​ពិ​​ធី​ជំ​នួប​​មុខ​ស្ងើច​​សរ​សើរ​​និង​​ជូន​​រង្វាន់​​ដល់​​សមូហ​ភាព និង​​បុគ្គល​​ដែល​​មាន​​ស្នា​ដៃ​​ក្នុង​​ការ​​អនុ​វត្ត​​ការ​​ងារ​​ជន​​ជាតិ​​និង​គោល​​ន​​យោ​​បាយ​​ជន​​ជាតិ​​លើ​​ភូមិ​សាស្រ្ត​​ខេ​ត្ត​​បាក​​លីវ ដំ​​ណាក់​​កាល​​២០១១​​-២០១៦​​។

 

លោក​វ៉ឿង​ភឿង​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ជូន​ប័ណ្ណ​
សរ​សើរ
​ដល់​សមូ​ហភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​។

៥​ឆ្នាំ​​កន្លង រួម​ជា​មួយ​នឹង​​ការ​​អភិ​វឌ្ឍន៍​​របស់​​ខេត្ត ស្ថាន​ភាព​​អនុ​វត្ត​​ការ​​ងារ​​ជន​​ជាតិ​​និង​​គោល​​​ន​យោ​​បាយ​ជន​​ជាតិ​​សម្រេច​​បាន​​លទ្ធ​​ផល​​ល្អ​​គួរ​​ឲ្យ​​កត់​​សម្គាល់ ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​ន​យោយ​បាយ​ពិ​សេស​បាន​ទាន់​ពេល ចំ​មុខ​សញ្ញា ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ជីវ​ភាព​និង​ផលិត​កម្ម​របស់​ជន​រួម​ជាតិ​មាន​ភាព​រីក​ចម្រើន មុខ​មាត់​ជន​បទ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​មាន​ការ​ផ្លាស់​ប្ដូរ​ជីវ​ភាព​ត្រូវ​បាន​លើក​ស្ទួយ​អត្រាគ្រួ​សារ​ក្រ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ស្ថាន​ភាព​សន្តិ​សុខ​លំ​នឹង​។ល។ ដើម្បី​ជម្នះ​លើ​កម្ម​វិ​ធី​ការ​ងារ​ដំ​ណាក់​កាល​២០១៧​-២០២១ ខេត្ត​បាន​កំ​ណត់​ច្បាស់​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដូច៖ ប្រ​មូល​កម្លាំង​អនុ​វត្ត​ភារ​កិច្ច ភាគ​កម្រិត​នៃ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​លើ​ភូមិ​សាស្រ្ត​ខេត្ត តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​ម​ហា​សន្និ​បាត​លើក​ទីXV ​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ខេត្ត​និង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ដាក់​ចេញ​; ប្រ​ព័ន្ធ​គណៈ​ជន​ជាតិ​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូល​ដ្ឋាន​តែង​ផ្ដុំ​កម្លាំង​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​ និង​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​​​ខេត្ត;​ម្ចាស់​​ការ​​ច្បាម​​មូល​ដ្ឋាន ក្ដាប់​ច្បាស់​ស្ថាន​ភាព​ជាក់​ស្ដែង​និង​ឆ្លុះ​បញ្ចាំង​ពី​គំ​និត​បំ​ណង​ប្រាថ្នា​របស់​ជន​ជាតិ​ភាគ​តិច​ជា​ដើម​។

ក្នុង​ឱ​កាស​នេះ​ដែរ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូ​ហ​ភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត ដំ​ណាក់​កាល​២០១១​-២០១៦​៕

   su nghiep (baclieu.gov.vn)-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វ៉ឿង​ភឿង​ណាម