ពិធីប្រណាំងទូក-ង បុណ្យអកអំបុកខេត្តសុកត្រាំងលើកទី៣–តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០១៧ ជាឱកាសសម្រាប់ខេត្តសុកត្រាំងឧទ្ទេសនាមលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរផង និងស្វាគមន៍ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសផង។ ឆ្នាំនេះ បរិយាកាសត្រៀមបម្រុងសម្រាប់ថ្ងៃបុណ្យអកអំបុករបស់ក្រុមកីឡាករទូក-ង នៅចំណុះវត្តនានាឆាប់ជាងរាល់ឆ្នាំ។
ចំណងជើងរូប៖ព្រះតេជព្រះគុណលីឌាង គង់នៅវត្តជ្រោយទឹមចាស់ សង្កាត់
១០ ក្រុងសុកត្រាំងបង្ហាញទូក-ងទើបបោះថ្មី។
វត្តបឹងកក់ នៅឃុំភូម៉ី ស្រុកម៉ីទូ ចម្ងាយពីក្រុងសុកត្រាំងប្រមាណ១១គីឡូម៉ែត្រ។ នេះជាវត្តដែលមានទូក-ងបោះថ្មី ចូលរួមក្នុងពិធីប្រណាំងទូក-ងឆ្នាំ២០០៧។ ដោយសារមានកីឡាករថ្មីច្រើនម្ល៉ោះហើយទាំងគ្រូបង្វឹកនិងក្រុមកីឡាករ បានប្រឹងប្រែងហ្វឹកហាត់ ហើយនាំមកស្នាដៃគួរកត់សម្គាល់ជាច្រើនតួយ៉ាងក្នុងពិធីប្រណាំងទូក-ង ឱកាសបុណ្យ៣០មេសានៅខេត្តសុកត្រាំងឆ្នាំ២០០៧ ក្រុមកីឡាករទូក-ងចំណុះវត្តបឹងកក់ប្រកួតដណ្តើមបានរង្វាន់លេខ៣ និងរង្វាន់លេខ៣ចំនួន២ក្នុងពិធីប្រណាំងទូក-ងទូទាំងប្រទេសរៀបចំនៅខេត្តត្រាវិញឆ្នាំ២០០៩។ បងចៅមុនី សមាជិកក្រុមកីឡាករទូក-ងវត្តបឹងកក់ ឲ្យដឹង៖ “បច្ចុប្បន្ន ក្រុមកីឡាករទូក-ងរបស់វត្តយើងខ្ញុំបានត្រៀមបម្រុងដំណាក់ការមួយចំនួនដូចជាបំពាក់ឧបករណ៍ថ្មី លាបព័ណ៌ រំលេចក្បូរក្បាច់រចនាលើទូក-ង ជ្រើសឈើធ្វើដងសន្ទូចតាមការគ្រោងទុកក្រោយពីបុណ្យសែនដូនតានេះ យើងខ្ញុំនឹងប្រមូលកម្លាំងយុវជនក្នុងភូមិមកហាត់សមអុំដើម្បីប្រកួតប្រណាំងដណ្តើមយកពានរង្វាន់ក្នុងពិធីប្រណាំងទូក-ងថ្នាក់តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ២០១៧នេះ”។
ចំណែកក្រុមកីឡាករទូក-ងរបស់វត្តជ្រោយទឹមចាស់ សង្កាត់១០ ក្រុងសុកត្រាំងចូលរួមពិធីប្រណាំងទូក-ងតាំងពីឆ្នាំ១៩៩៩ ជាក្រុមកីឡាករធ្លាប់បានចូលក្នុងរង្វង់ផ្ដាច់ព្រ័ត្ររបស់ខេត្តសុកត្រាំងផងដែរ។ ក្នុងពិធីប្រណាំងទូក-ង អំណរបុណ្យអកអំបុកខេត្តសុកត្រាំងលើកទី២ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ២០១៥ ក្រុមទទួលបានរង្វាន់លេខ៤។ ឆ្នាំនេះ ព្រះចៅអធិការវត្ត បានសម្រេចចិត្តបោះទូក-ងថ្មី តម្លៃជិត៣០០លានដុង អាស្រ័យពុទ្ធបរិស័ទក្នុងចំណុះជើងវត្តរួមវិភាគទាន។ ព្រះតេជព្រះគុណលីឌាង ព្រះចៅអធិការវត្តជ្រោយទឹមចាស់ មានថេរដីកា៖ “ឆ្នាំនេះ រយៈពេលចេញហ្វឹកហាត់របស់ក្រុមកីឡាករទូក-ងឆាប់ជាងរាល់ឆ្នាំមុន មានកីឡាករចូលរួមប្រហែល២០០នាក់ ដោយសារឆ្នាំនេះ វត្តមានក្រុមកីឡាករទៅចូលរួម២ក្រុម។ កីឡាករភាគច្រើនវ័យនៅក្មេង កម្លាំងមាំមួននិងមានការប្តេជ្ញាចិត្តខ្ពស់។ មានទូក-ងថ្មីទាំងព្រះសង្ឃ ទាំងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត នរណាក៏រីករាយដែរ ពិសេសគឺការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ លើកកម្ពស់ក្នុងការរៀបចំពិធីបុណ្យអកអំបុក ប្រណាំងទូក-ងខេត្តសុកត្រាំងលើកទី៣តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ២០១៧ ឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់ប្រជាជនខេត្តសុកត្រាំង៕
ត្រឿងផល – សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។