ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/06/2017 - 13:55

នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក

នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក និងក្រុមប្រតិភូជាន់ខ្ពស់របស់វៀតណាម បានអញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក តាមសេចក្តី អញ្ជើញរបស់លោកប្រធានាធិបតី Donald Trump ។

 នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ពិភាក្សាជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក

Donald Trump។

នេះជាលើកទស្សនកិច្ចជាផ្លូវការដំបូងបង្អស់នៅសហរដ្ឋអាមេរិក របស់ នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិ បាលវៀតណាម និងជាជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀត ណាមជាមួយនឹងលោកប្រធានាធិបតី Donald Trump ចាប់ពីពេលប្រ ទេសទាំងពីរមានគណៈដឹកនាំថ្មី។ ការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ របស់នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក នៅសហរដ្ឋអាមេរិកលើកនេះ ​ សំដៅបន្តការអនុវត្តន៍នូវមាគ៌ាកិច្ចការបរទេសរបស់វៀតណាម នោះគឺមាគ៌ា កិច្ចការបរទេសឯករាជ្យ ម្ចាស់ការពហុភាគី ពហុបែប និង សកម្មសមាហរណអន្តរជាតិ ព្រមទាំងជម្រុញជាងទៀតនូវទំនាក់ទំនងវៀត ណាម​ - សហរដ្ឋអាមេរិក។

រយៈកាលកន្លង ទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបាននូវជំហានអភិ វឌ្ឍយ៉ាងសកម្មលើគ្រប់វិស័យ ចាប់ពីពេលប្រទេសទាំងពីរបានបង្កើតទំ នាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ (នៅខែកក្កដា ឆ្នាំ២០១៣) យោងលើ មូលដ្ឋានគោរពបូរណភាពទឹកដី របបនយោបាយនិងមាគ៌ាអភិវឌ្ឍនៃប្រ ទេសទាំងពីរ៕

តាម៖ Chinhphu.vn- ប្រែ៖ សុផន

ចែករំលែកអត្ថបទ