ថ្នាក់ដឹកនាំគណៈចង្អុលការតីណាមបូ រួមជាមួយនឹងថ្នាក់ ដឹកនាំបណ្ដា ក្រសួង ផ្នែក និងភូមិភាគនានាក្នុងពិធីចុះហត្ថលេខា។
នោះគឺការចង្អុលការរបស់ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វ៉ឿងឌិនហ្វែ ប្រធានគណៈចង្អុលការតីណាមបូ ក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងផ្សព្វផ្សាយទិសដៅភារកិច្ចឆ្នាំ១០១៧។ ឆ្លងតាមរយៈនោះ ក្នុងឆ្នាំ២០១៧ គ្រប់ក្រសួង ផ្នែកមជ្ឈិមនិងភូមិភាគ គប្បីសហការធ្វើឲ្យបានសម្រេចនូវការកែសម្រួលលើគម្រោងរួម និងធ្វើពិសោធន៍ក្នុងការចងសម្ព័ន្ធតំបន់វាលរាបទន្លេគឺវឡុង; បង្កើនការទាក់ទាញវិនិយោគទុន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ជ្រាបជាតិប្រៃ ប្រើប្រាស់ប្រភព ទឹកក្រោមដី វិនិយោគ កសាងគម្រោងទំនប់បង្ការទឹកប្រៃ; កសាងផែនការអភិវឌ្ឍសង្វាក់តម្លៃផលិត កសិកម្មជាចម្បងរបស់តំបន់សម្រាប់ដំណាំ ហូបផ្លែ បង្កង ស្រូវអង្ករ និងត្រីប្រា; ធ្វើឲ្យសុក្រឹតនូវប្រព័ន្ធគមនាគមន៍ និងអភិវឌ្ឍអប់រំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់តំបន់ ។ល។ លោកឧបនាយករដ្ឋមន្រ្តី សំណូមពរគ្រប់ភូមិភាគក្នុងតំបន់ គប្បីបន្តម្ចាស់ការក្នុងការងារធានាសន្តិសុខព្រំដែន សន្តិសុខនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច ធានាមធ្យោបាយចិញ្ចឹមជីវភាពសម្រាប់ប្រជាជន ពិសេសគឺជនរួមជាតិជាជនជាតិភាគតិច។ តាមគណៈចង្អុលការតីណាមបូ ក្នុងឆ្នាំ២០១៦ ទូទាំងតំបន់ធានានូវសន្តិសុខនយោបាយ សន្តិសុខព្រំដែន ដោះស្រាយបានល្អនូវបញ្ហាសន្តិសុខក្រៅប្រពៃណី ការរកស៊ីចិញ្ចឹមជីវិតសម្រាប់ប្រជាជន ក្នុងស្ថានភាពរាំងស្ងួត ការជ្រាបជាតិប្រៃ ដែលកើតមានឡើងយ៉ាងតឹងតែង។ ទោះបីរងឥទ្ធិពលនៃការរាំងស្ងួត ជ្រាបជាតិប្រៃ បណ្ដាលឲ្យ៨ខែដើមឆ្នាំ២០១៦ កំណើនផ្នែកកសិកម្ម វាលរាបទន្លេគឺវឡុងធ្លាក់ចុះក៏ពិតមែន ប៉ុន្តែជាមួយនឹងវិធានការស្ដុកទឹកសាបបង្ការ ទឹកប្រៃនិងរៀបចំផលិតកម្មឡើងវិញ ហេតុនោះកសិកម្ម មានកម្រិតកំណើនក្នុងប៉ុន្មានខែចុងឆ្នាំ ញាំងឲ្យកសិកម្មក្នុងតំបន់នៅឆ្នាំ ២០១៦ កើនប្រមាណ០,៣%។ ព្រមជាមួយនោះ រាល់ភាគកម្រិតសេដ្ឋកិច្ចសង្គម ត្រូវបានខេត្តនានាក្នុងតំបន់អនុវត្តប្រកបដោយជោគជ័យ។ ក្នុងឆ្នាំ២០១៦ តំបន់វាលរាបទន្លេគឺវឡុង មានGDP កើន៦,៩% សរុប កម្រិតលក់រាយក្នុងតំបន់កើនជាង១៣% (ទូទាំងប្រទេសមិនដល់១០%) និងសរុបការប្រមូលថវិការដ្ឋលើសផែនការ ខ្ពស់ជាងបើប្រៀបនឹង កម្រិតមធ្យមភាគក្នុងទូទាំងប្រទេស។
ក្នុងឱកាសនេះ គណៈចង្អុលការតីណាមបូ បានរៀបចំពិធីចុះហត្ថលេខា លើលក្ខន្តិកៈនៃកិច្ចសហការការងាររវាងគណៈចង្អុលការតីណាមបូ និង គណៈកម្មាធិការបក្សផែនស្ថាប័នមជ្ឈិម។ ឆ្លងតាមរយៈនោះ ភាគីទាំងពីរនឹងធ្វើកិច្ចសហការជាមួយគ្នា ក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយការអនុវត្តន៍រាល់សេចក្ដីសម្រេច បទបញ្ជារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋជម្រុញការអនុវត្តន៍ភារកិច្ចនយោបាយ និងបង្កើនការងារកសាងបក្ស ការងារកម្មាភិបាលដឹកនាំអង្គការមហាជនទាំងឡាយកសាង អង្គការចាត់តាំងបក្សស្អាតស្អំ រឹងមាំ ស្ថាប័នរឹងមាំគ្រប់ផ្នែក៕
ថាញ់ផុង- ពេជ្រសឿន