គណៈចង្អុលការតីណាមបូ បានសហការជាមួយនឹងគណៈកម្មាធិការ បក្សខេត្តសុកត្រាំង រៀបចំពិធីជួបជុំតំណាងជាង៦០០អង្គនិងរូប ដែលជាកម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិជាជនជាតិភាគតិច មន្ត្រីសង្ឃ អ្នកមុខ អ្នកការបណ្តាសាសនា និងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការក្នុងខេត្ត។ ក្នុងពិធីជួបជុំនេះ តំណាងគ្រប់រូបបានស្តាប់បណ្ឌិត-អ្នកប្រវត្តិវិទូ ង្វៀនខាក់ធ្វឹង រៀបរាប់ពីប្រវត្តិតំបន់ដីណាមបូ-វៀតណាម តាមទស្សនៈវិទ្យាសាស្រ្តនិងភាពជាក់ស្តែង ។ ផ្តើមពីនោះសឲ្យឃើញ ប្រជាជនគ្រប់លំដាប់ថ្នាក់ ក្នុងនោះ មានជនរួមជាតិជាជនជាតិភាគតិច មន្ត្រីសង្ឃ អ្នកមុខ អ្នកការបណ្តាសាសនា អ្នកបួស សាសនិកតំបន់តីណាមបូ ត្រូវបានឆ្លងកាត់ជាង៣០០ឆ្នាំ ចងសម្ព័ន្ធជាធ្លុងមួយ ដើម្បីតស៊ូនិងការពារមាតុភូមិវៀតណាម។
ទិដ្ឋភាពនៃពិធីជួបជុំ។
តាមប្រសាសន៍លោកសើុងមិញថាំង អនុប្រធានប្រចាំការគណៈចង្អុលការតីណាមបូ ការជួបជុំនេះ ដើម្បីជូនដំណឹងជួយឲ្យតំណាងគ្រប់រូបយល់ច្បាស់ជាងទៀត អំពីបញ្ហាសំខាន់ដែលទាក់ទងដល់ប្រវត្តិតំបន់ដីណាមបូ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន តស៊ូបដិសេធន៍ ចំពោះការឃោសនាមួលបង្កាច់ប្រវត្តិសាស្រ្ត របស់អានុភាពអមិត្ត អង្គការប្រតិកិរិយានានា បាននិងកំពុងស្វែងរកវិធីដើម្បីញុះញង់ ប្រឆាំង បំផ្លិចបំផ្លាញរដ្ឋយើង ពិសេសគឺឆ្លៀតយកបញ្ហាជនជាតិ សាសនានៅតំបន់តីណាមបូ ៕
យ្វីអាញ់-វិមាន