21/07/2015 - 09:56

លោកប្រធានរដ្ឋ ត្រឿងតឹងសាង ជួបសំណេះសំណាល ជាមួយនឹងប្រតិភូតំណាងយុវជន អាណិកជន

លោកប្រធានរដ្ឋ ត្រឿងតឹងសាង ទទួលជួបតំណាងយុវវ័យវៀតណាម ជាង១០០នាក់ ដែលកំពុងសិក្សានៅ២២ប្រទេស បានអញ្ជើញមករដ្ឋធានីហាណូយ ចូលរួមជំរំវិស្សមកាលវៀតណាម ឆ្នាំ២០១៥ តាមការអញ្ជើញរបស់គណៈកម្មាធិការរដ្ឋ ស្ដីពីអ្នកវៀតណាមនៅបរទេស។

លោកប្រធានរដ្ឋ ត្រឿងតឹងសាង សំណេះសំណាលជាមួយនឹងយុវជនអាណិកជន។

លោកប្រធានរដ្ឋ គូសបញ្ជាក់៖ ឆ្លងតាមរយៈការបោះជំរំវិស្សមកាល វៀតណាមឆ្នាំ២០១៥ រាល់គោលនយោបាយរបស់បក្ស   រដ្ឋ ចំពោះអាណិកជនកំពុងធ្វើឲ្យមានភាពប្រសើរ និងស៊ីជម្រៅក្នុងជីវភាពជាសន្សឹម ៗ បង្កឱកាសដើម្បីបងប្អូនមាមីងគ្រប់មជ្ឈដ្ឋានមកស្រុកកំណើតឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូររបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋ បានសម្ដែងឡើងនូវការរំភើបចិត្ត បញ្ជាក់៖ ទន្ទឹមនឹងការអភិវឌ្ឍន៍សមាហរណកម្មនៃប្រទេសជាតិ សហគមន៍អ្នកវៀតណាមរស់នៅបរទេស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍នៅប្រទេសនានា លើពិភពលោក មានជីវភាពលំនឹង រស់នៅសមស្របនឹងប្រទេសដែលកំពុងស្នាក់នៅជានិច្ចកាលគាំទ្រមាតុភូមិ។ លោកប្រធានរដ្ឋ ជឿជាក់ថា ឆ្លងតាមរយៈសកម្មភាពផ្សេងៗដ៏មានប្រយោជន៍នៃការបោះជំរំជាមួយនឹងការធ្វើដំណើរជាបន្តបន្ទាប់ក្នុងប្រទេស  នៅតំបន់ទាំង៣ គឺភាគខាងជើង កណ្តាល-ត្បូង យុវនិស្សិត អាណិកជនគ្រប់រូបរឹតតែស្រឡាញ់ទឹកដីមាតុភូមិ ពង្រីកនូវមោទនភាពជាតិ ក្លាយជាបេសកជន នាំនូវវប្បធម៌ទៅឧទ្ទេសនាមជូនមិត្តភក្តិអន្តរជាតិ រួមប្រកៀកស្មាជាមួយនឹងស្រទាប់យុវ វ័យក្នុងប្រទេស ខិតខំកសាងទឹកដីវៀតណាមរឹងមាំសម្បូរសប្បាយ។ លោកប្រធានរដ្ឋ សង្ឃឹមថា  ក្មួយៗនិស្សិតនឹងខិតខំរៀនសូត្រឲ្យបានជោគជ័យ  សន្សំចំណេះដឹងវិទ្យាសាស្រ្ត-បច្ចេកវិជ្ជាជឿនលឿននៅប្រទេស​ក្រៅ គោរពតាមច្បាប់ប្រទេសដែលកំពុងរស់នៅឲ្យបានល្អ  រក្សាការទាក់ទងជានិច្ចកាល ដើម្បីឆាប់ក្លាយជាស្ពានតភ្ជាប់មិត្តភាពរវាងវៀតណាមនិងប្រទេសនានា។

នៅក្នុងពិធីជួបជុំតំណាងយុវជនអាណិកជនមកពីប្រទេសនានា បានសម្ដែងឡើងនូវការចង់បានស្ថាប័ននានារបស់រដ្ឋវៀតណាម រៀបចំសកម្មភាពដោះដូរឲ្យបានច្រើនជាងទៀត ដើម្បីតភ្ជាប់រវាងយុវជនវៀតណាមនិងយុវជនអាណិកជន និងផ្គត់ផ្គង់សៀវភៅរៀនភាសាវៀតជូនសិស្សអាណិកជន តាំងចិត្តបន្តការរៀនសូត្រ ខិតខំដើម្បីវិលមកបម្រើ មាតុភូមិនៅពេលមានចំណេះដឹងគ្រប់គ្រាន់៕

យោងៈទីភ្នាក់ងារសារព័ត៌មានវៀតណាម បកប្រែៈមុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿងតឹងសាង