រដ្ឋសភានីតិកាល XIII បានសម្រេចជាស្ថាពរនូវកម្មវិធីនៃសម័យប្រជុំទី ៩ ដោយមានការងារធំៗនិងខ្លឹមសារសំខាន់ៗជាច្រើន។ នេះគឺជាសម័យប្រជុំមួយប្រកបដោយភាពពុះពោរ ប្រជាធិបតេយ្យ សាមគ្គី បញ្ញា ញាណនិងភាពផ្លាស់ថ្មី បានផ្តល់នូវទំនុកចិត្តចំណាប់អារម្មណ៍ល្អចំពោះ ជនរួមជាតិនិងម្ចាស់ឆ្នោតទូទាំងប្រទេស។
លោកប្រធានរដ្ឋ ត្រឿងតឹងសាង សំណេះសំណាល នឹងអ្នកឈរឆ្នោតនៅទីក្រុងហូជីមិញ។
នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាល ស្តីលទ្ធផលអនុវត្តភារកិច្ចសេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៤ និងប៉ុន្មានខែដើមឆ្នាំ២០១៥ មានការវិវឌ្ឍន៍យ៉ាងសកម្ម សេដ្ឋកិច្ចមានកំណើនជាលំដាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកស្ទួយ សន្តិសុខ-ការពារប្រទេសត្រូវបានធានា និងបង្កើនអធិបតេយ្យជាតិត្រូវ បានរក្សាខ្ជាប់កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ល។
រដ្ឋសភាបានពិនិត្យ អនុម័តិច្បាប់អង្គការចាត់តាំងរដ្ឋាភិបាល (កែប្រែ) ច្បាប់អង្គការចាត់តាំងរដ្ឋអំណាចភូមិភាគ ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន ច្បាប់សវនកម្មរដ្ឋ ច្បាប់រណសិរ្សមាតុភូមិវៀតណាម (កែប្រែ) ច្បាប់ថវិការដ្ឋ (កែប្រែ) ច្បាប់កាតព្វកិច្ចយោធា (កែប្រែ) ច្បាប់ធនធានបរិស្ថានកោះ សមុទ្រច្បាប់សុវត្ថិភាពអនាម័យការងារជាដើម។ ជាពិសេស រដ្ឋសភានៅទាំងបានផ្តោតការយកចិត្ត ទុកដាក់យ៉ាងសមស្របក្នុងកិច្ចពិភាក្សាផ្តល់ មតិយោបល់ស្តីពីគ្រោងការក្រមរដ្ឋប្បវេណី (កែប្រែ) ក្រមនីតិវិធីរដ្ឋប្បវេណី(កែប្រែ) ក្រមព្រហ្មទណ្ឌ (កែប្រែ) ក្រមនីតិវិធីព្រហ្មទណ្ឌ (កែប្រែ) ច្បាប់នីតិវិធីរដ្ឋបាល (កែប្រែ) ច្បាប់អង្គការចាត់តាំងស្ថាប័ន សើុបអង្កេតព្រហ្មទណ្ឌច្បាប់រក្សាទុកបណ្ដោះអាសន្ននិងច្បាប់ឃុំឃាំងបណ្តោះអាសន្ន ច្បាប់ធ្វើប្រជាមតិនិងច្បាប់មួយចំនួនផ្សេងៗទៀត ដើម្បីបន្តការធ្វើឲ្យសុក្រឹត្យនូវប្រព័ន្ធឯកសារច្បាប់ក្នុងវិស័យយុត្តិធម៌ តាមការកំណត់របស់រដ្ឋធម្មនុញ្ញនិងតាមទិសដៅកែប្រែយុត្តិធម៌; ការពារយុត្តិធម៌ ការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ;ធ្វើឲ្យកាន់តែសុក្រឹត្យនូវស្ថាប័នសេដ្ឋកិច្ចទីផ្សារ; ពង្រីកសន្តិសុខ-ការពារប្រទេស សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងការពារបរិស្ថានជាដើម ។ល។
រដ្ឋសភាបន្តការគូសបញ្ជាក់អំពីទិសដៅធានានូវគោលនយោបាយ សុខុមាលភាពសង្គមយូរអង្វែង សម្រាប់ពលករ-ការិនីផងដែរ។ ទន្ទឹមនឹងនោះ នៅសម័យប្រជុំលើកនេះ អនុលោមតាមក្ដីបំណងប្រាថ្នាមួយភាគរបស់ពលករ- ការិនីរដ្ឋសភាបានដាក់ឲ្យប្រើនូវសេចក្តីសម្រេចស្តីពីការអនុវត្តន៍គោលនយោបាយទទួលធានាហានិភ័យសង្គមមួយ លើកចំពោះពលករ-ការិនី។ ក្នុងនោះ បានគូសបញ្ជាក់៖ ពលករ-ការិនីត្រូវបានរក្សាទុករយៈពេលបង់ធានាហានិភ័យសង្គម ដើម្បីគ្រប់លក្ខណៈទទួលបានប្រាក់ចូលនិវត្តន៍ សំដៅធានាជីវភាពនៅពេលផុតអាយុពលកម្ម តាមការកំណត់របស់ច្បាប់ធានាហានិភ័យសង្គមឆ្នាំ២០១៤។ ពិសេស គឺករណីពលករ-ការិនីមានតម្រូវការ គឺទទួលបានធានាហានិភ័យមួយ លើកបង្កលក្ខណសម្បត្តិងាយស្រួលដើម្បីពលករ - ការិនីទទួលបាននូវជម្រើសដ៏សមស្រប។
រដ្ឋសភាបានដំណើរការត្រួតពិនិត្យទាំងស្រុងនូវបធានបទ "ស្ថានភាព កាត់ទោសអយុត្តិធម៌ក្នុងការអនុវត្តន៍ច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ និងសងជំងឺចិត្តចំពោះអ្នកទទួលរងអយុត្តិធម៌ ក្នុងសកម្មភាពនីតិវិធីព្រហ្មទណ្ឌតាមការកំណត់របស់ច្បាប់"។ ពុំនោះសោតរដ្ឋសភាបានដាក់ ឲ្យប្រើនូវសេចក្តីសម្រេចអំពីបញ្ហាទាំងនេះ ដោយកត់សម្គាល់នូវការខិតខំប្រឹងប្រែងរបស់ស្ថាប័នសើុបអង្កេត ចោទប្រកាន់និងវិនិច្ឆ័យទោសក្នុងការតស៊ូបង្ការបង្ក្រាបឧក្រឹដ្ឋកម្ម; កំណត់ច្បាស់ភារកិច្ច ដំណោះស្រាយ ដើម្បីបង្កនូវការវិវឌ្ឍន៍ជាមូលដ្ឋានធ្វើយ៉ាងណា ដើម្បីកុំឲ្យកើតមានអំពើអយុត្តិធម៌ រួចសងជំងឺចិត្តជនរងគ្រោះក្នុងនីតិវិធីព្រហ្មទណ្ឌ។
រដ្ឋសភាបានដំណើរការចោទសួរសមាជិក រដ្ឋាភិបាល៥រូប រួចចែងសេចក្តីសម្រេចអំពីបញ្ហាទាំងនេះ។ ម្យ៉ាងទៀតខ្លឹមសារចោទសួរត្រូវបានជ្រើសរើសត្រឹមត្រូវចំបញ្ហាកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យាអប់រំនិងបណ្តុះបណ្តាល។ រដ្ឋសភាបានអនុម័តិលើសេចក្តីសម្រេចគោលការណ៍វិនិយោគទុន កសាងចំណតយន្តហោះអន្តរជាតិឡុងថាញ់ ប្រគល់ឲ្យរដ្ឋាភិបាលបន្តការធ្វើឲ្យសុក្រឹត្យនូវរបាយការណ៍លទ្ធភាពអនុវត្តដំណើរការរាល់កិច្ចការជាចាំបាច់ ដើម្បីផ្សព្វផ្សាយគ្រោងការ គឺរៀងរាល់ឆ្នាំរាយការណ៍ជូនរដ្ឋសភាពីលទ្ធផលអនុវត្ត។ ព្រមជាមួយនោះ រដ្ឋសភាក៏បានអនុម័តិលើសេចក្តីសម្រេចផ្តល់សច្ចាប័នធ្វើគណនេយ្យ ថវិការដ្ឋឆ្នាំ២០១៣ និងសេចក្តីសម្រេចអំពីកម្មវិធីការងារត្រួតពិនិត្យឆ្នាំ២០១៦; លើកដំបូងបានដំណើរការផ្តល់សច្ចាប័នលើសំណើរបស់ប្រធានតុលាការកំពូលប្រជាជន ស្តីពីការតែងតាំងចៅក្រមប្រចាំតុលាការកំពូលប្រជាជន ពិនិត្យសម្រេចនូវបញ្ហាសំខាន់ដទៃៗមួយចំនួនទៀត។
ដើម្បីរាល់សេចក្តីសម្រេចរបស់រដ្ឋសភា បានអនុវត្តយ៉ាងម៉ឺងម៉ាត់ រដ្ឋ សភាបានប្រគល់ឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក្រុមប្រឹក្សាជនជាតិ និងគណៈកម្មាធិការទាំងឡាយនៃរដ្ឋសភា រដ្ឋាភិបាល រដ្ឋអំណាចភូមិភាគ តុលាការកំពូលប្រជាជន សភាអយ្យការកំពូលប្រជាជនរណសិរ្សមាតុភូមិវៀតណាម និងស្ថាប័នអង្គការចងសម្ព័ន្ធលើគ្រប់វិស័យ និង ភារកិច្ច សិទ្ធិអំណាចរបស់ខ្លួនបន្តការផ្សព្វផ្សាយលើគ្រប់វិស័យនូវវិធានការធានាអនុវត្តរដ្ឋធម្មនុញ្ញថ្មីច្បាប់ និងសេចក្តីសម្រេចផ្សេងៗត្រូវបានអនុម័តិនៅសម័យប្រជុំលើកនេះ។ ក្នុងនោះ ផ្តោតទៅលើការផ្សព្វផ្សាយច្បាប់អង្គការចាត់តាំងរដ្ឋាភិបាល (កែប្រែ) ច្បាប់អង្គការចាត់តាំងរដ្ឋអំណាចភូមិភាគ ច្បាប់រណសិរ្សមាតុភូមិវៀតណាម (កែប្រែ) ច្បាប់បោះ ឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន និងច្បាប់ផ្សេងៗ ទៀតស្តីពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ ដើម្បីបម្រើការរៀបចំការបោះឆ្នោតតំណាង XIV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាលឆ្នាំ២០១៦-២០២១។
ប្រធានរដ្ឋសភា លោកង្វៀនសិនហ៊ុង សំណូមពរក្រោយពីសម័យប្រជុំលើកនេះ ស្នើដល់អ្នកតំណាងទាំងឡាយដោះស្រាយនិងរាយការណ៍ ឲ្យបានទាន់ពេលនូវលទ្ធផលនៃសម័យប្រជុំលើកនេះជូនចំពោះម្ចាស់ឆ្នោតស្វែងយល់ពីគោលបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត ធ្វើយ៉ាងណាដើម្បីមានសំឡេងតំណាង ផលប្រយោជន៍របស់ម្ចាស់ឆ្នោតនៅក្នុងសេចក្តីសម្រេចទាំងឡាយរបស់រដ្ឋសភា៕
ឡេសើុង (Chinhphu.vn) ប្រែសម្រួលៈលីសៀ