23/06/2015 - 09:51

ក្រុមការងារនៃគណៈកម្មាធិការជនជាតិ ជួបធ្វើការជាមួយនឹង ថ្នាក់ដឹកនាំខេត្តសុកត្រាំង

ក្រុមការងារនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោក ស៊ើងភឿកហ្វាង អនុប្រធានគណៈកម្មាធិការជនជាតិ ធ្វើជាប្រធានក្រុមទៅត្រួតពិនិត្យ​ស្ថានភាព អនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មីរបស់ខេត្តសុកត្រាំង ក្នុងអំឡុង៥ខែដើមឆ្នាំ២០១៥។

 ក្រុមការងារគណៈកម្មាធិ ការជនជាតិជួបធ្វើការជា មួយនឹងថ្នាក់ដឹកនាំខេត្តសុកត្រាំង។

តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ខេត្តបានជ្រើសឃុំគំរូកសាងជនបទថ្មីចំនួន២២។ ក្នុងដំណាក់កាលឆ្នាំ២០១ ១-២០១៤ ខេត្តសុកត្រាំង បានចលនាប្រភពកម្លាំងជាង៤.៧៣៤,៧ពាន់ លានដុង ក្នុងនោះទុនថវិកាផ្ទាល់សម្រាប់កម្មវិធីជាង៧៥១ពាន់ លានដុង ទុនដាក់បញ្ចូល១.៦៧៥,៦៥៥ពាន់លានដុង ក្រៅពីនោះគឺប្រភពទុនផ្សេងៗ។ បច្ចុប្បន្ន ខេត្តបានវិនិយោគទុនជាង៨៨ពាន់លានដុង ដើម្បីក សាងសំណង់គមនាគមន៍ចំនួន៦៦ សំណង់ធារាសាស្រ្តចំនួន១៨សា លារៀនចំនួន៨មូលដ្ឋាន វប្បធម៌ចំនួន៣៤ ។ល។ អាស្រ័យហេតុនោះ ខេត្តសុកត្រាំង មានឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន១១(ចំណុះឃុំគំរូ ចំនួន២២)។


នៅឱកាសជួបធ្វើការ សមមិត្តសើុងភឿកហ្វាង វាយតម្លៃខ្ពស់នូវលទ្ធ ផលដែលខេត្តសុកត្រាំងសម្រេចបាន ក្នុងដំណាក់កាលកសាងជនបទថ្មី។ សមមិត្ត ក៏បានស្នើខេត្តសុកត្រាំង គប្បីបង្កើនសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ដើម្បីរួមចំណែកលើកកម្ពស់ប្រភពចំណូលកាត់បន្ថយភាពក្រីក្រ ជំរុញសកម្មភាពផ្សព្វផ្សាយអំពីការកសាងជនបទថ្មីដល់ជនរួមជាតិនៅតំបន់ជនបទ៕

យ្វីអាញ់-សឺនម៉ាល័យ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស៊ើងភឿកហ្វាង