18/10/2016 - 08:56

បង្កើនការផ្សព្វផ្សាយព័ត៌មានអំពីសមុទ្រ កោះ

នោះ​គឺ​ផែន​ការ​បាន​ដាក់​ចេញ​នៅ​សន្និ​បាត​បូក​ស​រុប​៥​ឆ្នាំ​កិច្ច​ស​ហ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សមុទ្រ កោះ​រវាង​កង​ទ័ព​ជើង​ទឹក​ជា​មួយ​នឹង​ភូមិ​ភាគ ស្ថា​ប័ន​សារ​ព័ត៌​មាន​នា​នា​ដំ​ណាក់​កាល​២០១១​-២០១៦​។  តាម​ប្រ​សាសន៍​របស់​ឧត្តម​នា​វី​រង ឌិញ​យ៉ា​ថឹក លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​ន​យោ​បាយ​កង​ទ័ព​ជើង​ទឹក​៖ ក្នុង​ពេល​ខាង​មុខ​កង​ទ័ព​ជើង​ទឹក​នឹង​បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ជាង​ទៀត​នូវ​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សារ​គម​នាគមន៍​អំ​ពី​សមុទ្រ​ កោះ;​ធ្វើ​ឲ្យ​សម្បូណ៍​បែប​នូវ​ប្រ​ភេទ​សារ​គម​នា​គមន៍ ដើម្បី​ពង្រឹង​ការ​ទាក់​ទង​បាន​ល្អ​ជាង​។  ផ្សព្វ​ផ្សាយ​ត្រូវ​តែ​ធា​នា​គុណ​ភាព​ព័ត៌​មាន​រហ័ស​ទាន់​ពេល ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ភារ​កិច្ច​ពិ​សេស​គឺ​ស្ថាន​ភាព​នៅ​សមុទ្រ​និង​សតិ​អា​រម្មណ៍​សា​ធារ​ណ​មតិ​ក្នុង​ប្រ​ជា​ជន; បើក​ទូ​លាយ​ភូមិ​សាស្រ្ត មុខ​សញ្ញា​ផ្សព្វ​ផ្សាយ​ដោយ​ឥត​ឈប់​ឈរ;​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ចលនា​ដើម្បី​ទ្រឿង​សា ជា​ទី​ស្រ​ឡាញ់​ដើម្បី​ជួរ​មុខ​នៃ​មាតុ​ភូមិ​។ ខ្លឹម​សារ​ចំ​នួន​លើក​កម្រិត​វិ​សាល​ភាព​ផ្សព្វ​ផ្សាយ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​កសាង​នូវ​កត្តាន​យោ​បាយ ស្មារ​តី​ជូន​កង​ទ័ព​និង​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​ត្រៀម​បម្រុង​ការ​ពារ​មាតុ​ភូមិ រក្សា​រឹង​មាំ​សន្តិ​ភាព​លំ​នឹង​ក្នុង​តំ​បន់​ដើម្បី​សមា​ហរណ​កម្ម​និង​អភិ​វឌ្ឍ​។

 

 កងនាវាចរវៀតណាមឧទ្ទេសនាមមធ្យោបាយដឹកជញ្ជូន សមុទ្រជាមួយនឹងអ្នកកាសែត។

មក​ទល់​ពេល​នេះ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក បន្ត​ធ្វើ​ការ​និង​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ភូមិ​ភាគ​ចំ​នួន​៨ និង​ស្ថា​ប័ន​មជ្ឈិម​ចំ​នួន​៦ បង្កើន​ចំ​នួន​​អង្គ​ភាព​ដែល​បាន​ចុះ​កិច្ច​សហ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សមុទ្រ កោះ​ឡើង​ចំ​នួន​៤៦​ខេត្ត ក្រុង និង​ស្ថា​ប័ន​មជ្ឈិម​ចំ​នួន​១៥​។ លទ្ធ​ផល​លេច​ធ្លោ​ក្នុង​កិច្ច​សហ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សមុទ្រ កោះ​៥​ឆ្នាំ​កន្លង គឺ​កង​ទ័ព​ជើង​ទឹក និង​ភូមិ​ភាគ ស្ថា​ប័ន អង្គ​ភាព​នា​នា បាន​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូលាយ​ក្នុង​រាល់​ប្រ​ទាប់​ប្រ​ជា​ជន និង​អា​ណិក​ជន​យើង​រស់​នៅ​បរ​ទេស​អំ​ពី​សិទ្ធិ​អ​ធិប​តេយ្យ​របស់​វៀត​ណាម​នៅ​សមុទ្រ​ខាង​កើត; ទី​តាំង​ចំ​ណុច​សំ​ខាន់​របស់​ស​មុទ្រ កោះ ចំ​ពោះ​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ; មូល​ដ្ឋាន​គតិ​ យុត្តិ​និង​ប្រ​វត្តិ​សាស្រ្ត​អះ​អាង​អធិប​តេយ្យ​របស់​វៀត​ណាម​ចំ​ពោះ​ប្រ​ជុំ​កោះ​ហ្វាង​សា ទ្រឿង​សា; ទស្សនៈ គោល​មា​គ៌ា គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​យើង​ក្នុង​ការ​ដោះ​ស្រាយ​វិ​វាទ​នៅ​សមុទ្រ ក៏​ដូច​ជា​រាល់​បញ្ហា​ជាប់​ទាក់​ទង​ដល់​សមុទ្រ កោះ;​ផ្សព្វ​ផ្សាយ​បើក​ទូ​លាយ​គំ​រូ លេច​ធ្លោ​ជឿន​លឿន កត្តា​ថ្មី​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ការ​ពារ​អធិប​តេយ្យ​ជាតិ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ស​មុទ្រ​។ កង​ទ័ព​ជើង​ទឹក បាន​សហ​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​យក​សារ​ព័ត៌​មាន​ជាង​១.០០០​លើក​នាក់ មក​ប្រតិ​បត្តិ​ការ​នៅ​ស្ថា​ប័ន អង្គ​ភាព​នា​នា ក្នុង​កង​ទ័ព​សរ​សេរ​ដំ​ណឹង អត្ថ​បទ​រូប​ព័ត៌​មាន​ផ្សព្វ​ផ្សាយ ឆ្លុះ​បញ្ចាំង​ពី​សកម្ម​ភាព​របស់​កង​ទ័ព និង​អង្គ​ភា​ព​នា​នា​លើ​មធ្យោ​បាយ​ព័ត៌​មាន​ម​ហា​ជន​។

ឧត្តម​សេនីយ៍​ទោ ង្វៀន​ត្រុង​ងៀ អនុ​ប្រ​ធាន​អគ្គ​នា​យក​ដ្ឋាន​ន​យោ​បាយ កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​បាន​ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​នូវ​កិច្ច​សហ​ការ​ព្រម​ៗ​គ្នា ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ស​មុទ្រ កោះ​របស់​កង​ទ័ព​ជើង​ទឹក​ជា​មួយ​នឹង​ខេត្ត ​ក្រុង ស្ថា​ប័ន អង្គ​ភាព​នា​នា​។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ម​ហា​ជន​ពង្រីក​ក្តី​ជំនឿ​លើ​គោល​មា​គ៌ា គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​ច្បាប់​របស់​រដ្ឋ​ក្នុង​ភារ​កិច្ច​អនុ​វត្ត​យុទ្ធ​សាស្រ្ត​កសា​ង និង​ការ​ពារ​មាតុ​ភូមិ​ការ​ពារ​រឹង​មាំអ​ធិប​តេយ្យ​ស​មុទ្រ​ កោះ​៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ