ទទួលពាក្យអញ្ជើញរបស់ លោកអគ្គលេខា គណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ជុំម៉ាលីសាយ៉ាសន (Choummaly Sayasone) និងលោកជុំទាវ។ លោកប្រធានរដ្ឋ ត្រឿងតឹងសាង និងលោកជុំទាវ រួមជាមួយនឹង គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅកាន់រដ្ឋធានី វៀនច័ន្ទន៍ ចាប់ផ្ដើមដំណើរទស្សនកិច្ច និងធ្វើការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃ២៣ដល់២៥ ខែមីនា ឆ្នាំ២០១៥។
លោកអគ្គលេខាប្រធានសាធារណ រដ្ឋប្រជាមានិតឡាវ ជំុម៉ាលីសាយ៉ាសន ស្វាគមន៍ប្រធានរដ្ឋ ត្រឿងតឹងសាង នៅទីស្នាក់ការប្រធានរដ្ឋឡាវរដ្ឋធានីវៀនច័ន្ទន៍។រូបៈ ង្វៀនខាង(TTXVN)។
លោកប្រធានរដ្ឋ ត្រឿងតឹងសាង បានជួបពិភាក្សាជាមួយនឹងអគ្គលេខា ប្រធានរដ្ឋឡាវ លោកជុំម៉ាលីសាយ៉ាសន។ លោកប្រធានរដ្ឋ ត្រឿងតឹងសាង បានអរគុណចំពោះប្រធានរដ្ឋ ជុំម៉ាលីសាយ៉ាសន សមិមិត្ត ថ្នាក់ដឹកនាំទាំងឡាយ និងប្រជាជនឡាវជាបងប្អូនដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្ដៅ ពោរពេញដោយមនោសញ្ចេតនាបងប្អូន។ សំដែងការរីករាយចំពោះសមទ្ធិផលធំៗ និងសំខាន់ៗទាំងឡាយ ដែលបក្ស រដ្ឋ និងប្រជាជនឡាវជាបងប្អូន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សនិងរដ្ឋឡាវ អាស្រ័យលោកអគ្គលេខាប្រធានរដ្ឋ ជុំម៉ាលីសាយ៉ាសន ដឹកនាំសម្រេចបានក្នុងការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សលើកទី៩ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច៥ ឆ្នាំលើកទី៧ (២០១១-២០១៥)៖ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សាខ្ជាប់សេដ្ឋកិច្ចបន្តការរីកចម្រើនដោយល្បឿនខ្ពស់ ជីវភាពរបស់ប្រជាជនជនជាតិឡាវទាំងមូល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អច្បាស់ក្រឡែត តួនាទីនិងឋានៈរបស់ ឡាវត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរនៅក្នុងតំបន់ និងលើពិភពលោក។ លោកប្រធានរដ្ឋ ត្រឿងតឹងសាង បានសម្ដែងនូវការជឿជាក់ចំពោះប្រជាជនឡាវ ប្រាកដនឹងអនុវត្តសម្រេចជោគជ័យនូវភារកិច្ច និងគោលដៅទាំងឡាយដែលមហាសន្និបាតលើកទី៩ បក្សប្រជាជនបដិវត្តន៍ឡាវបានដាក់ចេញលើកស្ទួយប្រទេសជាតិ បន្តការឈានឡើងរឹងមាំតាមមាគ៌ាសង្គមនិយម។
លោកអគ្គលេខា ប្រធានរដ្ឋ ជុំម៉ាលីសាយ៉ាសន បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានការគាំទ្រ និងជំនួយយ៉ាងធំធេងទាន់ពេល និងប្រសិទ្ធភាពសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រជាជនឡាវ។ លោកអគ្គលេខា ប្រធានរដ្ឋ ជុំម៉ាលីសាយ៉ាសន អះអាងថា ទោះបីស្ថានភាពពិភពលោក តំបន់មានការប្រែប្រួលយ៉ាងណាក្ដី ប៉ុន្តែមនោសញ្ចេតនាមិត្តភាព សាមគ្គី ពិសេសដ៏ មហិមាឡាវ - វៀតណាម នៅតែរឹងមាំជានិច្ច។
ថ្នាក់ដឹកនាំទាំងពីររូបបានអះអាង៖ បក្សទាំងពីរប្រទេសទាំងពីរនឹងបន្តការអាទិភាពខ្ពស់បំផុត និងខិតខំអស់ពីសមត្ថភាពពូនផ្ដុំនូវចំណងមិត្តភាព ប្រវេណី និងសាមគ្គី ពិសេសវៀតណាម-ឡាវ។ ចាត់ទុកនេះ ជាក្រឹត្យក្រមនៃការរីកចម្រើន មានអត្ថន័យរស់នៅគង់វង្សចីរភាព និងជាកត្តាកំណត់សម្រេចមួយ ក្នុងចំណោមកត្តាកំណត់សម្រេចទាំងឡាយ ធានានូវការសម្រេចជោគជ័យរបស់បុព្វហេតុបដិវត្តន៍នៃប្រទេសនីមួយ ៗ។ ស្ដីពីសហការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគទុនរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរប្រទេសបានសំដែងការរីករាយចំពោះការ បោះជំហានលឿនទៅមុខក្នុងការលើកស្ទួយតម្លៃពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៤ សម្រេចប្រមាណ១,៤ពាន់លានUSD កើន២៤,៥% ប្រៀបធៀបនឹងឆ្នាំ២០១៣។ វៀតណាមបានក្លាយជាប្រទេស ឈរលេខ១ស្ដីពីការវិនិយោគទុនពាណិជ្ជកម្មរបស់ឡាវ។ សព្វថ្ងៃវៀតណាមមានគម្រោងការវិនិយោគទុនចំនួន៤១៣នៅប្រទេសឡាវ ជាមួយនឹងទុនវិនិយោគគិតជាតម្លៃសរុបជាង៥ពាន់លានUSD។ លទ្ធផលទាំងឡាយ ស្ដីពីកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កការងារធ្វើ និងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសុខុមាលភាពសង្គមនៃប្រទេសទាំងពីរ។
ភាគីទាំងពីរ បានដោះដូរយោបល់ស៊ីជម្រៅស្ដីពីបញ្ហាអន្តរជាតិ និងតំបន់ដែលលេចធ្លោរយៈពេលជិតៗនេះ។ សំដែងការពេញចិត្តស្ដីពីកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអង្គការសហប្រជាជាតិ សម្ព័ន្ធសមាគមបណ្ដាប្រជាជាតិអាស៊ាន មហាក្រុមប្រឹក្សាអន្តរៈ សភាសម្ព័ន្ធសមាគមបណ្តាប្រជាជាតិអាស៊ាន (AIPA) វេទិកាសហការ អាស៊ី-អឺរុប (ASEM) និងវេទិកាអន្តរជាតិនិងតំបន់ដទៃទៀត។ ភាគីទាំងពីរបានឯកភាពបន្តការ សហការជាមួយនឹងប្រទេសទាំងឡាយក្នុង ASEAN ដទៃទៀត ដើម្បីអនុវត្តឲ្យបានជោគជ័យនូវការកកើតសហគមន៍ ASEAN នាចុងឆ្នាំ២០១៥។ លោកប្រធានរដ្ឋ ត្រឿងតឹងសាង បានអះអាង៖ វៀតណាមគាំទ្រឡាវទទួលតំណែងដោយជោគជ័យក្នុងតួនាទីជាប្រធាន ASEAN ឆ្នាំ២០១៦។ ភាគីទាំងពីរបានដោះដូរយោបល់ស្ដីពីការរក្សាសន្តិភាព ចីរភាពនៅសមុទ្រខាងកើត ក៏ដូចជាប្រើប្រាស់ដោយ ចីរភាពនូវប្រភពទឹកនៃដងទន្លេមេគង្គ៕
យោងប្រភពៈ ទីភ្នាក់ ងារសារព័ត៌មានវៀតណាម-ថាច់សេរី