មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/09/2016 - 19:32

អ្នកមានប្រជាប្រិយភាពនៅភូមិគឹមហ្វា

ជា​មួយ​នឹង​តួ​នា​ទី​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ខ្មែរ លោក​គឹម​ថាយ​ដាយ នៅ​ភូមិ​គឹម​ហ្វា ឃុំ​គឹម​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ ជា​និច្ច​កាល​ផ្សព្វ​ផ្សា​យ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ចលនា របស់​ភូមិ​ភាគ​។

 លោកគឹមថាយដាយ។

ថ្វី​ត្បិត​ចូល​និ​វត្តន៍​ក៏​ដោយ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ លោក​គឹម​ថាយ​ដាយ តែង​តែ​លត់​ដំ​សីល​ធម៌​រស់​នៅ​ត្រឹម​ត្រូវ​សា​មញ្ញ​ជា​បក្ខ​ជន​គំ​រូ​មួយ​រូប​។ លោក​ចលនា​ស​មា​ជិក​ក្នុង​គ្រួ​សារ​ប្រតិ​បត្តិ​ល្អ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ កសាង​ផែន​ការ​ផ​លិត​កម្ម អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​នឹង​លក្ខណៈ​របស់​គ្រួ​សារ​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព។ពុំ​នោះ​សោត​លោក​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​ព្រះ​សង្ឃ​គណៈ​កម្ម​ការ​វត្ត​ចេក​ជ្រុំ ឃុំ​គឹម​ហ្វា ឃោ​ស​នា ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​និង​សេច​ក្តី​កំ​ណត់​ដល់​ព្រះ​សង្ឃ​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ចេក​ជ្រុំ​ជា​រឿយ​ៗ​។ លោក​ថែម ទាំង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ការ​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ កសាង​ជន​ប​ទ​ថ្មី ពិ​សេស​គឺ​ចលនា​មា​មីង​រក្សា​ភាព​សាម​គ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​គឹម​ថាយ​ដាយ​មាន​ប្រ​សាសន៍​៖ "គ្រួ​សារ​ខ្ញុំ​តែង​រស់​នៅ​តាម​ក្រឹត្យ​ក្រម ច្បាប់​ទម្លាប់​និង​ខ្នះ​ខ្នែង​ចូល​រួម​កសាង​​ជន​បទ​ថ្មី ការ​ពារ​បរិ​ស្ថាន​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​។ល។ ក្រៅ​ពី​នោះ ខ្ញុំ​ក៏​ជា​សមា​ជិក​គណៈ​សម្រប​សម្រួល​របស់​ភូមិ​គឹម​ហ្វា ពេល​ចូល​រួម​សម្រប​សម្រួល ខ្ញុំ​ពន្យល់​ឲ្យ​ភា​គី​សង​ខាង​យល់​ពី​ម​នោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​។ តួ​យ៉ាង​ដូច​ជា​ករណី​ថ្មី​ៗ​នេះ មាន​២​គ្រួ​សារ​ទំ​នាស់​រឿង​ដី​ធ្លី បន្ទាប់​ពី​បាន​សម្រប​សម្រួល ឃើញ​សម​ហេតុ​សម​ផល​ភាគី​សង​ខាង​ស្រប​គំ​និត​សូម​ដក​លិ​ខិត​បណ្តឹង​វិ​ញ​"។

លោក​ថាច់​កើង ជា​បក្ខ​ជន​នៃ​សា​ខា​បក្ស​ភូមិ​គឹម​ហ្វា បញ្ជាក់​៖ "លោក​គឹម​ថាយ​ដាយ តែង​ម្ចាស់​ការ​ចូល​រួម​ផ្តល់​មតិ​យោ​បល់​ជូន​សា​ខា​បក្ស​និង​អង្គ​ការ​ម​ហា​ជ​ន​នា​នា ក្នុង​នោះ មាន​សា​ខា​ស​មា​គម​ក​សិ​ករ​របស់​យើង​ខ្ញុំ​រួម​ចំ​ណែក​កសាង​សា​ខា​បក្ស គណៈ​រណសិរ្ស​និង​អង្គ​ការ​ម​ហា​ជន​នានា​ក្នុង​ភូមិ ស្អាត​ស្អំ រឹង​មាំ​។ អំ​ពី​វិ​ស័យ​វប្ប​ធម៌​-សង្គម​លោក​ចលនា​គ្រួ​សារ​ទាំង​ឡាយ​ក្នុង​ភូមិ​សាម​គ្គី រក្សា​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​មិន​កើត​កូន​ទី​៣ កៀរ​គរ​កុ​មារ​ឋិត​ក្នុង​អា​យុ​ចូល​រៀន...។ ពិ​សេស ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ លោក​បាន​រួម​ចំ​ណែក​ជា​មួយ​នឹង​ក្រុម​សម្រប​សម្រួល​របស់​ភូមិ រៀប​ចំ​សម្រប​សម្រួល​សម្រេច​ជា​ច្រើន​ករណី ដែល​ជាប់​ពាក់​ពន្ធ​ដល់​ករណី​ទំ​នាស់​ដី​ធ្លី​របស់​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​ធា​នា សម​ហេតុ​សម​ផល រក្សា​ភាព​សា​មគ្គី​រវាង​មា​មីង​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ស្អិត​ល្មួត​"​៕

ស៊ឺនម៉ាល័យ-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​កើង