ក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងបង្ហាញនូវឈុតចំរៀង របាំ យ៉ាងល្អវិសេសនៅខេត្តសុកត្រាំងនាឱកាសសប្តាហ៍វប្បធម៌ កម្ពុជានៅវៀតណាមឆ្នាំ២០១៥។
ឈុតរបាំកន្តែរ៉ែ អាស្រ័យដោយក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាសំដែងនៅសុកត្រាំង។
ក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនៅមជ្ឈមណ្ឌល វប្បធម៌ សន្និសីទខេត្តនិងវត្តព្រះបួនព្រះភ័ក្រ្ត នៅឃុំភូតឹង ស្រុកចូវថាញ់ អស់ពីររាត្រី ទាក់ទាញបានទស្សនិកជនជាង១.០០០នាក់ ពិសេសគឺមាមីងខ្មែរខេត្តសុកត្រាំងមកទស្សនា។ ក្រុមសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជា នៅទាំងឧទ្ទេសនាមដល់ទស្សនិកជន ប្រជាជនសុកត្រាំងនូវកម្មវិធីសិល្បៈ ប្រពៃណីល្អវិសេសជាមួយនឹងរបាំដ៏ល្បីល្បាញនៃទឹកដីអង្គរ ដូចៈ របាំ ឆៃយុាំ របាំគែន របាំព្រះរាជទ្រព្យ; និងបទចម្រៀងប្រពៃណី ស្ងើចសរសើរទឹកដីកម្ពុជា បទចម្រៀងស្ងើចសរសើរកងទ័ពប្រទេសជាតិនិងប្រជាជនវៀតណាម ចំណងមិត្តភាពស្អិតល្មួតផ្សារភ្ជាប់រវាងវៀតណាម-កម្ពុជា។ល។ តែងបានទស្សនិកជនវៀតណាមគាំទ្រយ៉ាង ពេញទំហឹង។ បងលីអន នៅភូមិង៉ង ឃុំថាញ់ភូ ស្រុកមីស្វៀង ឲ្យដឹងៈ" ឈុតរបាំប្រពៃណីដែលក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាសម្តែងល្អអស្ចារ្យគួរជាទីចាប់អារម្មណ៍"។
សម្លេងទះដៃជាប់មិនដាច់របស់ទស្សនិកជនវៀតណាម ពិសេសគឺមាមីងខ្មែរនៅសុកត្រាំង បានរួមចំណែកធ្វើឲ្យពិធីសម្តែងកាន់តែពុះពោរ និងទាក់ទាញអារម្មណ៍ជាទីបំផុត។ អ្នកស្រីថនគឹមអាង សិល្បការិនីក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជារីករាយឲ្យដឹងៈ" នេះជាលើកដំបូង ដែលនាងខ្ញុំបានមកសម្តែងនៅវៀតណាម។ យើងខ្ញុំមិនត្រឹមតែចំណាប់អារម្មណ៍ចំពោះការគាំទ្រនៃទស្សនិកជនខេត្តសុកត្រាំងប៉ុណ្ណោះទេថែមទាំងមានក្តីចំណាប់អារម្មណ៍ ចំពោះការទទួលបដិសណ្ឋារៈយ៉ាងកក់ក្តៅ របស់គណៈរៀបចំនៃសប្តាហ៍វប្បធម៌ កម្ពុជានៅវៀតណាមទៀតផង។ នាងខ្ញុំមានក្តីរំភើបចិត្តចំពោះមនោសញ្ចេតនា ដែលទស្សនិកជនបានផ្តល់ឲ្យក្រុមយើងខ្ញុំ ជាពិសេសពេលឃើញទស្សនិកជនរូតរះមកមុន និងទស្សនាកម្មវិធីចប់ចុងចប់ដើម មានអ្នកខ្លះរង់ចាំដល់ចុងកម្មវិធីដើម្បី មានឱកាសបានថតរូបអនុស្សាវរីយ៍ជាមួយសិល្បករយើងខ្ញុំ"។
លោកឡឹមវុាំងម៉ឹង អនុលេខាបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានអះអាងៈ" សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម គឺជាសកម្មភាពដោះដូរវប្បធម៌ ជាស្ពានតភ្ជាប់យ៉ាងប្រចក្ស មានអត្ថន័យយ៉ាងធំធេងក្នុងការដោះដូររឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រ ជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងប្រពៃណីជិតខាងល្អ ប្រសើររវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា"៕
យ្វីអាញ់ៈ សុផល