ចរិតស្លូតបូត ចិត្តល្អ អស់ពីចិត្តពីថ្លើមជាមួយអ្នកជំងឺ គឺជាចំណាប់អារម្មណ៍របស់អ្នកដែលធ្លាប់ជួបប្រាស្រ័យជាមួយវរសេនីយ៍ឯកបម្រុង វេជ្ជបណ្ឌិតឯកទេស I ង្វៀនប៊ិកពឿង នាយិការងនៃមន្ទីរពេទ្យយោធានិងប្រជាជនខេត្តសុកត្រាំង។
វរសេនីយ៍ឯកបម្រុង វេជ្ជបណ្ឌិតឯកទេស I ង្វៀនប៊ិកពឿងកំពុងពិនិត្យជំងឺឲ្យប្រជាជន។
ជិត២៥ឆ្នាំផ្សារភ្ជាប់នឹងឯកសណ្ឋានទ័ព ដោយអស់ពីចិត្តពីថ្លើមជាមួយ ការងារ បងស្រីពឿងតែងខិតខំលត់ដំនិងលើកទឹកចិត្តមិត្តរួមអាជីព រក្សា សីលធម៌ ស្អាតស្អំ បម្រើអ្នកជំងឺដោយអស់ពីចិត្តតាមដំបូន្មានរបស់អ៊ំហូ ។ បងស្រីព្យាយាមសិក្សាស្រាវជ្រាវដោយឥតឈប់ឈរ ដើម្បីលើក កម្ពស់គុណភាពមុខជំនាញក្នុងការធ្វើ រោគវិនិច្ឆ័យនិងព្យាបាលជំងឺ បង ស្រីចាត់ទុកការឈឺចាប់របស់អ្នកជំងឺ ដូចការឈឺចាប់របស់ខ្លួនអ៊ីចឹងដែរ ។ ព្រោះហេតុនោះ ទោះជាឋិតក្នុងតួនាទីណាក៏ដោយ បងស្រីតែងអនុ វត្តសម្រេចភារកិច្ចបានល្អ ហើយបានមិត្តរួមអាជីពគោរព កោតសរសើរ អ្នកជំងឺស្រឡាញ់រាប់អាន។ អ្នកមីង សើុងធីថង នៅឃុំអាងម៉ី ស្រុកកេសាច់ មានកូនស្រីច្បង ឈ្មោះថាច់ធីស៊ីណា ពិការពីកំណើត គ្រួសារក្រីក្រ ជីវភាពជួបការលំបាកច្រើន។ ចាប់តាំងពីពេលនាំកូនមកព្យាបាលជំ ងឺនៅមន្ទីរពេទ្យនេះ កូនរបស់អ្នកមីងបានគ្រូពេទ្យពិនិត្យនិងជូនថ្នាំ ដោយឥតគិតថ្លៃ ម្យ៉ាងទៀតបានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ពិសេសគឺវេជ្ជបណ្ឌិតពឿង យកចិត្តទុកដាក់ថែទាំ ព្យាបាល។ អ្នកមីងថងឲ្យដឹង៖ "ខ្ញុំមិនដឹងថាអ្វីក្រៅពីការសូមថ្លែង អំណរគុណចំពោះគណៈនាយក មន្ទីរពេទ្យនិងវេជ្ជបណ្ឌិតពឿង ពីព្រោះខ្ញុំនិងកូនបានវេជ្ជបណ្ឌិត ជួយ ច្រើនណាស់។ បច្ចុប្បន្ន បន្ទាប់ពីសម្រាកព្យាបាលរយៈពេល១៧ថ្ងៃ ជំងឺ របស់កូនខ្ញុំបានធូរស្រាលច្រើន"។
មន្ទីរពេទ្យយោធានិងប្រជាជនខេត្តបង្កើតនៅឆ្នាំ២០១១ ប្រជាជនមកពិ និត្យព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ក្នុងនោះ ភាគច្រើន គឺអ្នកជំងឺក្រីក្រ។ ចំពោះស្ថានភាពនេះបានជំរុញទឹកចិត្ត បងមានគោល គំនិតស្នើនឹងគណៈនាយក សហការជាមួយនឹងក្លឹប "នារីមនុស្សធម៌"(ស មាគមសហព័ន្ធនារីក្រុងសុកត្រាំងកសាងទម្រង់រូបភាព "ផ្ទះបាយមនុ ស្សធម៌" អាស្រ័យបងស្រីគ្រប់គ្រងដោយផ្ទាល់។ គិតរហូតមកទល់នឹង បច្ចុប្បន្ន "ផ្ទះបាយមនុស្សធម៌" បានចែកអាហារជូនអ្នកជំងឺជាង១០៩. ៣៥៥ចំណែក ជាមួយនឹងថវិកាសរុបជាង១,៦ពាន់លានដុង។ មធ្យម ភាគជារៀងរាល់ថ្ងៃ ផ្ទះបាយ មនុស្សធម៌ចែកជូនអាហារពេលថ្ងៃត្រង់ និងរសៀលជូនអ្នកជំងឺជាង២០០ចំណែក។ ដោយឡែកនៅថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ "ផ្ទះបាយមនុស្សធម៌" នៅទាំងចែកមីកញ្ចប់ឬក៏បបរបន្ថែមនៅ ពេលព្រឹក។ ជាមួយនឹងតួនាទីប្រធានសមាគមនារី ទីបញ្ជាការយោធាខេត្តសុកត្រាំង បងស្រីលើកឡើងនូវខ្លឹមសារនិងរូបភាពសកម្មភាពសមស្របស្តីពីការអនុវត្តន៍ប្រិតសំចៃតាមគំរូអ៊ំហូ តួយ៉ាងដូចទម្រង់រូបភាព៖ខាប់អង្ករមេត្តាធម៌ ក្រុមហ៊ុនទុនបង្វិលជុំចិញ្ចឹមជ្រូកដី។ល។ ដើម្បីបង្កើតមូលនិធិឧបត្ថម្ភអ្នកជំងឺជាស្រ្តី ដែលមានស្ថានភាពលំបាកសម្រាកព្យា បាលជំងឺនៅមន្ទីរពេទ្យយោធានិងប្រជាជន។
វរសេនីយ៍ឯកបម្រុង វេជ្ជបណ្ឌិតឯកទេសI ង្វៀនប៊ិកពឿង មានកិត្តិយស បានមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម សមាគមសហព័ន្ធនារីវៀត ណាមខេត្តសុកត្រាំង នាយកដ្ឋាននយោបាយយោធភូមិភាគ៩ និងបញ្ជា ការដ្ឋានយោធា ខេត្តជូនលិខិតសរសើរនិងបណ្ណសរសើរជាច្រើន៕
យ្វីអាញ់-មុនី