21/06/2016 - 16:08

គំរូអ្នកមានប្រជាប្រិយភាព

លោក​ថាច់​ប្រែង នៅ​ភូមិ​ដើម​ច្រេស ឃុំ​ថាញ់​សេីុង ស្រុ​ក​ថ្កូវ ខេត្ត​ត្រា​វិញ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍ គាត់​តែង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​ការ​ចលនា​នៅ​ភូមិ​ភាគ រួម​ចំ​ណែក​ធ្វើ​ឲ្យ​ភូមិ​ស្រុក​មាន​ការ​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​។

 គ្រួសារលោកថាច់ប្រែងកំពុងដោះដូរយោបល់ជាមួយនឹង នគរបាលឃុំថាញ់សេីុង។

មកដល់ភូមិដើមច្រេស ឃុំថាញ់សេីុង សួររកផ្ទះលោកថាច់ប្រែង មាមីង នៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់។ លោកថាច់ប្រែង ជាអនុប្រធាន គណៈកម្មការវត្តក្រពុំឈូកច្រាលចារុ៍ ពិតមែនជន្មាយុជាង៧០ឆ្នាំប្លាយ ប៉ុន្តែនៅតែខ្នះខ្នែងចូលរួមការងារក្នុងអង្គការមហាជននៅភូមិភាគ ដូច ជាធ្វើអនុប្រធានក្លឹបផ្សព្វផ្សាយអប់រំ បញ្ចុះបញ្ចូលមុខសញ្ញាឲ្យមានការ ផ្លាស់ប្តូរគំនិតនៅក្នុងគ្រួសារ សហគមន៍តាំងទីលំនៅនិងសមាជិកសមា គមកសិករ សមាជិកសមាគមកាកបាទក្រហម។ល។ ទោះជាឋិតក្នុងតួ នាទីណាក៏ដោយលោកថាច់ប្រែង តែងនាំមុខក្នុងការចលនាប្រជាជន ចូលរួមវិភាគទានផ្សេងៗ កាប់ឆ្ការព្រៃគុម្ពោត។ល។ ដើម្បីធ្វើឲ្យភូមិស្រុក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជឿនលឿន ស្រឡះស្រឡំ ជ្រះ ស្អាត។


ដើមច្រេសជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា៩៧% នៃ ចំនួនប្រជាជនរួមក្នុងទូទាំងភូមិ។ ពីមុនជីវភាពប្រជាជននៅជួបការលំ បាកច្រើន ម៉្លោះហើយមានសិស្សជាច្រើនគ្មានលក្ខណៈទៅកាន់សាលា រៀន។ ដោយយល់ជ្រួតជ្រាបពីស្ថានភាពទាំងនោះ លោកថាច់ប្រែងខ្នះ ខ្នែង ចលនាសប្បុរសជនរួមវិភាគទានកសាងមូលនិធិជំរុញការសិក្សា ភូមិភាគជំនួយសម្លៀកបំពាក់ សៀវភៅ ប៊ិច សម្រាប់ផ្តល់ជូនសិស្ស​ដែលមានស្ថានភាពលំបាកបន្តការសិក្សា។ មិនតែប៉ុណ្ណោះ លោកនៅ ទាំង​សហការជាមួយនឹងសាលាចលនា គ្រួសារបញ្ជូនកូនចៅដែលឋិត ក្នុងអាយុឲ្យចូលរៀន។ នៅរដូវវិស្សមកាល លោកថាច់ប្រែងរួមជាមួយ នឹងគណៈកម្មការវត្តនិងព្រះសង្ឃវត្តក្រពុំឈូកច្រាលចារុ៍ តែងបើកថ្នាក់ បង្រៀនអក្សរខ្មែរជូនកូនចៅមាមីងខ្មែរនៅក្នុងឃុំ។ ម្យ៉ាងទៀត លោក ថាច់ប្រែងនៅទាំងខ្នះខ្នែង សហការជាមួយនឹងរដ្ឋអំណាច រណសិរ្សនិង អង្គការមហាជននានាផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់ បក្ស និងច្បាប់របស់រដ្ឋដល់មជ្ឈដ្ឋានប្រជាជន ព្រមទាំងចលនាប្រជាជន រក្សានិងពង្រឹងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ អនុវត្តបានល្អ​ នូវការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងផ្នត់រស់នៅវប្បធម៌នៅតំ បន់តាំងទីលំនៅ"។ លោកថាច់ប្រែង មានប្រសាសន៍៖ "ខ្ញុំតែងផ្សព្វ ផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋជា រឿយៗដល់មាមីងក្នុងភូមិស្រុកជ្រួតជ្រាប  ខ្ញុំចូលរួមសម្របសម្រួលបាន សម្រេចជាច្រើនករណីឈ្លោះទាស់ទែងគ្នា ហើយចលនាគ្រួសាររស់នៅ ស្រុះស្រួលនឹងគ្នា"។

លោកវរសេនីយ៍ត្រីកៀងថាញ់ ប្រធាននគរបាលឃុំថាញ់សេីុង បញ្ជាក់ ៖ "លោកថាច់ប្រែង អនុវត្តល្អតួនាទីអ្នកមានប្រជាប្រិយភាព ពិសេសគឺការ ផ្សព្វផ្សាយនិងប្រតិបត្តិច្បាប់ក្នុងមហាជនបានល្អ។ លោកថាច់ប្រែងនិង គ្រួសារជាគំរូអនុវត្តល្អការចលនានៅភូមិភាគ"៕

ស៊ឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ