សប្តាហ៍ទេសចរណ៍បៃតងវាលរាបទន្លេគឺវឡុងឆ្នាំ២០១៥ទើបតែបញ្ចប់នៅក្រុងកឹងធើ បានផ្តល់នូវក្តីសង្ឃឹមថ្មីៗជាច្រើនសម្រាប់ទេសចរណ៍វាលរាបទន្លេគឺវឡុង។
ភ្ញៀវទេសចរទស្សនាកម្សាន្តនៅវត្តថៀងវៀងទ្រុកឡឹមភឿងណាម (ក្រុងកឹងធើ)។
សប្តាហ៍ទេសចរណ៍បៃតងថែមទាំងជាកន្លែងដើម្បីអង្គភាពនីមួយៗអំពាវនាវរកការវិនិយោគទុនលើវិស័យទេសចរណ៍សម្រាប់តំបន់ដីដែលពោរពេញទៅដោយសក្តានុភាពនេះ។ ពិសេសគឺនៅទីនេះមានសន្និសីទសិក្ខាសាលាជាច្រើនត្រូវបានរៀបចំទាក់ទាញអាជីវកម្មជាច្រើនចូលរួម។ នៅក្នុងសន្និសីទជំរុញដំណើរការវិនិយោគទុនលើវិស័យទេសចរណ៍បៃតងនៅវាលរាបទន្លេគឺវឡុងមានភូមិភាគ៣គឺខេត្តកាម៉ាវវិញឡុងនិងក្រុងកឹងធើបានទទួលលិខិតទទួលស្គាល់ការវិនិយោគទុនលើគ្រោងការទាំង៣នៅលើភូមិសាស្រ្តមានដូច៖គ្រោងការមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ Lotte កឹងធើគ្រោងការតំបន់ទេសចរណ៍ជីវស្ថានអន្តរជាតិ (កាម៉ាវ) និងគ្រោងការទេសចរណ៍ជីវស្ថានត្រឿងហ្វី (វិញឡុង )។ នៅក្នុងសន្និសីទនេះដែរលោកដាវមិញទូអគ្គទេសាភិបាលរងនៃធនាគារជាតិវៀតណាមបានរាយការណ៍អំពីអាទិភាពដែលផ្នែកធនាគារនឹងអភិវឌ្ឍឥណទានដើម្បីអភិវឌ្ឍទេសចរណ៍បៃតងក្នុងវិសាលភាពទូទាំងប្រទេសផងដែរ។ ម្យ៉ាងទៀតនៅវាលរាបទន្លេគឺវឡុងមានគ្រោងការកសាងលំហសារមន្ទីរស្រូវវាលរាបទន្លេគឺវឡុងនៅខេត្តវិញឡុងរួចបង្កើនកម្រិតសារមន្ទីរខ្មែរនៅខេត្តត្រាវិញ។ល។ផ្សារណាត់ទេសចរណ៍-ពាណិជ្ជកម្មតំបន់បានប្រមូលផ្តុំជាង១.០៣០ល្វែងដាក់តាំងរបស់បណ្តាក្រសួងផ្នែកមជ្ឈិម១៣ខេត្ត ក្រុងនៅវាលរាបទន្លេគឺវឡុង ក្រុងធំៗនៅប្រទេសវៀតណាមនិងបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គចូលរួមដាក់បង្ហាញឧទ្ទេសនាមកន្លែងទេសចរណ៍និងផលិតផលពិសេសៗរបស់ភូមិភាគអង្គភាពក្រុងកឹងធើនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយដែលទាក់ទាញភ្ញៀវទេសចរចូលរួមច្រើនជាងគេ។ ជាពិសេសនៅល្វែងដាក់តាំងរបស់ក្រុងកឹងធើភ្ញៀវទេសចរបានទទួលទានផ្លែឈើគ្រប់ប្រភេទក្នុងនោះមានផលិតផលពិសេសគឺផ្លែផ្ញៀវហាចូវផុងដៀងដ៏ល្បីឈ្មោះ។ ព្រមជាមួយនោះភ្ញៀវទេសចរថែមទាំងបានទទួលទានផ្លែឈើសុវត្ថិភាពស្តាប់មគ្គុទ្ទេសក៍ទេសចរណ៍ឧទ្ទេសនាមបន្ថែមអំពីផលិតផលពិសេសៗក៏ដូចជាកន្លែងទេសចរណ៍ដទៃទៀតគួរជាទីចាប់អារម្មណ៍របស់ក្រុងកឹងធើ។ បងស្រីង្វៀនធ្វីវ៉ឹងភ្ញៀវទេសចរមកពីហាណូយឲ្យដឹងៈ "នាងខ្ញុំចុះមកបម្រើការងារនៅក្រុងកឹងធើស្របក្នុងឱកាសសប្តាហ៍ទេសចរណ៍បៃតងម្ល៉ោះហើយក៏បានទៅទស្សនាកម្សាន្តផ្សារណាត់ផងដែរ។ ដោយបានស្តាប់មគ្គុទ្ទេសក៍ទេសចរណ៍ឧទ្ទេសនាមអំពីកន្លែងទេសចរណ៍ដូច៖ផ្សារអណ្តែតកាយរាំងនិងវត្តថៀងវៀងទ្រុកឡឹមភឿងណាមម្ល៉ោះហើយនាងខ្ញុំនឹងទៅកាន់ទីនោះនៅព្រឹកស្អែក"។ ធ្វើដំណើរមកកាន់មណ្ឌលដាក់តាំងរបស់ខេត្តសុកត្រាំងភ្ញៀវទេសចរបានយល់ច្បាស់អំពីប្រវត្តិទូក-ងដែលជាលក្ខណៈវប្បធម៌ពិសេសមួយក្នុងចំណោមលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរណាមបូដោយបានស្វែងយល់ក៏ដូចជាទិញផលិតផលប្រហុកនំប៉ៀសុកត្រាំងជាដើម។ នៅល្វែងដាក់តាំងរបស់ខេត្តត្រាវិញទិដ្ឋភាពគូស្រះស្រីវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) វត្តពោធិសាលរាជ(កំពង់)។ល។ ដែលប្រកបដោយបរិយាកាសវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។
ដោយមានពិធីបើកនិងពិធីបិទគួរជាទីចាប់អារម្មណ៍មហោឡារិកប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេសនៃព្រែកទន្លេនៅតំបន់ដីសណ្តគឺវឡុងសប្តាហ៍ទេសចរណ៍បៃតងឆ្នាំ២០១៥បាននាំមកនូវក្តីសង្ឃឹមជាច្រើនសម្រាប់វិស័យទេសចរណ៍វាលរាប៕
ហាថាញ់-លីសៀ