រយៈពេលកន្លង នៅហាណូយ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ លោកយ៉ាងសែវភឺ និងប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោកវ៉ូវស្វឹងហុង បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ ការងារដំណាក់កាលឆ្នាំ២០១៤- ២០២០។
រដ្ឋមន្រ្តីប្រធានគណៈកម្មាធិការជនជាតិ លោកយ៉ាងសែវភឺ (ស្តាំ) និងប្រធានសហពន្ធបណ្តាអង្គការមិត្តភាព វៀតណាម លោកវ៉ូវស្វឹងហុង បានចុះហត្ថលេខាក្នុងកម្មវិធីសហប្រតិបត្តិការ ។
អនុវត្តកម្មវិធីសហប្រតិបត្តិការ គណៈកម្មាធិការជនជាតិ បានស្នើឲ្យមានបណ្តាយន្តការ និងគោលនយោបាយ ដើម្បីបង្កលក្ខណម្បត្តិងាយស្រួលដល់បណ្តាអង្គភាព បុគ្គលក្រៅប្រទេសដែលមានតម្រូវការផ្តល់ជំនួយឬក៏វិនិយោគទុននៅតំបន់ជនជាតិភាគតិច។ ដឹកនាំរៀបចំផ្សព្វ ផ្សាយអនុវត្តរាល់សកម្មភាពជំនួយអភិវឌ្ឍនៅតំបន់ជនជាតិភាគតិច ត្រឹមត្រូវតាមគោលនយោបាយរបស់បក្សនិងរដ្ឋ អំពីការងារជនជាតិ ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការជនជាតិ បានសហប្រតិបត្តិការជាមួយ នឹងសហពន្ធបណ្តាអង្គការមិត្តភាពវៀតណាម គ្រប់គ្រងរាល់សកម្មភាព ជំនួយជនជាតិភាគតិចក្នុងទូទាំងប្រទេស ។ ជាពិសេស ពិនិត្យអង្កេត ការចលនាគ្រប់គ្រងប្រភពធនធាន និងប្រើប្រាស់ប្រភពធនធានរបស់ អង្គការក្រៅរដ្ឋាភិបាលក្រៅប្រទេស ជំនួយជនជាតិភាគតិច។
គណៈកម្មាធិការជនជាតិ បានសហការជាមួយនឹងបណ្តាក្រសួង ផ្នែក និងភូមិភាគផ្តល់ពត៌មាន រៀបចំអង្គការសន្និបាត សិក្ខាសាលានិងសរុបនូវតម្រូវការគោលនយោបាយ ទាក់ទាញវិនិយោគទុននៅតំបន់ជនជាតិភាគតិច។ ដោយចូលរួមជាមួយនឹងសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម ផ្សព្វផ្សាយរាល់សកម្មភាព ចលនា ឬក៏ជំនួយពីបណ្តាអង្គការក្នុងនិងក្រៅប្រទេស។ គណៈកម្មាធិការជនជាតិ បានម្ចាស់ការសហការជាមួយនឹងបណ្តាអង្គការ បុគ្គលសិក្សាស្រាវជ្រាវ សរុបនូវបណ្តាគំនិតច្នៃប្រតិដ្ឋ រួចធ្វើសំណើអំពីមេរៀនបទពិសោធន៍នានា ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍដោយចីរភាពនៅតំបន់ជនជាតិភាគតិច។
សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម ដឹកនាំការចលនាហៅរកបណ្តាអង្គភាពក្រៅ រដ្ឋាភិបាលក្រៅប្រទេសនិងបុគ្គល ដើម្បីផ្សព្វផ្សាយ ជំនួយសម្រាប់ជូនជនជាតិភាគតិច ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍដោយចីរភាព។ ម្យ៉ាងទៀតសហព័ន្ធបណ្តា អង្គការមិត្តភាពវៀតណាម ដឹកនាំជ្រើសរើសបណ្តាអង្គការក្រៅរដ្ឋាភិបាលកម្មវិធី និងគម្រោងការជំនួយផ្សេងៗក្រៅរដ្ឋាភិបាលក្រៅប្រទេស ដើម្បីផ្សព្វផ្សាយនៅតំបន់ជនជាតិភាគតិចគួបផ្សំជាមួយនឹងការអនុវត្តន៍ កម្មវិធីជាតិ ជំរុញដំណើរការចលនាជំនួយក្រៅរដ្ឋាភិបាលក្រៅប្រទេស ដំណាក់កាលឆ្នាំ២០១៣- ២០១៧៕
ឃីវតឺ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) ប្រែសម្រួលៈ លីសៀ