15/09/2015 - 08:58

បវេសនកាលឆ្នាំសិក្សាថ្មី

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ បាន​រៀប​ចំ​បើក​ប​វេ​សន​កាល​ឆ្នាំ​សិក្សា​ថ្មី​ (២០១៥​-២០១៦​) នៅ​ថ្ងៃ​៥ ខែ​កញ្ញា ឆ្នាំ​២០១៥​។ ឆ្នាំ​សិក្សា​កន្លង ទូ​ទាំង​សា​លា​មាន​សិក្ខា​កាម​សម្រេច​និទ្ទេស​គ្រាន់​បើ ពូ​កែ​៤៧,៦% វិញ្ញា​សា​វប្ប​ធម៌ សិក្ខា​កាម​បាន​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​ទាំង​១០០% សិក្ខា​កាម​ទាំង​១០​០​%បា​ន​ប្រ​ឡង​ជាប់​វិញ្ញា​សា​ភា​សា​ខ្មែរ​ជម្រើស​ឯង ​ថ្នាក់​ទី​៩ ទី​១២ និង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ភា​សា​បា​លី និង​មាន​សិក្ខា​កាម​បាន​ប្រ​ឡង​ជាប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ឆ្នាំ​២០១៥​ជាង​៩៦​%។

លោក​លី​សុ​ខា​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​សុក​ ត្រាំង​ដល់​គ្រូ​បង្រៀន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​​ណាម​បូ ដែល​សម្រេច​ភារ​កិច្ច​ល្អ​ក្នុង​ឆ្នាំ​សិក្សា​។

ឆ្នាំ​២០១៥-២០​១៦ សា​លា​បាន​ដាក់​ចេញ​ភាគ​កម្រិត​ខិត​ខំ​ធ្វើ​យ៉ាង​ណា សិក្ខា​កាម​បានឡើង​ថ្នាក់​ទាំង១០០% ស​មត្ថ​ភាព​សិក្សា​គ្រាន់​បើពូ​កែ ៤៨​% ​សិក្ខា​កាម ប្រ​ឡង​ជាប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ និង​បាន​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​មូលដ្ឋា​ន​ទាំង​១០០% សិក្ខា​កាម​ប្រ​ឡងជាប់កម្រិត​ភា​សា​ខ្មែរ​ថ្នាក់​ទី៩ ទី​១២ និង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ភាសា​បា​លី​ទាំង១០០%​។ល។ ក្នុង​ឱ​កាស​នេះ សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុកត្រាំង បាន​ជូន​អា​ហា​រូប​ករណ៍" លឿង​ឌិញ​កួរ​" ៥​ចំ​ណែក​ជូន​ដល់​សម​ណ​សិស្ស​ដែល​មាន​ស្មារ​តី ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូ​កែ​និង​ប័ណ្ណ សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ជូន​ដល់​សមណ​សិស្ស​មួយ​អង្គ និង​គ្រួប​ង្រៀន​៣​រូប​សម្រេច​ភារ​កិច្ច​ល្អ។

នៅ​ពី​ថ្ងៃ​៥ ខែ​កញ្ញា ឆ្នាំ​២០១​៥​នេះ​ដ​ដែល សា​លាមធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​​២០១៥​-២០១៦​។ ឆ្នាំ​សិក្សា​កន្លង សា​លា​មធ្យម​សិក្សា​បា​លី-ខ្មែរ​ត្រា​វិញ មាន​សម​ណ​សិស្ស​ចំ​នួន​៣១​អង្គ ក្នុង​នោះ​មាន​៣​អង្គ​សម្រេច​និទេ្ទស​ពូ​កែ​១៤​អង្គ​គ្រាន់​បើ​និង​១៤​អង្គ​សម្រេច​និទ្ទេស​មធ្យម​គ្មាន​សមណ​សិស្ស​ណា​រៀន​ខ្សោយ​ឡើយ​។ ស្តី​ពី​ការ​រៀប​ចំ​ណាត់​ថ្នាក់​ចរិ​យា​សម្បត្តិ​ចុង​ឆ្នាំ សម​ណ​សិស្ស​១០០​%​មាន​ចរិយា​សម្បត្តិ​ល្អ។ ឆ្នាំ​សិក្សា២​០១៥-២០១៦ សាលា​បើក​បន្ថែម​មួយ​ថ្នាក់​ទៀត គឺ​ថ្នាក់​ទី​១១ មាន​សិស្ស​ចូល​រៀន​ចំ​នួន​២៦​អង្គ និង​រូប​ស​រុប​ទាំង​២​ថ្នាក់ មាន​សិស្ស​ចំ​នួន​៥៧​អង្គ​និង​រូប​។ ក្នុង​ឱ​កាស​នេះ​ដែរ សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ត្រា​វិញ បាន​ជូន​សៀវ​ភៅ និង​អំ​ណោយ​មួយ​ចំ​នួន​ដល់​សមណ​សិស្ស​មាន​ស្មារតី​ជម្នះ​ការ​លំ​បាក​រៀន​ពូកែ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ក៏​បាន​ជួន​ប័ណ្ណ​សរ​សើរដល់​សមណ​សិស្ស​មួយ​អង្គ​និង​គ្រូ​បង្រៀន​ចំ​នួន​៣​រូប ដែល​សម្រេច​ភារ​កិច្ច​បាន​ល្អ​ក្នុង​ឆ្នាំ​សិក្សា​កន្លង​។

ក្នុង​ថ្ងៃ​នេះ​ដែរ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង បាន​បើក​បវេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី (២០១៥-​២០១៦)​។  ឆ្នាំ​សិក្សា​កន្លង សា​លា​មាន​សិស្សា​នុសិស្ស​ជិត​៧០% រៀន​សម្រេច​និ​ទ្ទេស​គ្រាន់​បើ ពូ​កែ សិស្ស​ទាំង​១០០​%មាន​ចរិ​យា​សម្បត្តិ​សម្រេច​ពី​មធ្យម​ឡើង​ទៅ អត្រា​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជាតិ​សម្រេច​ជាង​៩៧% មាន​សិស្ស​១១​រូប បាន​ទទួល​រង្វាន់​ក្នុង​ពិ​ធី​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​។ល។ ឆ្នាំ​សិក្សា​២០១៥-២០១៦ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជនជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​មាន​១៨​បន្ទប់ ដោយ​មាន​សិស្សា​នុសិស្ស សរុប​ទាំង​អស់​៥៩៤​រូប។ សា​លា​បាន​ដាក់​ចេញ​ភាគ​កម្រិត​ខិត​ខំ​ធ្វើ​យ៉ាង​ណា​សិស្ស​មាន​សមត្ថ​ភាព​សិក្សា​គ្រាន់​បើ ពូ​កែ​សម្រេច​៦៥% ប្រ​ឡង​ជាប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​៩៩% សិស្ស​រៀន​ពូ​កែ​ថ្នាក់​ខេត្ត​សម្រេច​បាន​១០​រូប សិស្ស​មាន​ចរិយា​សម្បត្តិ​ពី​មធ្យម​ឡើង​ទៅ​សម្រេច​៩៩,៥​%។​ល។  ៕

ប្រែដោយ៖ សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​សុ​ខា