ឃុំមីឌឹក ក្រុងហាតៀង ខេត្តកៀងយ៉ាង អនុវត្តបានល្អសេចក្តីសម្រេច លេខ២៤០៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីជំនួយវិនិយោគទុន ហេដ្ឋារចនាសម្ព័ន្ធជំនួយអភិវឌ្ឍ ផលិតកម្មសម្រាប់ឃុំនានាដែលលំ បាកពិសេសឃុំព្រំដែន ឃុំតំបន់សុវត្ថិភាព និងភូមិ ស្រុកលំបាកពិ សេសក្នុងនោះ មានការផ្តល់ជំនួយប័ណ្ណធានាហានិភ័យសុខាភិបាល ដោយឥតគិតថ្លៃជូនប្រជាជន។

ប្រជាជនក្រីក្រ នៅឃុំម៉ីឌឹក ក្រុងហាតៀងទទួលបានប័ណ្ណធានាហានិភ័យសុខាភិបាល។
ពូចៅនិញ ស្នាក់នៅភូមិសាសៀ ឃុំមីឌឹក ក្រុងហាតៀង ឲ្យដឹង៖ កាលពី ឆ្នាំ២០១៣ ជនរួមជាតិខ្មែរនៅតំបន់ព្រំដែនឃុំមីឌឹក ជួបការលំបាកច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ម្ល៉ោះហើយមាមីងចូលរួមធានាហានិភ័យ សុខាភិបាលមានចំនួនតិចណាស់។ ថ្វីត្បិតដូច្នោះក្តី ក្នុងឆ្នាំ២០១៤,២០ ១៥ ដោយបានផ្តោតការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ស្តីពីគោលនយោបាយផ្តល់ប័ណ្ណធានាហានិភ័យសុខាភិបាល ជូនជនរួមជាតិខ្មែរនិ យាយដោយឡែក និងប្រជាជនលើភូមិសាស្រ្តឃុំមីុឌឹកនិយាយរួម ម្ល៉ោះហើយមាមីងមានការត្រេកអរណាស់។ ឆ្លងតាមរយៈនោះ ជួយប្រជាជននៅតំបន់ព្រំដែនមានឱកាសពិនិត្យព្យាបាលជំងឺបានល្អជាង។ រីឯពូឡឹម វុាំងទី ស្នាក់នៅភូមិសាសៀ ឃុំមីុឌឹក ឲ្យដឹង៖ "គ្រួសារមានកូនច្រើនម្ល៉ោះហើយជីវភាពក្រលំបាក។ ដោយបានបក្សនិងរដ្ឋផ្តោតការយកចិត្តទុក ដាក់គិតគូរដល់ប្រជាជនក្រីក្រដោយទម្រង់រូបភាពផ្សេងៗក្នុងនោះមាន ផ្តល់ប័ណ្ណធានាហានិភ័យសុខាភិបាលដោយឥតគិតថ្លៃជូនជនរួមជាតិខ្មែរក្រីក្រគឺជាគោលនយោបាយស្របចិត្តគំនិតប្រជាជន។ ដូច្នេះប្រជាជននៅតំបន់ព្រំដែននឹងមិនភ្លេចគុណបក្ស រដ្ឋ ដែលបានយកចិត្តទុកដាក់ជំនួយទាន់ពេលបង្កលក្ខណៈសម្បត្តិសម្រាប់មាមីងពិនិត្យព្យាបាលដើម្បីថែទាំសុខភាព បញ្ចេញកម្លាំងពលកម្មផលិត រួមចំណែក ញុាំងឲ្យភូមិស្រុកកាន់តែសម្បូរសប្បាយ"។
សេចក្តីសម្រេចលេខ ២៤០៥/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រូវបានឃុំមីុឌឹកអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០១៥។ មកទល់ពេលនេះ គ្រួសារប្រជាជនក្នុងក្របខណ្ឌក្រីក្ររស់នៅលើភូមិសាស្រ្តឃុំ១០០% បានទទួលប័ណ្ណធានាហានិភ័យសុខាភិបាលដោយឥតគិតថ្លៃ មិនចំពោះតែគ្រួសារខ្មែរនោះទេ។ ឆ្លងតាមរយៈនោះ មកដល់ចុងឆ្នាំ ២០១៥ ទូទាំងឃុំមីុឌឹក អត្រាប្រជាជនចូលរួមធានាហានិភ័យសុខាភិបាលមាន ជាង៨០%។ តាមប្រសាសន៍លោកស្រីត្រឹងធីបាំងត្វៀង អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំមីឌឹក ឲ្យដឹង៖ មីុឌឹកគឺជាឃុំព្រំដែន មានផ្ទៃដីធម្មជាតិចំនួន១.៦៨២ហិកតា ប្រជាជនជាង៦.០០០នាក់ ភាគច្រើន គឺជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈគោលនយោបាយជំនួយផ្សេងៗ សម្រាប់ជនរួមជាតិភាគតិចនិងប្រជាជនតំបន់ព្រំដែន ឃើញថាគ្រួសារក្រីក្របានកាត់បន្ថយនៅ១,៤៨%នាចុងឆ្នាំ២០១៥។ ម្យ៉ាងទៀតជីវភាព សម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរ ត្រូវបានលើកស្ទួយក៏ដោយសារគោលនយោបាយ មានដូច៖ ជំនួយលោះដីផលិតកម្មបង្កបង្កើនផលឡើងវិញ ផ្តល់ពូជដំណាំ សត្វចិញ្ចឹម សំណង់ផ្សេងៗ ដូច៖ ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលត្រូវបានវិនិយោគទុន កសាងថ្មី ជួយប្រជាជនធ្វើដំណើរទៅមកបានងាយស្រួលការងារពិនិត្យព្យាបាលជំងឺក៏បានល្អប្រសើរផងដែរ។
អនុវត្តសេចក្តីសម្រេចលេខ២៤០៥ ក្រៅពីឃុំមីុឌឹក ក្រុងហាតៀង ក៏មានភូមិភាគមួយចំនួនដែលមានជនរួមជាតិខ្មែររស់នៅកុះករ គ្រួសារជិតក្រឬក៏គ្រួសារក្រីក្ររស់នៅស្រុកយ៉ាងថាញ់ យ៉ុង់រៀង អាងបៀង ហ្គក្វាវ ។ល។ សុទ្ធសឹងទទួលបានរបបផ្តល់ប័ណ្ណធានាហានិភ័យសុខាភិបាលដោយឥតគិតថ្លៃ៕
ឡេស៊ាង-លីសៀ