11/11/2014 - 09:26

ខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង

 ង្វៀង​ធី​ថាញ​ញ៉ាង ជា​ជន​ជាតិ​ខ្មែរ​រៀន​ថ្នាក់​ទី​១២​B​១១ សាលា​មធ្យម សិក្សា​ផាង​ង៉ុក​ហៀង ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ជា​និច្ច​កាល​តែង​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ពូកែ ដើម្បី​អនា​គត​ភ្លឺ​ស្វាង​រុង​រឿង។

 ក្រៅ​ពី​ពេល​រៀន ស៊ី​ឈ្នួល​ញ៉ាង​នៅ​ទាំង​ឆ្លៀត​ថែ​ទាំ​បន្លែ ដើម្បី​យក​ទៅ​ផ្សារ​លក់។

គ្រួ​សារ​ញ៉ាង រស់​នៅ​ក្នុង​ផ្ទះ​ទទ្រេត​ទទ្រោត សសរ​ឈើ ដំ​បូល​ប្រក់​ស័ង្កសី និង​ជញ្ញាំង​បាំង​ដោយ​ស័ង្កសី​ចាស់​សង​លើ​ផ្ទៃ​ដី​ប្រមាណ​១៥​ម៉ែត្រ​ការ៉េ សង់​លើដី​របស់​ជីដូន​នៅ​មណ្ឌល​៥ សង្កាត់​អាង​ហ្វា ខ័ណ្ឌ​និញ​កេវ។ ធារ​ផ្ទះ​ទាប ម្ល៉ោះ​ហើយ​ពេល​ភ្លៀង​ខ្យល់ ទឹក​ជន់​លិច។ ផ្ទះ​លេច ស្រក់ ពេល​យប់​មាន​ភ្លៀង​ខ្យល់​ម្តងៗ ក្នុង​ផ្ទះ​គឺ​គ្មាន​កន្លែង​ស្ងួត​ដើម្បី​ដេក​ឡើយ។

  ឪពុក​ញ៉ាង ធ្វើ​ការ​ឈ្នួល​យួរ​កំ​បោរ រីឯ​ម្តាយ​ប្រកប​របរ​លក់​ដូរ​បន្តិច​បន្តួច។ ប៉ុន្តែ​ចាប់​ពី​ពេល​ម្តាយ​ប្អូន​វះ​ជំងឺ​ពក​ក​មក សុខ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្សោយ។ ហើយ​ថែម​ទាំង​មាន​ជំងឺ​ស្បូន ខ្សោយ​ឆ្អឹង​ខ្នង  ធ្វើ​ការ​ធ្ងន់​មិន​បាន ។ អំ​រែក​ធ្ងន់​គ្រួ​សារ ផ្ទុក​លើ​ស្មា​ឪពុក​ទាំង​ស្រុង។ ការ​ងារ​មិន​ទៀង​ទាត់​រក​ប្រាក់​ចំ​ណូល​មិន​គ្រប់ ដើម្បី​ទិញ​ថ្នាំ​ព្យា​បាល​រោគឲ្យ​ម្តាយ​ប្រ​ចាំ​ខែ​និង​ប្រាក់​រៀន​សូត្រ​របស់​បង​ប្អូន​ញ៉ាង​ទៀត​ផង។ ឋិត ក្នុង​ស្ថាន​ភាព​ដូច្នេះ  គ្រួ​សារ​ឆ្លៀត​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​មុខ​ផ្ទះ​និង​ដាក់​លូ ។ រាល់​ពេល​យប់ ឪពុក​ញ៉ាង​ទៅ​រត់​ម៉ូតូ​ឌុប​រក​ប្រាក់​ចំណូល​បន្ថែម។ បង​ស្រី​យ័ញ​ធី​លៀង ម្តាយ​របស់​ញ៉ាង ឲ្យ​ដឹងៈ "ប្តី​ប្រពន្ធ​ខ្ញុំ​យល់​ឃើញ​ថា ទោះ​បី​នឿយ​លំបាក​យ៉ាង​ណាក៏​ដោយ ​ ក៏​ត្រូវ​តែ​គិត​គូរ​ឲ្យ​កូនៗ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម ដើម្បី​ពួក​គេ​ចាក​ផុត​ពី​ភាព​ក្រ​លំ​បាក មិន​ដូច​ប្តី​ប្រ​ពន្ធ​ខ្ញុំ​សព្វ​ថ្ងៃ"។
 គ្រួ​សារ​ក្រីក្រ ម្ល៉ោះ​ហើយ​ញ៉ាង មាន​សម្លៀក​បំ​ពាក់​ឯក​សណ្ឋាន​សិស្ស ត្រឹម​តែ​មួយ​កំភ្លេ​ដែល​ហើរ​ពណ៌ ពីព្រោះ​បោក​ទឹក​អណ្តូង​យូរ​ថ្ងៃ​ និង​ប៉ះ​ជា​ច្រើន​បំ​ណាស់។ ដោយ​ដឹង​ពី​ស្ថាន​ភាព​គ្រួ​សារ​ញ៉ាង ឆ្នាំ​សិក្សា​ថ្នាក់​ទី​១១ សាលា​បាន​ជូន​អាវ​ផាយ​ប្អូន​មួយ​កំភ្លេ។ មិត្ត​ភក្តិ​ក៏​បាន​រួម​វិភាគ​ទាន​ ទឹក​ប្រាក់​ទិញ​សម្លៀក​បំពាក់​ឯក​សណ្ឋាន​សិស្ស​ជូន​ប្អូន​ផង​ដែរ។ ដោយ​រៀន​ក្រោយ​បង​ប្រុស​២​ថ្នាក់ ម្ល៉ោះ​ហើយ​ញ៉ាង​យក​សៀវ​ភៅ​ចាស់​របស់​បង​ប្រុស​រៀន​បន្ត។ ក្រ​លំ​បាក ខ្វះ​ខាត​គ្រប់​សព្វ ប៉ុន្តែ​ញ៉ាង​ជា​និច្ច​កាល តែង​ខិត​ខំ​រៀន​សូត្រ​បាន​ពូកែ ដើម្បី​មិន​ធ្វើ​ឲ្យ​ខក​បំ​ណង​ឪពុក​ម្តាយ។ អស់​រយៈ​កាល​១0​ឆ្នាំ​បន្ត​បន្ទាប់ ញ៉ាង​តែង​រក្សា​ស្នា​ដៃ​រៀន​ពូកែ​ និង​ស្វា ហាប់​ក្នុង​ការ​ចូល​រួម​បណ្តា​ការ​ចលនា​កីឡា​កា​រិនី​សិស្ស​សាលា។ ញ៉ាង រៀប​រាប់ៈ​" នាង​ខ្ញុំ​ចូល​ចិត្ត​រៀន​វិញ្ញា​សា​គណិត​សាស្រ្ត និង​វិញ្ញា​សា​គីមី​សាស្រ្ត នាង​ខ្ញុំ​មាន​គោល​បំ​ណង​និង​ប្រឡង​ចូល​ផ្នែក​គរុ​កោសល្យ មតេ្តយ្យ ពី​ព្រោះ​នាង​ខ្ញុំ​ចូល​ចិត្ត​កុមារ​ខ្លាំង​ណាស់។ អ្នក​គ្រូ​មាយ​ធីថ្វី​ក្វៀង គ្រូ​បង្រៀន​អចិន្រ្តៃយ៍​ថ្នាក់​ទី​១២​B​១១ សាលា​មធ្យម​សិក្សា​ផាង​ង៉ុក​ហៀង ឲ្យ​ដឹងៈ "​ញ៉ាង​ជា​និច្ច​កាល​តែង​ជម្នះ​ការ​លំ​បាក រៀន​ពូកែ​និង​ស្វា​ហាប់​ក្នុង​រាល់​សកម្ម​ភាព និង​រាល់​ការ​ចលនា​ដែល​សា​លា​ឬ​ក៏​ថ្នាក់​រៀប​ចំ​ឡើង។ ញ៉ាង​រស់​នៅ​មាន​សុ​ទិដ្ឋិ​និយម ចុះ​សម្រុង​ជា​មួយ​មិត្ត​ភក្តិគោ​រព​គួរ​សម​ចំ​ពោះ​លោក​គ្រូ​អ្នក​គ្រូ"។
 ក្រៅ​ពី​បាន​រៀន​ពូកែ ញ៉ាង​នៅ​ទាំង​ជា​កូន​ស្រី​គោរព​ដឹង​គុណ​ឪពុក​ម្តាយ។ ញ៉ាង​តែង​តែ​នៅ​ជិត​ដិត ថែ​ទាំ​ថ្នាំ​សង្កូវ​ម្តាយ។ ពេល​មក​ពី​រៀន ញ៉ាង​ធ្វើ​ការ​ងារ​ផ្ទះ​ដល់​ម៉ោង​២២​ទើប​រៀន​មេ​រៀន។ ឮទី​ណា​គេ​ប្រាប់​ថ្នាំ ស្រុក​ព្យា​បាល​ជំងឺ​ម្តាយ​ញ៉ាង​ប្រញាប់​ទៅ​រក​ដល់​កន្លែង។ជួន​កាល​ញ៉ាង​ជិះ​គង់​ទៅ​ដល់​ខ័ណ្ឌ​ប៊ិញ​ធ្វី ស្វែង​រក​ដើម​ឱសថ​មក​ដាំ​ទឹក​ឲ្យ​ម្តាយ​ផឹក។ ចាប់​ពី​ពេល​ម្តាយ​មាន​ជំងឺ ការ​លក់​ដូរ​បន្តិច​បន្តួច​ក្នុង​ផ្ទះ ក៏​បាន​ញ៉ាង​ជំ នួស​និង​កាត់​បន្លែ​យក​ទៅ​លក់​ឯ​ផ្សារ​រាល់​ថ្ងៃ។ មិន​ត្រឹម​តែ​ដូច្នេះ ពេល​នៅ​ទំ​នេរ ញ៉ាង​ទៅ​តាម​ឪពុក​ជួយ​លី​ថ្មអូស​រទេះ​ដឹក​អីវ៉ាន់​ឈ្នួល។
 នឿយ​ហត់​ក៍ពិត​មែន   ប៉ុន្តែ​ញ៉ាង​នៅ​តែ​មាន​សុទិដ្ឋិ​និយម ជឿ​ជាក់​ក្នុង​អនា​គត​​ជា​និច្ច​កាល​តែង​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ពូកែ ដើម្បី​អនា​គត​មាន​ការ​ងារ​ធ្វើ​លំ​នឹង​តប​គុណ​ឪពុក​ម្តាយ៕

ភឿង​យ៉ុង​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀង​ធី​ថាញ​ញ៉ាង