01/10/2014 - 08:34

ភាពកុះករនៃថ្នាក់រៀនអក្សរខ្មែរ

 ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែដល់​រ​ដូវ​វិស្សម​កាល​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ នៅ​តាម​វត្ត​ខ្មែរ​នានា​ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​​ចៅ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​រៀន​សូត្រ​។

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ស្រ​ឡូង

ជាង​មួយ​ខែ​មក​អាយ​នេះ ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា​នៅ​វត្ត​ព្រែ​ក​ពិ​ន្ទង ឃុំ​ភូ​មី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង សូរ​សៀង​អាន​មេរៀន​របស់​ប្អូន​​ញុាំង​ឲ្យ​បរិ យា​កាស​ក្នុង​វត្ត​ដែល​ធ្លាប់​តែ​ស្ងប់​ស្ងាត់​មាន​ភាព​អ៊ូអ​រ។ ប្អូន​តាំង​និ​ម្មល ឲ្យ​ដឹងៈ​ " ជា​ជន​ជាតិ​ខ្មែរ​មួយរូ​ប​ប្រសិន​បើ​មិន​ចេះ​អក្សរ​ជាតិ​ខ្លួន គឺ​គួរ​ឲ្យខ្មាស់គេណាស់ ហេតុនោះពេលរដូវវិស្សមកាលប្អូនសូមឪពុកម្តាយមក វត្ត​រៀន​អក្សរ​ខ្មែរ​។ ប្អូន​រៀន​បាន​៤​ឆ្នាំ​មក​ហើយ​  ឥឡូវ​ប្អូន​មាន​ចំ​ណេះ​ដឹង​គ្រាន់​បើ​។ មិន​ត្រឹម​តែ​ដូច្នោះ មក​រៀន​ក្នុង​វត្ត​នៅទាំ​​ង​បាន​ស្គាល់​មិត្ត​ភ័ក្តិ​ច្រើន​និង​បាន​លេង​ល្បែង​កម្សាន្ត​ជាច្រើ​ន​ទៀត​ផង "។

 ទោះ​បី​ថ្នាក់​រៀន​នេះ​ឆ្លៀត​ឱ​កាស​បើ​ក​ក្នុង​រដូវ​វិ​ស្សម​កាល​៣ខែ​ ប៉ុន្តែ​ឆ្នាំ ណាក៏​ដោយ​តែ​ង​ទាក់​ទាញ​កូន​ចៅខ្មែ​រ​មក​រៀន​សូត្រ​ច្រើន​ដែរ​។ ឆ្នាំ​នេះ ​វត្ត​ព្រែក​ពិន្ទ​ងទ​ទួល​សិស្ស​ខ្មែរ​ជាង​២០០​នាក់ ច្រើន​បំ​ផុត​តាំង​ពី​មុន​មក​​។ ប្រ​ការ​នេះកាន់​តែ​អះ​អាង​នូវ​ភា​សា អក្សរ​សាស្រ្ត​វប្ប​ធម៌ ប្រ​ពៃ​ណី របស់​ជន​ជាតិ​កំ​ពុង​បាន​ជំ​នាន់​យុវ​វ័យ​រក្សា​និង​ពង្រឹង​ពង្រីក​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​តី ឧទ្ទេស​ចារ្យ​ចូល​ថ្នាក់​បង្រៀន មាន​ព្រះ​ថេរ​ដី​កាៈ  "បច្ចុ​ប្បន្ន ពុទ្ធ​បរិ​ស័ទ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​អក្សរ​ខ្មែរ​។ ក្រោយ​ពី​ ប្អូន​ៗ​បិទ​វគ្គ​ផ្នែក​ភា​សា​សកល ម្តាយ​ឪ​ពុក​ឲ្យ​ប្អូន​ៗ​ចូល​វត្ត​រៀន​អក្សរ​ខ្មែរ" ។

 ចំ​ពោះថ្នា​ក់​រៀន​នៅ​វត្ត គ្រូ​បង្រៀន​សំ​ខាន់​គឺ​ព្រះ​សង្ឃ​ដែល​បាន​បួស​រៀន​ច្រើន​ឆ្នាំ​។ ទោះ​បី​ថ្នាក់​រៀន​ដំ​ណើរ​ការ​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​គុណ​ភាព​រៀន​សូត្រ​រប​ស់​ប្អូន​ៗ​តែង​បាន​វត្ត​យក​ចិត្ត​ទុក​ដាក់​ អា​ស្រ័យ​ដោយ​កម្ម​វិ​ធី​បង្ហាត់​បង្រៀន​តែង​ផ្លាស់​ថ្មី គ្រូ​បង្រៀន​នៅ​ទាំង​អម​ដោយ​ស​កម្ម​ភាព​ដ​ទៃ​ទៀត  ដើម្បី​បង្ក​ភាព​ចាប់​អា​រម្មណ៍​ជួយ​ប្អូន​ៗ​ចង​ចាំបា​ន​ល្អ​បំ​ផុត​។ នៅ​វត្ត​ស្រ​ឡូង​ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង មាន​សិស្ស​ចូល​រៀន​ចាប់​ពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​៥ មាន​ជាង​២៥​០​នាក់​។ នៅក្នុង​ពិ​ធី​ប្រ​ឡង​បញ្ចប់​ថ្នាក់​បា​លីរ​ងឆ្នាំ​២០១៣ ទូ​ទាំង​ខេត្ត​មាន​បេក្ខ​សិស្ស​៥​អង្គ​/រូប ទទួល​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត​ក្នុង​ចំ​ណោម​នោះ វត្ត​ស្រ​ឡូង​មាន​បេក្ខ​សិស្ស​ដល់​ទៅ​៤​អង្គ​/រូប​។ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ចន្ទ​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង​មាន​ព្រះ​ថេរ​ដី​កា​" វត្ត​បាន​រក្សា​ការ​បង្រៀន​អក្សរ​ខ្មែរ​ជិត​១០ឆ្នាំ​មក ហើយ​ចំ​នួន​សិស្ស​មក​រៀន​សូត្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា វត្ត​បាន​រៀប​ចំ​កម្ម​វិ​ធី​ប្រ​ឡង​និង​ជូន​រង្វាន់​ដល់​ប្អូន​ៗ​។ ព្រោះ​ហេតុ​នោះ ទាំង​គ្រូ​និង​សិស្ស​ខិត​ខំ​បង្រៀន​និង​រៀន​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​រង្វាន់​​"។ ដើម្បី​លើក​ទឹក​ចិត្ត​ប្អូន​ៗ​រៀន​សូត្រ​ល្អ ពេល​ប្អូន​ចូល​រៀន​វត្ត​បាន​ឧបត្ថម្ភ​សៀវ​ភៅ ប៊ិក​ និង​មាន​រង្វាន់​ទៀត​ផង។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​មាន​លេង​ល្បែង​ប្រ​ជា​ប្រិយ ដើម្បី​បង្ក​បរិ​យា​កាស​សម្បាយ​រីក​រាយ​ជូន​ប្អូន​ៗ​ផង​ដែរ​។ ប្អូន​កាវ​ធី​ប៊ិច​ម៉ាយ កំ​ពុង​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ស្រ​ឡូង ឲ្យដឹងៈ​ "ប្អូន​ចូល​វត្ត​រៀន​បាន​ចេះ​អក្សរ​ខ្មែរ​ផង បាន​រង្វាន់​ផង ព្រម​ទាំង​បាន​ចូល​រួម​លេង​ល្បែង​ប្រ​ជា​ប្រិយ ម្ល៉ោះ​ហើយ​ខ្ញុំ​ចូល​ចិត្ត​ណាស់​។ បួន​ឆ្នាំ​មក​នេះ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា ប្អូន​តែង​ចូល​វត្ត​រៀន​អក្សរ​ខ្មែរ​ហេតុ​នោះ​ឥ​ឡូវ​នេះ​ប្អូន​ចេះ​អាន ចេះ​សរ​សេរ​គ្រាន់​បើ​។ ប្អូន​ខិត​ខំ​រៀន​ឲ្យ​បាន​ល្អ ដើម្បី​ចុង​វគ្គ​សិក្សា​ប្រ​ឡង​បាន​ពិន្ទុ​ខ្ពស់​មាន​រង្វាន់​។ ប៉ុន្មាន​ឆ្នាំ​មុន មាន​រង្វាន់​ជា​សៀវ​ភៅ​ប៊ិក ។ល។​  ប្អូន​ទុក​សម្រាប់​រៀន​មួយ​ឆ្នាំ​មិន​អស់​ផង​"។

ចំ​ពោះ​កុ​មារ​នៅ​តំ​បន់​ជន​បទ ពិ​សេស​គឺ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នារ​ដូវ​វិស្ស​មកាល​ថ្នាក់​បង្រៀន​អក្ស​រ​ខ្មែរ ជា​ប​រិ​យា​កាស​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​ប្អូន​ៗ​។ ទន្ទឹម​នឹង​នោះ នេះ​ជា​ការ​ងារ​ជាក់​ស្តែង​និង​មាន​អត្ថ​ន័យ​ដ៏​ធំ​ធេង​ក្នុង​ការ​ព្រួត​ដៃ​គ្នា​រក្សា​និង​ពង្រីក​ភា​សា​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ ៕

លីធាន​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង