ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/01/2014 - 16:07

មិទ្ទិញអនុស្សាវរីយ៍៣៥ឆ្នាំទិវាជ័យជម្នះព្រំដែនទិសនិរតី

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំក្រសួងការពារប្រទេស គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំយ៉ាងឱឡារិកពិធីមិទ្ទិញអនុស្សាវរីយ៍៣៥ឆ្នាំ ទិវាជ័យជម្នះក្នុងសង្គ្រាម ការពារព្រំដែនទិសនិរតីនិងរួមជាមួយនឹងកងទ័ព​ប្រជាជនកម្ពុជាទទួល ជ័យជម្នះលើរបបប្រល័យពូជសាសន៍ ​(៧/​១/​១៩៧៩​- ៧/​១/​២០១៤)។

លោកប្រធានរដ្ឋ ត្រឿងតឹងសាងនិងសម្តេចហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមិទ្ទិញ​   រូបៈ TTXVN

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកប្រធានរដ្ឋ ត្រឿងតឹងសាង បានបញ្ជាក់ច្បាស់ៈ ក្រោយពីបានទទួលជ័យជម្នះឆ្នាំ១៩៧៥ ប្រជាជនវៀតណាម និងប្រជាជនកម្ពុជា សង្ឃឹមថាបានរស់នៅក្នុងសន្តិភាពដើម្បីស្តារឡើងវិញនិងអភិវឌ្ឍមាតុភូមិ ប៉ុន្តែពួកប៉ុលពតបានក្បត់ប្រជាជនកម្ពុជា និងបំផ្លិចបំផ្លាញប្រពៃណីសាមគ្គីមិត្តភាពរបស់ប្រជាជនទាំងពីរ ប្រទេស អនុវត្តគោលនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ព្រមទាំងឈ្លានពានព្រំដែនទិសនិរតីនៃប្រទេសវៀតណាម។ ចំពោះអំពើឈ្លានពាន និងប្រល័យពូជសាសន៍យ៉ាងសាហាវរបស់របបប៉ុលពត ឆ្លើយតបការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរបស់ប្រជាជនកម្ពុជាជាបងប្អូន បក្ស រដ្ឋ ប្រជាជននិងកង ទ័ពវៀតណាម បានអនុវត្តសិទ្ធិស្វ័យការពារសមស្រប បំបាក់បណ្តាអំពើឈ្លានពាន រួមជាមួយនឹងកងប្រដាប់អាវុធប្រជាជនកម្ពុជា និងការគាំទ្ររបស់មិត្តភក្តិលើពិភពលោក វាយរំលំរបបប្រល័យពូជសាសន៍នាថ្ងៃ ៧/​១/​១៩៧៩​។ 

លោកប្រធានរដ្ឋបានគូសបញ្ជាក់ បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលតែងកត់ត្រានូវគុណបំណាច់ដ៏ធំធេងរបស់សមមិត្តកងទ័ពស្មគ្រចិត្តទាំងឡាយ កម្មាភិបាលជំនាញការវៀតណាមដែលមិនរអែងក្នុងការពលីជីវិត ឆ្លងកាត់ឧបសគ្គគ្រប់សព្វបែបយ៉ាង តស៊ូដើម្បីសច្ច​ធម៌ ការពារព្រំដែនទិសនិរតីរបស់មាតុភូមិនិងប្រកៀកស្មាជាមួយនឹងកងទ័ពប្រជាជនកម្ពុជា វាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏ឃោរឃៅសម្រេចភារកិច្ចអន្តរជាតិដ៏ថ្លៃថ្លា។ លោកប្រធានរដ្ឋបញ្ជាក់ថា ចំណងសាមគ្គីតស៊ូដ៏ថ្លៃថ្លាបរិសុទ្ធរវាងប្រជាជនទាំងពីរប្រទេសជានិច្ចកាលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្ត ដោយគ្មានអនុភាពអមិត្ត​ណា​អាចនឹងមួលបង្កាត់បាន។

ថ្លែងសុន្ទរកថាក្នុងពិធីនេះ សម្តេចហេងសំរិន ប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា សម្តែងនូវសេចក្តីត្រេកអរដោយបានជំនួសមុខប្រជាជនកម្ពុជាចូលរួមពិធីមិទ្ទិញដ៏ឱឡារិក អនុស្សាវរីយ៍៣៥ឆ្នាំនៃព្រឹត្តិការណ៍កងទ័ពស្មគ្រចិត្តវៀតណាម បានបំពេញនូវបេសកកម្មដ៏ថ្លៃថ្លា ជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ។ ទន្ទឹមនឹងនោះ សម្តេចក៏បានគូសបញ្ជាក់  បើគ្មានការពលីជីវិតដ៏ឧត្តុងឧត្តមរបស់កងទ័ពវៀតណាម ប្រជាជនកម្ពុជានឹងគ្មានថ្ងៃទទួលជ័យជម្នះប្រវត្តិសាស្រ្ត៧/១/១៩៧៩នោះឡើង។ ជ័យជម្នះនេះ ត្រូវបានប្រជាជនកម្ពុជារៀបចំពិធីអនុស្សាវរីយ៍ដើម្បីអបអរសាទរ ទន្ទឹមនឹងនោះ ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជូរចត់នឹងការដឹងគុណជានិច្ចចំពោះអ្នកបានសង្គ្រោះមាតុភូមិនិងប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជា ជានិច្ចកាលដឹងគុណនិងកត់ត្រាក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីដាស់ តឿនកូនចៅជំនាន់ក្រោយ។ ប្រសិនបើគ្មានការជំនួយសង្គ្រោះរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជាតិកម្ពុជាក៏មិនបានរីកចំរើន ដូចសព្វថ្ងៃ។ កម្ពុជាតែងចាត់ទុកទំនាក់ទំនងមិត្តភាព សាមគ្គីពិសេសរវាងប្រទេសទាំងពីរ  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សប្រជាជនកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃទាមទារប្រ ទេសកម្ពុជាត្រូវតែខិតខំថែ រក្សាការពារជានិច្ចនិរន្តន៍៕

ប្រភពៈ www.vietnamplus.បកប្រែៈ វិមាន

 

ចែករំលែកអត្ថបទ