បងថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ខេត្តវិញ ឡុង រីករាយឲ្យដឹង៖ ផ្សារដើមទងជួញដូរទំនិញកសិផលសុក-ត្រ ទីប្រ ជុំជនត្រាអូងមានភាពកុះករ ជីវភាពប្រជាជនរឹតតែធូរធារថែមទៀត។
ទិដ្ឋភាពនៅតាមព្រែកផ្សារសុក-ត្រ។
តាមប្រសាសន៍របស់បងហៀង គោលនយោបាយវិនិយោគទុនកសាង សំណង់គមនាគមន៍ជនបទនៅតំបន់ដែលមានជនរួមជាតិភាគតិច រស់នៅកុះករ គឺជាបុព្វបទសម្រាប់សេដ្ឋកិច្ចអភិវឌ្ឍ។ តួយ៉ាងនៅឃុំតឹងមីុ ត្រាកូង ពីមុននេះ ផ្លូវថ្នល់ធ្វើដំណើរដោយលំបាក តិចមានឈ្មួញមកប្រមូលទិញកសិផល។ ឥឡូវនេះ ផ្លូវកៅស៊ូកម្រិត៥នៅវាលរាបចាប់ពីផ្លូវ ជាតិ៥៤ឆ្លងកាត់តឹងម៉ី ត្រាកូង រហូតដល់ហ៊ឺវថាញ់ បង្កលក្ខណៈជូនមាមីងធ្វើដំណើរទៅមកលក់ដូរបានងាយស្រួល។ ទន្ទឹមនឹងនោះ នៅតាមដងផ្លូវជនបទនានា ក៏ត្រូវបានចាក់បេតុងជាសន្សឹមៗ ម្ល៉ោះហើយម៉ូតូ អាចបើកបរចុះដល់រាល់ភូមិនានា។ បងស្រីថាច់ធីនី ផ្ទះនៅកឹងថាយ ឃុំតឹងម៉ី ឲ្យដឹង៖ "ឥឡូវនេះ ខ្ញុំអាចជិះកង់ទៅផ្សារលក់ដូរជារៀងរាល់ថ្ងៃ ឃេីញថាជីវភាពគ្មាននៅលំបាកដូចពីមុនទៀតឡេីយ"៕
ថ្ងៃដែលយើងខ្ញុំចុះទៅដល់មេឃចេះតែបង្អុរភ្លៀង ឆ្លៀតពេលស្រាកភ្លៀងបន្តិច អ្នកបញ្ជូនទំនិញចុះទូកឬដាក់ឡើងរថយន្ត។ នៅតាមច្រក ផ្លូវនានា មានម៉ូតូឌុបទំនិញជាច្រើនដែលដាក់ក្នុងកន្រ្តកធំៗ មានដូច៖ សណ្តែកគួរត្រប ដំឡូងជ្វា ននោង ឃ្លោក ស្ពៃមើម។ល។ ឮសូរតែ សម្លេងសងថ្លៃរវាងអ្នកលក់និងអ្នកទិញយ៉ាងកុះករ។ បើតាមដឹងនេះ ជាទំនិញដែលឈ្មួញទិញពីចម្ការរបស់ប្រជាកសិករ ក្នុងតំបន់មកលក់ឲ្យម៉ូយតាមផ្សារ។ ហើយនៅទីនេះ ទំនិញត្រូវបានបែងប្រភេទនាំទៅ ផ្សារនានា និងក្រុងហូជីមិញដើម្បីលក់រាយ។ ផ្ទុយមកវិញ មានឡានដឹកបន្លែគ្រប់ប្រភេទពីក្រុងដាឡាកមកទីនេះ បែងប្រភេទរួចលក់ឲ្យឈ្មួញ តាមទូកដែលសំចតក្បែរផ្សារ ដើម្បីនាំទៅលក់នៅគ្រប់ច្រកល្ហក តាមព្រែកប្រឡាយ។ ការជួញដូរទំនិញត្រូវបានប្រព្រឹត្តទៅយ៉ាងកុះករនៅផ្សារសុក-ត្រ៖ ផ្ទេរប្រភេទបន្លែដែលដាំនៅភូមិភាគទៅកាន់ភូមិភាគជិតខាង រួចទទួលប្រភេទបន្លែនៅតំបន់ផ្សេងមកលក់។ បងថាច់ថេហៀង ឲ្យដឹង៖ "អាស្រ័យមានផ្សារសុក-ត្រ ពលករនៅជនបទភាគច្រើនមានការងារធ្វើ ម្ល៉ោះហើយជីវភាពបានធូរធារជាង។ មានអ្នកខ្លះបានប្រើប្រាស់ ដីទំនេរជុំវិញផ្ទះដាំដំណាំទៅរកទិញទំនិញផ្សេងៗ មកលក់នៅផ្សារ ពិសេសមានបងប្អូនភាគច្រើនទៅទិញទំនិញនៅផ្សារសុក-ត្រ មកលក់រាយតាមភូមិ។ អ្នកដែលមានទុនតិចទៅផ្សារទិញចេកឬដំឡូង ស្ងោរលក់ក៏រកបានប្រាក់ចំណូលផងដែរ។ បងស្រីថាច់ធីថែ អ្នកលក់ដំឡូងជ្វានៅក្បាលផ្លូវចូលផ្សារត្រាអូង ឲ្យដឹង៖ "ខ្ញុំទិញដំឡូងជ្វានៅផ្សារសុក-ត្រ ដោយតម្លៃ៧.០០០ដុង/គីឡូក្រាម។ មកផ្ទះលាងឲ្យជ្រះ រួចស្ងោរលក់ក្នុងតម្លៃ២០.០០០ដុង/គីឡូក្រាម។ រៀងរាល់ថ្ងៃ ខ្ញុំលក់ដំឡូងបានប្រហែលជា៥គីឡូក្រាម ក៏រកបានប្រាក់ចំណេញជាង៥០.០០០ដុងដែរ។ ពេលរសៀល ខ្ញុំអាំងចេកលក់បន្ថែម ក៏រកបានប្រាក់ចំណូលខ្លះទៀត"។
ហាថាញ់ - សេរី