មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/11/2026 - 18:25

ប្រើ​ប្រាស់​គល់​ឈើ​ដែល​គេ​បោះ​បង់​ចោល​បង្កើត​ជា​ស្នា​ដៃ​សិល្បៈ​ 

ផ្ដើម​ពី​គល់​ឈើ​ដែល​គេ​គិត​ថា​អាច​ត្រឹម​តែ​ធ្វើ​អុ​ស យុវ​ជន​ថា​ច់សី​លា​ នៅ​ភូមិ​ផ្សារ​ ឃុំ​ផុង​ថា​ញ់ ខេត្ត​វិញ​ឡុង​ បាន​បញ្ចេញ​ទេព​កោស​ល្យនិង​ភាព​ប៉ិន​ប្រ​សប់​របស់​ខ្លួន​ ច្នៃ​គល់​ឈើ​ទាំង​នោះ​ឱ្យ​ក្លាយ​ជា​ស្នា​ដៃ​ចម្លាក់​ដ៏​មាន​តម្លៃ​។ ដោយ​មាន​ការត​ស៊ូ​ អំ​ណត់​ព្យា​យាម​ និង​ចិត្ត​ស្រ​ឡាញ់​លើ​មុខ​របរ​នេះ​ សី​លា​បាន​ចាប់​ផ្តើ​មក​សាង​ជីវ​ភាព​ស្ថិរ​ភាព​បន្តិច​ម្តង​ៗ ព្រម​ទាំង​រួម​ចំ​ណែក​បង្ក​ការ​ងារ​ជូន​យុវ​ជន​ក្នុង​ភូមិ​។

ថា​ច់សី​លា​ កំ​ពុង​ផ្ចិត​ផ្ចង់​ឆ្លាក់​និង​ច្នៃ​រូប​រាង​នៅ​លើ​គល់​ឈើ​។

នៅ​មូល​ដ្ឋាន​ចម្លាក់​ឈើ​ ស្ថិត​នៅ​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​ ៥៣ មាន​ស្នា​ដៃ​ចម្លាក់​ជា​ច្រើន​ដែល​បាន​ច្នៃ​និង​ឆ្លាក់​យ៉ាង​ផ្ចិត​ផ្ចង់​ ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​ពី​អតិថិ​ជន​។ វណ្ណ​កម្ម​ដែល​លេច​ធ្លោ​មាន​ដូច​ជា​ រូប​សត្វ​ឥ​ន្ទ្រី​មាន​កម្ពស់​ជិត​ ២ ម៉ែ​ត្រ​ រូប​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​ ១២  និង​ចម្លាក់​ "នាគ​ហង្ស​ជុំ​គ្នា​" ព្រម​ទាំង​រូប​សត្វ​តំ​ណាង​ជំនឿ​ជា​ច្រើន​ប្រ​ភេទ​ដែល​មាន​ទំ​ហំ​តូច​ៗ សម្រាប់​ដាក់​តាំង​បង្ហាញ​និង​តុ​បតែង​លម្អ​។

តាម​ការ​រៀប​រាប់​របស់​សី​លា​ វត្ថុ​ធា​តុ​ដើម​ជា​សំ​ខាន់​គឺ​គល់​គគីរ​ អង្កោល​និង​អំ​ពិល​បា​រាំង​ដែល​មាន​ភាព​រឹង​មាំ​និង​ធន់​បាន​យូរ​។ បន្ទាប់​ពី​ជ្រើស​រើស​បាន​គល់​ឈើ​សម​ស្រប​ហើយ​ ជាង​ចម្លាក់​ត្រូវ​សង្កេត​មើល​ ភិន​ភាគ​ធម្ម​ជាតិ​របស់​គល់​ឈើ​ដើម្បី​កំ​ណត់​រូប​រាង​ស្នា​ដៃ​ ដោយ​បញ្ចូល​នូវ​វណ្ណ​កម្ម​ចម្លាក់​ទៅ​លើ​សាច់​ឈើ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។ អា​ស្រ័យ​លើ​ទំ​ហំ​និង​ភាព​ស្មុគ​ស្មាញ​ ផលិត​ផល​នីមួយៗ​ត្រូវ​ចំ​ណាយ​ពេល​ពី​ ១៥ ទៅ​ ២០ ថ្ងៃ​ ខណៈ​ស្នា​ដៃ​ដែល​មាន​ទំ​ហំ​ខ្លះ​ត្រូវ​ចំ​ណាយ​ពេល​ប្រ​មា​ណ​ ២ ទៅ​ ៣ ខែ​ ទើប​អាច​សម្រេច​រួច​រាល់​។ ដើម្បី​មាន​ជំ​នាញ​ដូច​សព្វ​ថ្ងៃ​នេះ​ សី​លា​បាន​ឆ្លង​កាត់​ដំ​ណើរ​ការ​សិក្សា​រៀន​សូ​ត្រ​ និង​សន្សំ​បទ​ពិសោធន៍​ដោយ​ឥត​ឈប់​ឈរ​។

ឆ្នាំ​ ២០១២ ក្នុង​អំ​ឡុង​ពេល​ស្នាក់​នៅ​បួស​រៀន​នៅ​វត្ត​ជោវ័នសង្វា​មាស​ សី​លា​បាន​ដឹង​សិល្បៈ​ចម្លាក់​ពី​គល់​ឈើ​ ហើយ​ក៏​បាន​ទៅ​វត្ត​កំ​ពង់​ពោ​ធិ​ព្រឹក្ស​ ដើម្បី​សុំ​រៀន​សូ​ត្រ​បទ​ពិសោធន៍​ពី​លោក​គ្រូ​គឹម​ថា​។ បន្ទាប់​ពី​រៀន​ចម្លាក់​អស់​រយៈ​ពេល​ ៣ ឆ្នាំ​ សី​លា​បាន​ត្រ​ឡប់​មក​វត្ត​កំ​ណើត​វិញ​និង​បាន​លា​ចាក​សិក្ខា​បទ​ ហើយ​ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​បា​រៀ-វុងតា​វ ដើម្បី​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ចម្លាក់​ឈើ​មួយ​កន្លែង​ ក្នុង​គោល​បំ​ណង​បន្ត​ពង្រឹង​និង​លើក​កម្ពស់​ជំ​នាញ​របស់​ខ្លួន​។

 ឆ្នាំ​២០១៧បង​សម្រេច​វិល​មក​ស្រុក​ដើម្បី​បង្កើត​អាជិ​ពជា​មួយ​របរ​ដែល​បាន​រៀន​។ដំ​ណាក់​កាល​ដំ​បូង​ដោយ​សារ​ខ្វះ​ដើម​ទុន​ សី​លា​ត្រូវ​ទៅ​ធ្វើ​ការ​ងារ​សំ​ណង់​បន្ថែម​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ហើយ​ក៏​ឆ្លៀត​ពេល​ស្វែង​រក​វត្ថុ​ធា​តុ​ដើម​និង​ធ្វើ​ការ​ចម្លាក់​នៅ​ពេល​ដែល​ទំនេរ​។ ស្នា​ដៃ​ដំ​បូង​ដែល​សី​លា​លក់​បាន​ គឺ​ផលិត​ផល​ចម្លាក់​ធ្វើ​ពី​គល់​អង្កោល​ដែល​អ្នក​ភូមិ​ឱ្យ​ លក់​ក្នុង​តម្លៃ​ ៧៥ លាន​ដុង​។ ទោះ​បី​ត្រូវ​ចំ​ណាយ​ប្រាក់​ ៨ លាន​ដុង​សម្រាប់​ជួល​ឈ្នួល​ដឹក​ជញ្ជូន​ក៏​ដោយ​ ប៉ុន្តែ​ការ​លក់​លើក​នេះ​បាន​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ដល់​សី​លា​ ក្នុង​ការ​ចាប់​យក​អា​ជីព​ចម្លាក់​គល់​ឈើ​នេះ​។

មូល​ដ្ឋាន​ចម្លាក់​គល់​ឈើ​របស់​ថា​ច់សី​លា​ បាន​បង្ក​ការ​ងារ​និង​ផ្តល់​ឱ​កាស​បន្ថែម​ដល់​យុវ​ជន​ក្នុង​ភូមិ​ដើម្បី​រៀន​ជំ​នាញ​និង​ពង្រីក​សេដ្ឋ​កិច្ច​។

ចាប់​ពី​ពេល​នោះ​មក​ សី​លា​បាន​ចាប់​ផ្តើម​វិនិយោគ​លើ​ឧប​ករណ៍​ប្រើ​ប្រាស់​បន្តិច​ម្តង​ៗ និង​បង្កើត​មូល​ដ្ឋាន​ចម្លាក់​នៅ​ផ្ទះ​របស់​ខ្លួន​។ ក្រៅ​ពី​ការ​ដាក់​បង្ហាញ​ផលិត​ផល​ដោយ​ផ្ទាល់​ សី​លា​ក៏​បាន​ប្រើ​ប្រាស់​បណ្តា​ញសង្គម​ ដូច​ជា​ Zalo, Facebook និង​ TikTok ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​និង​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​អតិថិ​ជន​។ ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​នេះ​ ទើប​ផលិត​ផល​សិប្ប​កម្ម​របស់​សី​លា​ បាន​អតិថិ​ជន​នៅ​ខេត្ត​វិញ​ឡុង​ កឹង​ធើ​ ឡុង​អាង​ ដុង​ថា​បនិង​កាម៉ៅ​ ស្គាល់​កាន់​តែ​ច្រើន​។ មិន​ត្រឹម​តែ​ពង្រីក​មុខ​របរ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ សី​លា​ថែម​ទាំង​បាន​ទទួល​បង្រៀន​ជំ​នាញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​យុវ​ជន​ក្នុង​ភូមិ​ ២ នាក់​។ បន្ទាប់​ពី​បាន​សិក្សា​រៀន​សូ​ត្រ​ និង​ហ្វឹក​ហាត់​ជំ​នាញ​មួយ​រយៈ​យុវ​ជន​ទាំង​ពីរ​នាក់​នេះ​ ទទួល​បាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​មូល​ដ្ឋាន​ចម្លាក់​ឈើ​ក្នុង​ខេត្ត​ឡុង​អាង​និង​ប៊ិញយឿង​។

សី​លា​មាន​គម្រោង​បន្ត​ពង្រីក​មូល​ដ្ឋាន​ និង​រៀប​ចំ​កន្លែង​តាំង​បង្ហាញ​ផលិត​ផល​ ដើម្បី​ឱ្យ​អតិថិ​ជន​អាច​ចូល​មក​ទស្សនា​ និង​ជ្រើស​រើស​ផលិត​ផល​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​។ សី​លា​ ចែក​រំលែក​៖ "ដោយ​សារ​ខ្ញុំ​បាន​ខិត​ខំ​រៀន​សូ​ត្រ​កាល​នៅ​ជា​សង្ឃ​ ទើប​ខ្ញុំ​មាន​ជំ​នាញ​មួយ​នេះ​នៅ​ក្នុង​ដៃ​"។ លោក​ត្រឹង​វ៉ាំង​ទឹង​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ផ្សារ​ ឱ្យ​ដឹង​៖ "ថា​ច់សី​លា​ ជា​យុវ​ជន​ម្នាក់​ដែល​មាន​ការ​ឧស្សា​ហ៍ព្យា​យាម​ ស្ថិត​ក្នុង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ ដោយ​សា​រកា​រខិត​ខំ​រៀន​ជំ​នាញ​ និង​ឆន្ទៈ​ក្នុង​ការត​ស៊ូ​ឈាន​ឡើង​ សី​លា​បាន​បង្កើត​មុខ​របរ​មួយ​ប្រ​កប​ដោយ​ស្ថិរ​ភាព​ ព្រម​ទាំង​រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ក្នុង​ភូមិ​ភាគ​"។

ផ្ដើម​ពី​គល់​ឈើ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​តម្លៃ​ ប៉ុន្តែ​សី​លា​បាន​ច្នៃ​បង្កើត​ជា​ផលិត​ផល​សិល្បៈ​ប្រ​ណីត​ៗ និង​មា​នល​ក្ខណៈ​ពិ​សេស​ ដោយ​បញ្ជាក់​ពី​សមត្ថ​ភាព​របស់​ខ្លួន​សម្រាប់​អា​ជីព​នេះ​បន្តិច​ម្តង​ៗ។ ដំ​ណើរ​នៃ​ការ​បង្កើត​មុខ​របរ​របស់​យុវ​ជន​ថា​ច់សី​លា​ គឺ​ជា​សក្ខី​ភាព​បង្ហាញ​ពី​ស្មារតី​តស៊ូ​ព្យា​យាម​ ជម្នះ​ការ​លំ​បាក​ ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ និង​ការ​បំ​ប្លែង​នូវ​ចំ​ណង់​ចំ​ណូល​ចិត្ត​ឱ្យ​ទៅ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​លើ​ភូមិ​កំ​ណើត​របស់​ខ្លួន​៕ 

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ