04/11/2026 - 21:25

គ្រូ​ពេទ្យ​ថា​ច់ធី​អា​ញ់ង៉ុក​ - អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​ 

អស់​ពី​ចិត្ត​រាក់​ទាក់​ពិ​និត្យ​សុខ​ភាព​ ណែ​នាំ​អ្នក​ជំងឺ​ដោយ​ភា​សា​វៀត​ណាម​ផង​ ភា​សា​ខ្មែរ​ផង​ គ្រូ​ពេទ្យ​ថា​ច់ធី​អា​ញ់ង៉ុក​ បម្រើ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តាម​ង៉ាយ ខេត្ត​វិញ​ឡុង​ ជួយ​ឱ្យ​មា​មីង​ងាយ​យល់​ កាន់​តែ​ស្ងប់​ចិត្ត​ពេល​ពិ​និត្យ​ ព្យា​បាល​ជំងឺ​។ ផ្សារ​ភ្ជាប់​ជា​មួយ​សុខា​ភិបាល​មូល​ដ្ឋាន​ បង​ស្រី​រៀន​សូ​ត្រ​ លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​។

បង​ស្រី​ ថា​ច់ធី​អា​ញ់ង៉ុក​ នៅ​ភូមិ​ពោធិ៍​ធំ​ ឃុំ​កូវ​កែ​ ខេត្ត​វិញ​ឡុង​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ដែល​ប្រ​កប​របរ​ស្រែ​ចម្ការ​។ ដោយ​មាន​បំ​ណង​ចង់​ថែ​ទាំ​សុខ​ភាព​ដល់​មនុស្ស​គ្រប់​គ្នា​ ពិ​សេស​គឺ​មា​មីង​ខ្មែរ​ជួប​ការ​លំ​បាក​ខណៈ​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​វៀត​ណាម​ បង​ស្រី​បាន​សម្រេច​ចិត្ត​ជ្រើស​រៀន​មុខ​វិជ្ជា​ពេទ្យ​។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​វិទ្យា​ល័យ​ ឆ្នាំ​២០០៥ បង​ស្រី​ជាប់​ជម្រើស​មុខ​វិជ្ជា​ពេទ្យ​នៅ​សា​លា​មធ្យម​សិក្សា​ពេទ្យ​យោ​ធា​ ១២១ កឹង​ធើ​ និង​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០០៧។ ក្រោយ​មក​ បង​ស្រី​វិល​ត្រ​ឡប់​មក​បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថុងហ្វា​ បច្ចុប្បន្ន​ជា​ឃុំ​តាម​ង៉ាយ ខេត្ត​វិញ​ឡុង​។

គ្រូ​ពេទ្យ​ថា​ច់ធី​អា​ញ់ង៉ុក​ អស់​ពី​ចិត្ត​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​ជំងឺ​។

ក្នុង​ដំ​ណើរ​ការ​បំ​ពេញ​ការ​ងារ​ បង​ស្រី​ង៉ុក​ សន្សំ​បទ​ពិសោធន៍​បណ្តើ​រ រៀន​សូ​ត្រប​ណ្តើ​រដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​បណ្តើ​រ។ នៅ​ពេល​ជួប​ប្រា​ស្រ័យ​ជា​មួយ​អ្នក​ជំងឺ​ បង​ស្រី​តែង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ អស់​ពី​ចិត្ត​រាក់​ទាក់​ពិ​និត្យ​សុខ​ភាព​និង​ណែ​នាំ​ជូន​អ្នក​ជំងឺ​។ ចំ​ពោះ​ប្រ​ជា​ជន​ខ្មែរ​ដែល​មិន​ស្ទាត់​ភា​សា​វៀត​ណាម​ បង​ស្រី​តែង​និយាយ​ទាក់​ទង​ជា​ភា​សា​ខ្មែរ​ ជួយ​មា​មីង​ងាយ​ស្រួល​រៀប​រាប់​ពី​ស្ថាន​ភាព​សុខ​ភាព​ និង​យល់​ច្បាស់​ពី​ការ​ណែ​នាំ​ប្រើ​ប្រាស់​ថ្នាំ​។ ការ​រាក់​ទាក់​រួម​ជា​មួយ​វិធី​ពន្យល់​យ៉ាង​ជិត​ស្និទ្ធ​ជួយ​ឱ្យ​អ្នក​ជំងឺ​ស្ងប់​ចិត្ត​ ក្លា​ហាន​សាក​សួរ​រាល់​ការ​ងឿង​ឆ្ងល់​ពេល​មក​ពិ​និត្យ​សុខ​ភាព​។ សមត្ថ​ភាព​ប្រើ​ប្រាស់​ទាំង​ភា​សា​វៀត​ណាម​ និង​ភា​សា​ខ្មែរ​ ជួយ​ឱ្យ​បង​ស្រី​ថែ​ទាំ​ និង​ណែ​នាំ​អ្នក​ជំងឺ​កាន់​តែ​ល្អ​ប្រសើរ​។

គ្រូ​ពេទ្យ​ថា​ច់ធី​អា​ញ់ង៉ុក​ អស់​ពី​ចិត្ត​ណែ​នាំ​អ្នក​ជំងឺ​ពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ពេល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​។

អ្នក​មីង​ ថា​ច់ធី​ហយ​  នៅ​ភូមិ​កំ​បាំង​បាត់​ ឃុំ​តាម​ង៉ាយ ឱ្យ​ដឹង​ អ្នក​មីង​តែង​មក​ដំ​ណាក់​សុខា​ភិបាល​ពិ​និត្យ​សុខ​ភាព​ដោយ​សារ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​ និង​ឈឺ​សន្លាក់​ឆ្អឹង​។ នៅ​ទី​នេះ​ អ្នក​មីង​បាន​គ្រូ​ពេទ្យ​ថា​ច់ ធី​អា​ញ់ង៉ុក​ អស់​ពី​ចិត្ត​រាក់​ទាក់​ពិ​និត្យ​សុខ​ភាព​ ពន្យល់​ និង​ណែ​នាំ​ពី​របៀប​លេប​ថ្នាំ​យ៉ាងុមត់​ចត់​ ម្ល៉ោះ​ហើយ​ងាយ​យល់​។ បើ​តាម​អ្នក​មីង​ហយ​ បង​ស្រី​ង៉ុក​ តែង​រាក់​ទាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​អ្នក​ជំងឺ​ ជួយ​ឱ្យ​អ្នក​មីង​កាន់​តែ​ស្ងប់​ចិត្ត​ពេល​មក​ដំ​ណាក់​សុខា​ភិបាល​ម្តង​ៗ។ ការ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​បាន​បង្ហាញ​ពី​អត្ថ​ន័យ​នៃ​ការ​ណែ​នាំ​ដោយ​ប្រើ​ប្រាស់​ភា​សា​កំ​ណើត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជន​រួម​ជាតិ​ខ្មែរ​។

អ្នក​ស្រី​ថា​ច់សូ​ដា​ នា​យិកាដំ​ណាក់​សុខា​ភិបាល​ឃុំ​តាម​ង៉ាយ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​បង​ស្រី​អា​ញ់ង៉ុក​ ថា​ជា​បុគ្គលិក​ដែល​ទ្រាំ​លំ​បាក​រៀន​សូ​ត្រ​ លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ឱ្យ​សុក្រឹត​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​ពិ​និត្យ​ ព្យា​បាល​ជំងឺ​។ បច្ចុប្បន្ន​ បង​ស្រី​កំ​ពុង​សិក្សា​កម្ម​វិធី​អនុ​មហា​វិទ្យា​ល័យ​គ្រូ​ពេទ្យ​នៃ​សា​លា​អនុ​មហា​វិទ្យា​ល័យ​ផាម​ង៉ុក​ថា​ច់កឹង​ធើ​។ ការ​បន្ត​រៀន​សូ​ត្រ​នេះ​បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ស្មារតី​លត់​ដំ​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ការ​ងារ​។ តាម​រយៈ​ការ​អស់​ពី​ចិត្ត​ និង​វិធី​ប្រា​ស្រ័យ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ គ្រូ​ពេទ្យ​ថា​ច់ធី​អា​ញ់ង៉ុក​ រួម​ចំ​ណែក​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ និង​ជា​គំ​រូ​អំ​ពី​ស្មារតី​រៀន​សូ​ត្រ​ និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍៕

                                                                  ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ