ច្រើនឆ្នាំកន្លង សាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង នៅឃុំង៉ុកតូ ទីក្រុងកឹងធើ) តែងយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ អនុវត្តល្អភារកិច្ចបង្រៀននិងរៀន រួមចំណែកកសាងបរិស្ថានអប់រំសុវត្ថិភាព ស្និទ្ធស្នាល និងប្រសិទ្ធភាព។ ដោយការខិតខំប្រឹងប្រែងរបស់សមូហភាពកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ព្រមជាមួយនឹងស្មារតីឧស្សាហ៍ព្យាយាម លុះក្នុងដំបូន្មាននិងការខិតខំរៀនរបស់សិស្សសាលាបានលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយជាបណ្តើរៗ។

គ្រូនិងសិស្សសាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង) នៅឃុំង៉ុកតូ ក្នុងម៉ោងរៀន។
ដើម្បីអនុវត្តល្អនូវភារកិច្ចក្នុងឆ្នាំសិក្សា គណៈចាងហ្វាងសាលាតែងយកចិត្តទុកដាក់ដល់ការងារគ្រប់គ្រង ចង្អុលការមុខជំនាញ កសាងផែនការបង្រៀនឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង។ កងជួរគ្រូបង្រៀនសកម្មផ្លាស់ថ្មីវិធីសាស្ត្របង្រៀន អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងអនុវត្តទ្រង់ទ្រាយបង្រៀន ដោយភាពបត់បែន ដើម្បីជំរុញភាពម្ចាស់ការច្នៃប្រតិដ្ឋរបស់សិស្ស។ ម៉ោងរៀនបានចាត់តាំងតាមទិសដៅយកសិស្សជាមជ្ឈមណ្ឌល ជួយឱ្យប្អូនៗអភិវឌ្ឍ សមត្ថភាពអត្តចរិត និងអនុវត្តចំណេះដឹងទៅក្នុងភាពជាក់ស្តែង។
ទន្ទឹមនឹងនោះ សាលាតែងចាត់តាំងកិច្ចប្រជុំមុខជំនាញ ចូលរួមសង្កេតការណ៍ក្នុងម៉ោងបង្រៀន តាមដានសកម្មថ្នាក់នីមួយៗនិងដោះដូរបទពិសោធន៍រវាងគ្រូបង្រៀន ដើម្បីលើកកម្ពស់កម្រិតមុខជំនាញនិងវិជ្ជាជីវៈ។ ការពិនិត្យវាយតម្លៃសិស្សបានអនុវត្តតាមសេចក្តីកំណត់ ធានាសត្យានុម័ត យុត្តិធម៌និងយកចិត្តទុកដាក់ដល់ការវិវឌ្ឍរបស់សិស្សម្នាក់ៗ។ ចំពោះសិស្សដែលនៅមានការលំបាកក្នុងការរៀនសូត្រ គ្រូបង្រៀនតែងយកចិត្តទុកដាក់ជួយណែនាំឱ្យបានទាន់ពេលវេលា ជួយឱ្យប្អូនៗពង្រឹងចំណេះដឹង និងកាន់តែជឿជាក់ជាងទៀតក្នុងការរៀនសូត្រ។
អ្នកគ្រូ ម៉ាប៊ិញតឹម ចាងហ្វាងរងសាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង) ឱ្យដឹង៖ “ឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្ស ៤៥៧ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរស្រូបអត្រាជាង ៩៧%។ ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ សាលាបានវិនិយោគកសាងស្អាតបាតទាំងមូលដ្ឋានសម្ភារៈ និងឧបករណ៍បង្រៀន ធានាសិស្សរៀន ២ ពេលក្នុងមួយថ្ងៃ តាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលកំណត់។
រយៈពេលកន្លង ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀនក៏បានយកចិត្តទុកដាក់ផងដែរ។ ដោយឡែកនៅសាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង) នៅឃុំង៉ុកតូ បច្ចុប្បន្នបានបំពាក់ទូរទស្សន៍គ្រប់ថ្នាក់រៀន បន្ទប់កុំព្យូទ័រ និងបន្ទប់រៀនពហុមុខងារ ជួយប្អូនៗកៀកជិតមេរៀនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពជាង។ លោកគ្រូខេន បង្រៀននៅសាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង) ឱ្យដឹង៖ “ក្នុងដំណើរការបង្រៀន ខ្ញុំតែងផ្លាស់ថ្មីវិធីសាស្ត្របង្រៀនមុខវិជ្ជាភាសាខ្មែរ ធ្វើលំហាត់ច្រើន ដើម្បីជួយឱ្យប្អូនៗឆាប់យល់។ តាមរយៈម៉ោងសិក្សា ខ្ញុំសង្កេតឃើញមានប្រសិទ្ធភាពខ្ពស់ សិស្សមានចំណង់ចំណូលចិត្ត សកម្មនិងក្តាប់បានមេរៀន”។
ទន្ទឹមនឹងលើកកម្ពស់គុណភាពបង្រៀននិងរៀន សាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង) នៅទាំងយកចិត្តទុកដាក់អប់រំសីលធម៌ បំណិនការរស់នៅ ស្មារតីគោរពលក្ខន្តិកៈសាលា ថ្នាក់រៀន និងស្មារតីសាមគ្គីរបស់សិស្ស។ សកម្មភាពអប់រំក្រៅម៉ោងសិក្សា សកម្មភាពឆ្លងបទពិសោធន៍ និងចលនាប្រឡងប្រណាំងតែងបានយកចិត្តទុកដាក់ចាត់តាំង បង្កលក្ខណៈងាយស្រួលដើម្បីសិស្សអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងចំណេះដឹង បំណិន និងអត្តចរិត។
ដោយស្មារតីសាមគ្គី ទទួលខុសត្រូវនិងការខិតខំ ប្រឹងប្រែងដោយឥតឈប់ឈរ សាលាបឋមសិក្សាង៉ុកតូ (សាខាថាមដូង) ឃុំង៉ុកតូ ប្តេជ្ញាចិត្តអនុវត្ត ឱ្យបានល្អនូវភារកិច្ចក្នុងឆ្នាំសិក្សា រួមចំណែកលើក កម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីអប់រំនាបច្ចុប្បន្ន និងបង្កទំនុកចិត្តចំពោះឪពុកម្តាយសិស្ស ក៏ដូចជាភូមិភាគ៕
ដាលីន - វិមាន