30/10/2026 - 21:04

ដំ​ណោះ​ស្រាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​ 

រសៀល​ថ្ងៃ​ ២៩ តុ​លា​ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​សា​លា​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “ដំ​ណោះ​ស្រាយ​ផ្សព្វ​ផ្សាយ​បណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មហា​វិទ្យា​ល័យ​វៀត​ណាម​”។ អញ្ជើញ​ចូល​រួម​មាន​ បណ្ឌិត​ ឌាំងវ៉ាំង​ហ្វឹង​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​អប់​រំ​មហា​វិទ្យា​ល័យ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល; បណ្ឌិត​ ថា​ច់ធី​យ៉ឹង នា​យិការង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ (TVU); ព្រម​ទាំង​អ្នក​ជំ​នាញ​ការ​ អ្នក​វិទ្យា​សាស្ត្រ​ គ្រូ​ឧទ្ទេស​ តំ​ណាង​សា​កល​វិទ្យា​ល័យ​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លនា​នា​ក្នុង​ប្រ​ទេស​។

បណ្ឌិត​ ឌាំងវ៉ាំង​ហ្វឹង​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​មហា​វិទ្យា​ល័យ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា​។

ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា​ បណ្ឌិត​ឌាំងវ៉ាំង​ហ្វឹង​ បាន​សង្កត់​ធ្ងន់​៖ ការ​បង្រៀន​និង​ការ​រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​ បាន​ដាក់​ចេញ​តម្រូវ​ការ​អភិវឌ្ឍ​កង​ជួរ​គ្រូ​បង្រៀន​ចំ​ណេះ​ទូ​ទៅ​។ នេះ​មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្រៀន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​តម្លៃ​ភា​សា​ វប្ប​ធម៌​ បង្កើន​ការ​ដោះ​ដូរ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វៀត​ណាម​ជា​មួយ​ឡាវ​ និង​កម្ពុជា​ផង​ដែរ​។ ការប​ណ្តុះ​បណ្តា​លចាំ​បាច់​ត្រូវ​ផ្តើម​ចេញ​ពី​តម្រូវ​ការ​ជាក់​ស្តែង​នៃ​ថ្នាក់​រៀន​ មុខ​តំ​ណែង​ការ​ងារ​ និង​តម្រូវ​ការ​អំ​ពី​គុណ​ភាព​អ្នក​បង្រៀន​។ លោក​បាន​ស្នើ​ឱ្យ​ភូមិ​ភាគ​នីមួយៗ​ធ្វើ​ការ​បញ្ជាក់​ច្បាស់​ចំ​នួន​ថ្នាក់​ តម្រូវ​ការ​គ្រូ​បង្រៀន​ និង​មុខ​តំ​ណែង​ការ​ងារ​; សា​លា​នីមួយៗ​កំ​ណត់​ច្បាស់​អំ​ពី​លក្ខ​ណៈបើក​មុខ​វិជ្ជា​ ផែន​ការក​សាង​កង​ជួរ​គ្រូ​ឧទ្ទេស​ជាប់​កិច្ច​សន្យា​ ត្រៀម​កម្ម​វិធី​ សិក្ខូបករណ៍​ មូល​ដ្ឋាន​សម្ភារៈ​ និង​គ្រឹះ​ស្ថាន​ធ្វើ​កម្ម​សិក្សា​។ ចំ​ពោះ​ភា​សា​ខ្មែរ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជ្រើស​សិស្ស​ ការប​ណ្តុះ​បណ្តា​ល ដើម្បី​រក្សា​កម្ម​វិធី​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​បំ​ពេញ​បន្ថែម​គ្រូ​បង្រៀន​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុ​ស្សាវ​រី​យ៍ក្នុង​អង្គ​សិក្ខា​សា​លា​។

ក្នុង​អង្គ​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​បទ​អន្តរាគមន៍​ចំ​នួន​ ៦ របស់​អ្នក​វិទ្យា​សាស្ត្រ​ និង​ដោះ​ដូរ​យោបល់​អំ​ពី​តថភាព​ បទ​ពិសោធន៍​ផ្សព្វ​ផ្សាយ​ការប​ណ្តុះ​បណ្តា​ល បំប៉ន​គ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​។ ខ្លឹម​សារ​ផ្តោត​លើ​ភាព​ងាយ​ស្រួល​ ការ​លំ​បាក​ក្នុង​ការ​ជ្រើស​សិស្ស​ កសាង​កម្ម​វិធី​ អភិវឌ្ឍ​កង​ជួរ​គ្រូ​ឧទ្ទេស​ សិក្ខូបករណ៍​ ចាត់​តាំង​កម្ម​សិក្សា​គរុកោសល្យ​ និង​សហ​ការ​ជា​មួយ​គ្រឹះ​ស្ថា​នប​ណ្តុះ​បណ្តា​លនា​នា​របស់​ប្រ​ទេស​ឡាវ​ និង​កម្ពុជា​។ បណ្តា​មតិ​ សំណើ​ក្នុង​អង្គ​សិក្ខា​សា​លា​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​នា​យក​ដ្ឋាន​មហា​វិទ្យា​លយ័បូក​សរុប​ ធ្វើ​សេ​នា​ធិ​ការ​ឱ្យ​សុក្រឹត​យន្ត​ការ​ គោ​លន​យោ​បាយ​ ជំ​រុញ​ការងា​រប​ណ្តុះ​បណ្តា​លគ្រូ​បង្រៀន​ភា​សា​ឡាវ​ និង​ភា​សា​ខ្មែរ​ក្នុង​រយៈ​ពេល​ខាង​មុខ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ