ដើម្បីឈានដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ភូមិភាគនានាលើភូមិឋានទីក្រុងកឹងធើ កំពុងអនុវត្តការងារត្រៀមបម្រុងបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ ប្រធានមណ្ឌល អាណត្តិកាល ២០២៦-២០៣១។ ការងារត្រៀមបម្រុងបានអនុវត្តប្រកបដោយប្រជាអធិបតេយ្យ បើកចំហ ត្រូវតាមបទប្បញ្ញត្តិ បង្កបរិយាកាសរីករាយ ដើម្បីប្រជាជនមកបោះឆ្នោតជ្រើសអ្នកតំណាងដ៏ស័ក្តិសម។

ឃុំឡាយហ្វាម្ចាស់ការអនុវត្តការងារត្រៀមបម្រុងបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ អាណត្តិកាល ២០២៦-២០៣១។
យោងតាមសារលិខិតលេខ ៥៤៤៩/UBND-NC ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើឯកភាពលើការចាត់តាំងបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ ប្រធានមណ្ឌល អាណត្តិកាល ២០២៦-២០៣១ នៅថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ អាណត្តិកាលរបស់ប្រធានគណះប្រជាជនភូមិ ប្រធានមណ្ឌលគឺ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ នេះជាសកម្មភាពមានអត្ថន័យដ៏សំខាន់ក្នុងការពង្រឹងអង្គការស្វ័យគ្រប់គ្រងក្នុងសហគមន៍ប្រជាជនរស់នៅ ជ្រើសរើសអ្នកមានគុណសម្បត្តិ មានសមត្ថភាពនិងមានប្រិយភាព ដើម្បីធ្វើជាតំណាង គិតគូរផលប្រយោជន៍ស្របច្បាប់ជូនប្រជាជន។
ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅត្រូវតាមផែនការ គណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ គប្បីម្ចាស់ការសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ស្មើគ្នា កសាងផែនការ ត្រៀមបម្រុងបុគ្គលិក មូលដ្ឋានសម្ភារៈនិងលក្ខណៈចាំបាច់។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយអំពីគោលការណ៍ អត្ថន័យនៃការបោះឆ្នោត ជួយប្រជាជនយល់ច្បាស់អំពីសិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងការជ្រើសរើសអ្នកតំណាងនៅមណ្ឌលតាំងទីលំនៅឋាន។
នៅឃុំឡាយហ្វា កន្លងហើយ គណៈកម្មាធិការប្រជាជនឃុំបានចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយពីផែនការបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ អាណត្តិកាល ២០២៦-២០៣១។ នៅក្នុងកិច្ចប្រជុំ ភូមិភាគបានផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតគណៈចង្អុលការ បែងចែកភារកិច្ចដល់សមាជិកម្នាក់ៗ ព្រមទាំងអនុម័តផែនការចាត់តាំងបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិអាណត្តិកាលថ្មី។ អ្នកតំណាងទាំងឡាយបានពិភាក្សានិងលើកឡើងពីបញ្ហាជាក់ស្តែងដែលត្រូវយកចិត្តទុកដាក់ តាមរយៈនោះ បានឯកភាពលើទិសដៅសហការអនុវត្ត ធានាល្បឿនដំណើរការនិងតម្រូវការដាក់ចេញ។អនុវត្តគោលការណ៍រៀបចំ សម្រិតសម្រាំងប្រព័ន្ធគ្រប់គ្រងរដ្ឋនិងដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ ឃុំឡាយហ្វាបានពិនិត្យឡើងវិញនិងរៀបចំអង្គភាពរដ្ឋបាលពី១១ភូមិ រួមបញ្ចូលនៅ៩ភូមិ។ ហេតុនេះ ការងារត្រៀមបម្រុងបោះឆ្នោតជ្រើសរើសប្រធានគណៈប្រជាជនភូមិលើកនេះ បានភូមិភាគកំណត់ច្បាស់ជាភារកិច្ចដ៏សំខាន់ រួមចំណែកពង្រឹងអង្គការនៅមណ្ឌលតាំងទីលំនៅឋាន លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្រោយពីរួមបញ្ចូល។
តាមប្រសាសន៍លោកត្រឹងគីមហ្វី លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡាយហ្វា ការងារត្រៀមបម្រុងបុគ្គលិកត្រូវធានាតាមបទដ្ឋាន គ្រប់លក្ខខណ្ឌតាមសេចក្តីកំណត់ ការបង្កើតក្រុមបោះឆ្នោតនិងចាត់តាំងកិច្ចប្រជុំប្រជាជនត្រូវអនុវត្តម៉ឺងម៉ាត់ ព្រមៗគ្នានិងឯកភាពនៅភូមិទាំង៩។ គ្រប់ស្ថាប័ននិងអង្គភាពដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ ម្ចាស់ការត្រៀមគ្រប់លក្ខណៈចាត់តាំង ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេល ធានាការបោះឆ្នោតប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ បើកចំហ តម្លាភាព ត្រឹមត្រូវតាមលំដាប់លំដោយ បែបបទនិងពេលវេលាកំណត់។
ទន្ទឹមនឹងការផ្សព្វផ្សាយផែនការ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ នៅទាំងចាត់តាំងកិច្ចប្រជុំណែនាំអំពីការឧទ្ទេសនាមបេក្ខជនឈរឆ្នោតប្រធានគណះប្រជាជនភូមិនិងសមាជិកគណៈអធិការកិច្ចប្រជាជន អាណត្តិកាល ២០២៦-២០៣១។ អ្នកតំណាងទាំងឡាយបានណែនាំអំពីសមាសភាព លក្ខខណ្ឌ បទដ្ឋានបុគ្គលិក បណ្តាជំហាននៃដំណើរការបោះឆ្នោត របៀបប្រើប្រាស់គំរូនិងការកត់ត្រាកំណត់ហេតុតាមបទប្បញ្ញត្តិ។ តាមនោះ កម្មាភិបាលរណសិរ្សនៅតាមភូមិ គប្បីយល់ច្បាស់ពីបែបបទ លើកកម្ពស់ការទទួលខុសត្រូវក្នុងកិច្ចសហការអនុវត្ត រួមចំណែកបន្ថយការខ្វះចន្លោះក្នុងដំណាក់ការចាត់តាំង។ បងស៊ើងថាយង្វៀន ប្រធានគណះប្រជាជនភូមិសែវកុក ឱ្យដឹង៖ "នាពេលខាងមុខ យើងខ្ញុំនឹងសហការជាមួយគណៈការងាររណសិរ្សភូមិ ជំរុញការផ្សព្វផ្សាយដល់ប្រជាជនឱ្យយល់ច្បាស់ពីគោលដៅ អត្ថន័យ ពេលវេលានិងបែបបទបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ អាណត្តិកាល ២០២៦-២០៣១។ តាមរយៈនោះ ចលនាមាមីងសកម្មចូលរួមបោះឆ្នោត ពង្រីកស្មារតីប្រជាធិបតេយ្យ ជ្រើសរើសអ្នកមានគុណសម្បត្តិ មានសមត្ថភាព មានប្រិយភាពនិងមានការទទួលខុសត្រូវ រួមចំណែកអនុវត្តល្អភារកិច្ចនៅភូមិភាគ កសាងមណ្ឌលតាំងទីលំនៅឋានកាន់តែរីកសចម្រើន"។

អ្នកតំណាងទាំងឡាយពិភាក្សា ផ្តល់មតិចំពោះបញ្ហាដែលត្រូវយកចិត្តទុកដាក់ក្នុងដំណាក់ការចាត់តាំងការបោះឆ្នោត។
លោកឡឹមធា ប្រជាជននៅភូមសែវកុក ឃុំឡាយហ្វា ឱ្យដឹង៖ "ការបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ គឺជាឱកាសដើម្បីមាមីងជ្រើសរើសអ្នកមានប្រិយភាព មានការទទួលខុសត្រូវ ជិតដិតនិងស្តាប់មតិប្រជាជន។ ខ្ញុំនឹងចូលរួមបោះឆ្នោត ព្រមទាំងចលនាសមាជិកគ្រួសារ មាមីងគ្រប់គ្នាអនុវត្តសិទ្ធិនិងភារកិច្ចរបស់ខ្លួន រួមចំណែកដើម្បីការបោះឆ្នោតប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ ត្រឹមត្រូវតាមបទប្បញ្ញត្តិ"។
ជាមួយនឹងការត្រៀមបម្រុងយ៉ាងហ្មត់ចត់និងប្រកបដោយការទទួលខុសត្រូវ ការបោះឆ្នោតជ្រើសរើសប្រធានគណះប្រជាជនភូមិ ប្រធានមណ្ឌល អាណត្តិកាល ២០២៦-២០៣១ លើភូមិឋានទីក្រុងកឹងធើសន្យាថានឹងទទួលបានជោគជ័យល្អប្រសើរ។ តាមរយៈនោះ នឹងបន្តពង្រឹងអង្គការស្វ័យគ្រប់គ្រងសហគមន៍ បង្កជាកម្លាំងជំរុញដើម្បីកសាងប្រព័ន្ធគ្រប់គ្រងរដ្ឋអំណាចនៅមូលដ្ឋានកាន់តែរឹងមាំ៕
ហុងទើ-មុនី