នាព្រឹកថ្ងៃទី ២០ ខែកញ្ញា នៅពហុកីឡាដ្ឋានខេត្តកាម៉ាវ សង្កាត់បាកលីវ គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវបានចាត់តាំងបើកមហាសន្និបាតកីឡាអប់រំកាយខេត្តលើកទី ១ ឆ្នាំ២០២៦។ នេះគឺជាព្រឹត្តិការណ៍កីឡាមានសារៈសំខាន់យ៉ាងខ្លាំងរបស់ខេត្តកាម៉ាវក្នុងឆ្នាំ ២០២៦ ព្រមជាមួយនោះ ក៏ជាទិវាបុណ្យធំនៃសុខភាព ឆន្ទៈ ស្មារតីសាមគ្គីនិងសេចក្តីប្រាថ្នាឈានឡើងរបស់ប្រជាជនគ្រប់ជាន់ស្រទាប់។
.jpg)
ក្បួនព្យុហយាត្រារបស់គណៈប្រតិភូអត្តពលិកដែលចូលរួមក្នុងមហាសន្និបាតកីឡាអប់រំកាយ ខេត្តកាម៉ាវ លើកទី១ ឆ្នាំ២០២៦។
ថ្លែងមតិក្នុងពិធីបើកមហាសន្និបាតកីឡា លោក ង៉ោ វ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានឱ្យដឹង៖ មហាសន្និបាតនេះបានចាត់តាំងឡើងក្នុងបរិការណ៍ដែលខេត្តកំពុងអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគពីរថ្នាក់ ខណៈពេលដែលលក្ខណៈមូលដ្ឋានសម្ភារៈ បរិក្ខារ ថវិកានៅមានការខ្វះខាត និងភូមិសាស្ត្រធំទូលាយ។ ដើម្បីឱ្យសមស្របនឹងភាពជាក់ស្តែង គណៈចង្អុលការមហាសន្និបាតថ្នាក់ខេត្តបានឯកភាពចាត់តាំងមហាសន្និបាតកីឡាអប់រំកាយថ្នាក់មូលដ្ឋាន តាមរូបភាពបណ្តុំ។ ទូទាំងខេត្តបានចាត់តាំងមហាសន្និបាតនៅតាមបណ្តុំចំនួន ១៦ ដោយមាន ៦៤/៦៤ ឃុំ សង្កាត់ចូលរួម; បណ្តាមន្ទីរ គណៈ ផ្នែក អង្គភាពថ្នាក់ខេត្តបានចាត់តាំងការប្រកួត សមោសរកីឡាជាច្រើន ទាក់ទាញអត្តពលិកជាង ១២.០០០ នាក់។ ព្រមជាមួយនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានស្នើឱ្យគណៈចង្អុលការ គណៈចាត់តាំង អនុគណៈកម្មការ មន្ទីរ គណៈ ផ្នែក ភូមិភាគនិងកម្លាំងបម្រើការងារមហាសន្និបាត ធានាឱ្យបានល្អនូវលក្ខណៈសម្ភារៈ បរិក្ខារ សន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល អនាម័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ និងចរាចរណ៍; ចាត់តាំងដឹកនាំមហាសន្និបាតដោយហ្មត់ចត់ វិទ្យាសាស្ត្រ សុវត្ថិភាព ប្រឹតសំចៃ និងមានប្រសិទ្ធភាព។ ចំពោះអត្តពលិក លោក ង៉ោ វ៉ូវថាំង បានស្នើឱ្យប្រកួតប្រជែងដោយស្មារតីសាមគ្គីភាព ស្មោះត្រង់ និងប្តេជ្ញាចិត្តខ្ពស់; ឆ្លងតាមរយៈនោះសាយភាយស្មារតីរស់នៅប្របដោយសុខភាពល្អ និងប្រាថ្នាឈានឡើងក្នុងសហគមន៍។
មហាសន្និបាតកីឡាអប់រំកាយខេត្តកាម៉ាវ លើកទី ១ ឆ្នាំ២០២៦ មាន ២២ក្រុមចូលរួម ដោយមានអត្តពលិកជិត ១.៧០០ នាក់ មកពីឃុំ សង្កាត់ មន្ទីរ គណៈ ផ្នែក អង្គការនយោបាយ - សង្គមថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជីវកម្ម និងសាលារៀនក្នុងខេត្ត។ អត្តពលិកទាំងឡាយបានប្រកួតប្រជែងក្នុងវិញ្ញាសាកីឡាចំនួន ១៩ រួមមាន៖ វិញ្ញាសាបោះប៊ូល, ប៊ីយ៉ា, ហែលទឹក, ប៉េងប៉ុង, បាល់ទះបុរស, បាល់ទះកៅស៊ូនារី, បាល់ទាត់បុរស ១១ នាក់, បាល់ទាត់បុរស ៥ នាក់, បាល់ទាត់នារី ៥ នាក់, សីបាត់មិនតោន, វាយអុក, រុញឈើ, អត្តពលកម្ម, ទាញព្រ័ត្រ, ភីកឃើលប៊ុល, តិន្និស, តេក្វាន់ដូ, ក្បាច់គុនបុរាណនិងវូវីណាម ។
តាមរយៈមហាសន្និបាតនេះ ខេត្តមានលក្ខណៈវាយតម្លៃជាក់ស្តែងជាងនូវចលនាកីឡាអប់រំកាយ; លើកសរសើរនូវសមូហភាព និងបុគ្គលគំរូ ព្រមទាំងប្រទះឃើញ និងជ្រើសរើសអត្តពលិកឆ្នើមដើម្បីបន្តបណ្តុះបណ្តាល បំប៉ន បំពេញបន្ថែមដល់កម្លាំងកីឡាដែលមានស្នាដៃខ្ពស់ ឆ្ពោះទៅចូលរួមមហាសន្និបាតកីឡាទូទាំងប្រទេសលើកទី ១០ ឆ្នាំ២០២៦៕
យ្វីអាញ់ - វ៉ាន់តឹន