- មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ទើបចាត់តាំងវគ្គហ្វឹកហ្វឺនការងារកសាងជីវភាពវប្បធម៌មូលដ្ឋានឱ្យកម្មាភិបាលដឹកនាំ និងអ្នករដ្ឋការដែលទទួលបន្ទុកវិស័យវប្បធម៌បណ្តាឃុំ សង្កាត់ លើភូមិឋានទីក្រុង ១៣០ នាក់។

អ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សានិញកេវ ក្នុងថ្ងៃបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧។
សិក្ខាកាមបានផ្សព្វផ្សាយនូវប្រធានបទគឺ៖ ទស្សនៈគោលការណ៍របស់បក្សនិងរដ្ឋអំពីការអភិវឌ្ឍវប្បធម៌វៀតណាម; ភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍវប្បធម៌ទីក្រុងកឹងធើ ក្នុងដំណាក់កាលថ្មី; កសាងឃុំ សង្កាត់សម្រេចបទដ្ឋានអភិវឌ្ឍវប្បធម៌គ្រប់ជ្រុងជ្រោយ ផ្សារភ្ជាប់ជាមួយកម្មវិធីទិសដៅជាតិស្តីពីអភិវឌ្ឍវប្បធម៌ ដំណាក់កាល២០២៥- ២០៣០; ណែនាំពិគ្រោះនិងទទួលស្គាល់នូវកិត្តិនាមវប្បធម៌។
ទន្ទឹមនឹងនោះ វគ្គហ្វឹកហាត់ក៏បានផ្តោតទៅលើខ្លឹមសារផ្សារភ្ជាប់ដោយផ្ទាល់ជាមួយសកម្មភាពនៅថ្នាក់មូលដ្ឋាន ដូចជាកំណត់ទិសដៅឃោសនា និងណែនាំតុបតែងប្រព័ន្ធស្ថាប័នវប្បធម៌មូលដ្ឋាន; លក្ខឋានវប្បធម៌ក្នុងការកសាងជនបទថ្មី; អភិវឌ្ឍប្រព័ន្ធបណ្ណាល័យសាធារណៈ; បង្កើតចាត់តាំងសកម្មភាព និងបំណិនសកម្មភាពក្លឹបវប្បធម៌និងសិល្បៈនៅមូលដ្ឋាន។
លោកឡេមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡាទេសចរណ៍ទីក្រុង ឱ្យដឹង៖ តាមរយៈវគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំឡាយបានបំប៉នបន្ថែមនូវចំណេះដឹង ជំនាញផ្សព្វផ្សាយរាល់ខ្លឹមសារដែលពាក់ព័ន្ធដល់ការកសាងជីវភាពវប្បធម៌ កិត្តិនាមវប្បធម៌ និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”; ផ្តើមពីនោះ យកទៅអនុវត្ត ឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ ស្ថាប័ន និងអង្គភាពរៀងៗខ្លួន៕
ថាញតឹម - លីសៀ