12/09/2026 - 15:18

បើ​កកម្ម​វិធី​ដោះ​ដូរ​វប្ប​ធម៌​ - ពាណិជ្ជ​កម្ម​វៀត​ណាម​ - ជប៉ុន​ នៅ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ 

 រា​ត្រី​ទី​ ១១ ខែ​កញ្ញា​ នៅ​ឧទ្យាន​ លឺ​វហ៊ឺវភឿក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​ស្ថាន​អគ្គ​កុង​ស៊ុល​ជប៉ុន​ប្រ​ចាំ​ទី​ក្រុង​ហូជី​មិញ​ ចាត់​តាំង​ពិ​ធី​បើ​កកម្ម​វិធី​ដោះ​ដូរ​វប្ប​ធម៌​ - ពាណិជ្ជ​កម្ម​ វៀត​ណាម​ - ជប៉ុន​ នៅ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦។

អ្នក​តំ​ណាង​ប្រារព្ធ​ពិ​ធី​គោះ​ស្រា​ sake បើ​កកម្ម​វិធី​។

លោក​ ឌោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; លោក​ ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​;  លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​; លោក​ ង្វៀង​ត្វឹង​អាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​; លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌីប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ អញ្ជើញ​ចូល​រួម​ពិ​ធី​។

អំ​ពី​ភា​គី​ជប៉ុន​ មាន​លោក​ Ono Masuo អគ្គ​កុង​ស៊ុល​ជប៉ុន​ប្រ​ចាំ​ទី​ក្រុង​ហូជី​មិញ​ ព្រម​ទាំង​តំ​ណាង​បណ្តា​ភូមិ​ភាគ​ ស្ថា​ប័ន​ អង្គ​ការ​ សម្ព័ន្ធ​ សមា​គម​ និង​អា​ជីវ​កម្ម​ជប៉ុន​អញ្ជើញ​ចូល​រួម​។

 

លោក​ ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​អប​អរ​សា​ទរ​ក្នុង​ពិ​ធី​បើក​។

ថ្លែង​ក្នុង​ពិ​ធី​បើក​ លោក​ ទ្រឿង​កាញ់​ត្វៀង​ សង្ឃឹម​ថា​ តាម​រយៈ​ជួប​សំ​ណេះ​សំ​ណាល​និង​ឆ្លង​កាត់​ពិសោធន៍​ក្នុង​កម្ម​វិធី​ អ្នក​តំ​ណាង​ ដៃ​គូ​ និង​ភ្ញៀវ​ទេស​ចរ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទី​ក្រុង​កឹង​ធើ​ដ៏​ស្វា​ហាប់​មួយ​ ដែល​រាក់​ទាក់​ ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​ និង​សកម្ម​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​; ទន្ទឹម​នឹង​នោះ​ ក្លាយ​ជា​មិត្ត​ភក្តិ ជា​ស្ពាន​តភ្ជាប់​នាំ​ទី​ក្រុង​កឹង​ធើ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ភូមិ​ភាគ​ អង្គ​ការ​ អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​ជប៉ុន​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជឿ​ជាក់​ លើ​ភាព​ជោគ​ជ័យ​ដ៏​ល្អ​ប្រសើរ​នៃ​កម្ម​វិធី​នឹង​ផ្តល់​កម្លាំង​ចលករ​ន្ថែម​ ដើម្បី​ទំ​នាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ទី​ក្រុង​កឹង​ធើ​ ជា​មួយ​ភូមិ​ភាគ​នា​នា​ និង​ដៃ​គូ​ជប៉ុន​ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ជាក់​ស្តែង​ និង​មាន​ប្រ​សិទ្ធ​ភាព​។

លោក​ Ono Masuo អគ្គ​កុង​ស៊ុល​ជប៉ុន​ប្រ​ចាំ​ទី​ក្រុង​ហូជី​មិញ​ ថ្លែង​ក្នុង​ពិ​ធី​បើក​។

លោក​ Ono Masuo បាន​សម្តែង​ក្តី​រីក​រាយ​ពេល​កម្ម​វិធី​បាន​ចាត់​តាំង​ឡើង​បន្ទាប់​ពី​រយៈ​ពេល​ ៣ ឆ្នាំ​ ចាប់​ពី​ចាត់​តាំង​ឡើង​ថ្មី​ៗនៅ​ឆ្នាំ​ ២០២៣ ហើយ​ក៏​ជា​លើក​ដំ​បូង​ដែល​បាន​ចាត់​តាំង​ឡើង​បន្ទាប់​ពី​ទី​ក្រុង​កឹង​ធើ​បាន​រួម​បញ្ចូល​ជា​មួយ​ខេត្ត​សុក​ត្រាំង​ និង​ ហូវ​យ៉ាង​។

លោក​ Ono Masuo បាន​អះ​អាង​៖ ទី​ក្រុង​កឹង​ធើ​កំ​ពុង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធា​នា​នូវ​តុល្យ​ភាព​អំ​ពី​ការ​អភិវឌ្ឍ​នៃ​តំ​បន់​ភាគ​ខាង​ត្បូង​។ សក្តា​នុភាព​របស់​ទី​ក្រុង​ដូច​ជា​ វប្ប​ធម៌​សម្បូរ​បែប​ ប្រ​ភព​ធន​ធាន​មនុស្ស​ចម្រុះ​ វិស័យ​កសិ​កម្ម​ ជល​ផល​ ឧស្សាហ​កម្ម​ច្នៃ​ សុទ្ធ​តែ​បង្កប់​នូវ​ទស្សន​វិស័យ​នៃ​ការ​អភិវឌ្ឍ​ន៍យ៉ាង​ធំ​ធេង​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ដល់​អ្នក​ធ្វើ​ហិរញ្ញ​ប្បទាន​ និង​អង្គ​ភាព​សហ​ការ​អនុ​វត្ត​កម្ម​វិធី​។ 

តាម​ប្រ​សាសន៍​អគ្គ​កុង​ស៊ុល​ Ono Masuo ទំ​នាក់​ទំនង​ផ្សារ​ភ្ជាប់​គ្នា​រវាង​ជប៉ុន​ និង​ទី​ក្រុង​កឹង​ធើ​បាន​ពូន​ផ្តុំ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​អំ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ កសិ​កម្ម​ - ជល​ផល​ បរិស្ថាន​ បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ដូច​ជា​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ចង​សម្ព័ន្ធ​រវាង​អា​ជីវ​កម្ម​ និង​ការ​ដោះ​ដូរ​វប្ប​ធម៌​។ ជប៉ុន​មា​នប​ណ្តា​រដ្ឋា​ភិបាល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​  អា​ជីវ​កម្ម​ជប៉ុន​បាន​មក​ទស្សន​កិច្ច​ទី​ក្រុង​កឹង​ធើ​ និង​ចូល​រួម​សកម្ម​ភាព​ក្នុង​កម្ម​វិធី​។

លោក​ Ono Masuo សង្ឃឹម​ថា​ តាម​រយៈ​កម្ម​វិធី​នេះ​ ភា​គី​ទាំង​ពីរ​នឹង​ជំ​រុញ​ដំ​ណើរ​ការ​ដោះ​ដូរ​ព័ត៌​មាន​ មតិ​យោបល់​ ជា​ជំ​ហាន​ៗរៀប​ចំ​និង​ស្រាវ​ជ្រាវ​ចាំ​បាច់​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង​នា​ពេល​ខាង​មុខ​។ ជា​ពិ​សេស​ តាម​រយៈ​ការ​ដោះ​ដូរ​វប្ប​ធម៌​ សកម្ម​ភាព​ឧ្ទេស​នាម​វប្ប​ធម៌​ជប៉ុន​តាម​រូប​ភាព​ស្និទ្ធ​ស្នាល​ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​ងាយ​ស្រួល​ឆ្លង​កាត់​ពិសោធន៍​ ព្រម​ទាំង​ផ្តល់​ព័ត៌​មាន​ស្តី​ពី​ចេញ​ទៅ​សិក្សា​នៅ​ប្រ​ទេស​ជប៉ុន​។

កម្ម​វិធី​សម្តែង​របស់​សិល្ប​ករជ​ប៉ុន​។

កម្ម​វិធី​សម្តែង​សិល្បៈ​របស់​និស្សិត​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ និង​សា​កល​វិទ្យា​ល័យ​ FPT កឹង​ធើ​។

ក្នុង​ពិ​ធី​បើក​ កម្ម​វិធី​មាន​ឈុត​សម្តែង​សិល្បៈ​ ដោះ​ដូរ​វប្ប​ធម៌​វៀត​ណាម​ - ជប៉ុន​ បញ្ចាំង​វី​ដេអូ​អប​អរ​សា​ទរ​លោក​អភិ​បាល​ក្រុង​ Okayama និង​អភិ​បាល​ក្រុង​ Nasushiobara ព្រម​ទាំង​លិខិត​ប្រ​សិទ្ធ​ពរ​ពី​រដ្ឋ​អំ​ណាច​ខេត្ត​ Miyagi។ គណៈ​ចាត់​តាំង​ក៏​បាន​ជូន​បាច់​ផ្កា​ អំ​ណោយ​ពី​អ្នក​ធ្វើ​ហិរញ្ញ​ប្បទាន​ និង​អង្គ​ភាព​សហ​ការ​ផង​ដែរ​។

អ្នក​តំ​ណាង​ថត​រូប​អនុ​ស្សាវ​រី​យ៍ក្នុង​កម្ម​វិធី​។

អ្នក​តំ​ណាង​ទស្សនា​ល្វែង​ផ្សារ​ណាត់​ក្នុង​ព្រឹត្ត​ការណ៍​។

បាន​ចាត់​តាំង​ជា​លើក​ដំ​បូង​នៅ​ទី​ក្រុង​កឹង​ធើ​ក្នុង​ឆ្នាំ​ ២០១៥ តាម​រយៈ​ការ​ជោគ​ជ័យ​ចំ​នួន​ ៦ លើក​ កម្ម​វិធី​ដោះ​ដូរ​ប្បធម៌​ - ពាណិជ្ជ​កម្ម​ វៀត​ណាម​ - ជប៉ុន​ បាន​ក្លាយ​ជា​សកម្ម​ភាព​កិច្ច​ការ​បរ​ទេស​ ដោះ​ដូរ​វប្ប​ធម៌​ និង​ជំ​រុញ​ដំ​ណើរ​ការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​មាន​អត្ថ​ន័យ​របស់​ទី​ក្រុង​ រួម​ចំ​ណែក​បង្កើន​កិច្ច​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ អង្គ​ការ​ អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​។

កម្ម​វិធី​ឆ្នាំ​ ២០២៦ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ១១ ដល់​ថ្ងៃ​ ១៣ ខែ​កញ្ញា​ ជា​មួយ​នឹង​ល្វែង​ផ្សារ​ណាត់​ជាង​ ១០០ កន្លែង​  និង​ខ្សែ​សង្វាក់​សកម្ម​ភាព​ដោះ​ដូរ​វប្ប​ធម៌​ ពាណិជ្ជ​កម្ម​ តភ្ជាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វៀត​ណាម​ - ជប៉ុន​។ ចំ​ណុច​សំ​ខាន់​ថ្មី​នៃ​កម្ម​វិធី​ឆ្នាំ​នេះ​គឺ​សកម្ម​ភាព​ថ្មើរ​ជើង​ ក្បួន​ដង្ហែ​ក្នុង​ឈុត​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រហែល​ ១.០០០ នាក់​ រួម​ចំ​ណែក​រីក​សាយ​ភាយ​ចំ​ណង​មិត្ត​ភាព​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​សហ​គម​ន៍ គាំ​ទ្រ​ដល់​កុមារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

សកម្ម​ភាព​ពាណិជ្ជ​កម្ម​នៅ​ព្រឹត្តិ​ការណ៍​។

សកម្ម​ភាព​ដោះ​ដូរ​ប្បធម៌​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិធី​។

ភ្ញៀវ​ទេស​ចរ​ជប៉ុន​ឆ្លង​កាត់​ពិសោធន៍​វប្ប​ធម៌​ប្រ​កប​ដោយ​លក្ខ​ណៈរបស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ក្នុង​ព្រឹត្តិ​ការណ៍​។

ភ្ញៀវ​ទេស​ចរ​ជប៉ុន​ឆ្លង​កាត់​ពិសោធន៍​វិធី​ធ្វើ​នំ​ក្រៀប​ របស់​ប្រ​ជា​ជន​ភាគ​ខាង​លិច​។

ណាម​ហឿង - លី​សៀ​

ចែករំលែកអត្ថបទ