ពិធីប្រណាំងគោប្រពៃណីនៅវត្តរោទ៍ នៅឃុំអាងគឺ ខេត្តអាងយ៉ាង ដិតដាមដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅតំបន់បៃណូយ បានក្លាយជាសកម្មភាពវប្បធម៌ និងកីឡា បានប្រជាជន និងភ្ញៀវទេសចរតែងទន្ទឹងរង់ចាំ។ ពិធីប្រណាំងគោលើកទី ១២ ដណ្តើមពានរង្វាន់ VTV ឆ្នាំ ២០២៦ នឹងបន្តបានចាត់តាំងឡើង រួមចំណែកអភិរក្សលក្ខណៈប្រពៃណីល្អប្រសើរ ទន្ទឹមនឹងនោះផ្សព្វផ្សាយនូវតម្លៃវប្បធម៌ និងរូបភាព ទឹកដី និងមនុស្សនៅអាងយ៉ាងទៀតផង។

ពិធីប្រណាំងគោនៅតំបន់បៃណូយ ជាលក្ខណៈប្រពៃណីល្អរបស់ជនរួមជាតិខ្មែរ។
ពិធីប្រណាំងគោប្រពៃណីនៅវត្តរោទ៍ ស្ថិតនៅឃុំអាងគឺ លើកទី ១២ ដណ្តើមពានរង្វាន់ VTV ឆ្នាំ២០២៦ នឹងបើកវគ្គនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីលានប្រណាំងគោវត្តរោទ៍ ភូមិវិញទឿង ឃុំអាងគឺ ខេត្តអាងយ៉ាង។ ពិធីប្រណាំងឆ្នាំនេះ រំពឹងទុកនឹងមានគោចំនួន ៣២ នឹម មកពីភូមិភាគនានាក្នុងតំបន់ចូលរួមប្រកួត។ គោមួយនឹមៗប្រកួតតាមរបៀបរបបដែលគណៈចាត់តាំងបានដាក់ចេញ ធានាសត្យានុម័ត យុត្តិធម៌ សុវត្ថិភាព និងរក្សាបានស្មារតីនៃពិធីប្រណាំងគោប្រពៃណី។
លោក យ័ញភុក នាយកមន្ទីរជនជាតិ និងសាសនា ខេត្តអាងយ៉ាង ឱ្យដឹង៖ "ពិធីប្រណាំងគោវត្តរោទ៍ គឺជាសកម្មភាពវប្បធម៌ កីឡាប្រពៃណីផ្សារភ្ជាប់ជាមួយជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរនៅតំបន់បៃណូយ ខេត្តអាងយ៉ាង។ ពិធីប្រណាំងបានចាត់តាំងឡើង ដើម្បីរួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនរួមជាតិខ្មែរ"។
ឆ្លងកាត់ការចាត់តាំង ១១ លើក ពិធីប្រណាំងនេះកាន់តែទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជន ភ្ញៀវទេសចរ និងស្ថាប័នសារព័ត៌មាន ទូរទស្សន៍ សន្សឹមៗក្លាយជាសកម្មភាពវប្បធម៌ពិសេសដោយឡែករបស់ភូមិភាគ។ តាមប្រសាសន៍លោក ង្វៀងយ្វីផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងគឺ ការរក្សាពិធីប្រណាំងគោនេះមានអត្ថន័យសំខាន់ក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ នេះជាឱកាសសម្រាប់ប្រជាជនជួបជុំគ្នា ដោះដូរ បង្កបរិយាកាសរីករាយ និងសាមគ្គីក្នុងសហគមន៍។ ចំណុចថ្មីរបស់ពិធីប្រណាំងគោឆ្នាំនេះ គឺកិច្ចសហការជាមួយ VTV ណាមបូក្នុងការផ្តល់ព័ត៌មាន និងផ្សព្វផ្សាយ។ តាមរយៈនោះ រូបភាពពិធីប្រណាំងគោវត្តរោទ៍ វប្បធម៌ខ្មែរ និងតំបន់ដីអាងគឺ បានឧទ្ទេសនាមទូលំទូលាយដល់ទស្សនិកជនទាំងក្នុងនិងក្រៅខេត្ត។
ទន្ទឹមនឹងសកម្មភាពសំខាន់នេះ គណៈកម្មាធិការប្រជាជនឃុំអាងគឺ និង VTV ណាមបូ នៅទាំងសហការចាត់តាំងពិធីប្រឡងរូបថតស្អាត បង្កលក្ខណៈដល់អ្នកថតរូប អ្នកយកព័ត៌មាន និងអ្នកស្រឡាញ់ពេញចិត្តថតរូប ថតរក្សាទុកនូវខណះពេលដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍នៃពិធីប្រណាំងគោ ក៏ដូចជាទេសភាព ជីវភាពវប្បធម៌ និងមនុស្សនៅភូមិភាគ។ វណ្ណកម្មដែលមានតម្លៃនឹងរួមចំណែកផ្សព្វផ្សាយរូបភាពអាងគឺ និងវប្បធម៌ខ្មែរដល់សាធារណជន។


ពិធីប្រណាំងគោរួមចំណែកអភិរក្ស និងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិ។
ទន្ទឹមនឹងការត្រៀមលក្ខណៈបម្រើពិធីប្រណាំង ការងារធានាសុវត្ថិភាពក៏បានភូមិភាគយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ គណៈកម្មាធិការប្រជាជនឃុំអាងគឺ សំណូមពរគណៈចាត់តាំងសហការជាមួយស្ថាប័ន និងអង្គភាពជាប់ពាក់ព័ន្ធ អនុវត្តបានល្អនូវការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្ការនិងពន្លត់អគ្គិភ័យ អនាម័យបរិស្ថាន និងសុវត្ថិភាពម្ហូបអាហារ។ ភូមិភាគក៏បង្កើនការឃោសនា ណែនាំប្រជាជន និងភ្ញៀវទេសចរគោរពបទបញ្ជាផ្ទៃក្នុង និងរបៀបរបបរបស់ពិធីប្រណាំង; ធានាសុវត្ថិភាពដល់ម្ចាស់គោ អ្នកបើកបរ ប្រជាជន និងភ្ញៀវទេសចរក្នុងអំឡុងពេលប្រព្រឹត្តឡើងព្រឹត្តិការណ៍។
ជាមួយនឹងការត្រៀមបម្រុងហ្មត់ចត់របស់ភូមិភាគ ការចូលរួមរបស់គោប្រណាំងមួយនឹមៗ និងការរួមដំណើររបស់ VTV ណាមបូ ពិធីប្រណាំងគោនៅវត្តរោទ៍ លើកទី ១២ រំពឹងទុកនឹងបន្តបង្កជាទិវាវប្បធម៌ កីឡាដ៏ពុះពោរ និងទាក់ទាញអារម្មណ៍។ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ និងផ្សព្វផ្សាយរូបភាពតំបន់បៃណូយដល់ប្រជាជន និងភ្ញៀវទេសចរទាំងចតុទ្ទិស៕
ហុងទើ - វិមាន