កីឡា - ទេសចរណ៍ ទេសចរណ៍

11/08/2026 - 21:01

មក​វិញ​ឡុង​ ស្វែង​យល់​និង​ឆ្លង​បទ​ពិសោធន៍​នៅ​ចម្ការ​ទំ​ពាំង​បាយ​ជូរ​ 

ជា​មួយ​នឹង​បរិយាកាស​បៃ​តង​ខៀវ​ស្រងាត់​ ទំ​ពាំង​បាយ​ជូរ​ផ្លែ​ទន់​ទ្រើង​ និង​ឆ្លង​កាត់​ពិសោធន៍​បេះ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​ដោយ​ខ្លួន​ឯង​ នោះ​គឺ​នៅ​ចម្ការ​ទំ​ពាំង​បាយ​ជូរ​និញថា​យ នៅ​ភូមិ​តា​ដែក​ សង្កាត់​ង្វៀត​ហ្វា​ ខេត្ត​វិញ​ឡុង​ កំ​ពុង​ក្លាយ​ជា​គោល​ដៅ​ថ្មី​មួយ​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ ថត​រូប​ និង​ឆ្លង​កាត់​ពិសោធន៍​បរិយាកាស​ស្រែ​ចម្ការ​។

ចម្ការ​ទំ​ពាំង​បាយ​ជូរ​និញថា​យ មា​នទី​តាំង​នៅ​ភូមិ​តា​ដែក​ សង្កាត់​ង្វៀត​ហ្វា​ ខេត្ត​វិញ​ឡុង​ បា​នក​កើត​ឡើង​នៅ​ឆ្នាំ​ ២០២២ ដោយ​បាន​នាំ​ពូជ​ទំ​ពាំង​បាយ​ជូរ​មក​ពី​និញធ្វឹង​។ ដំ​បូង​ឡើយ​ ម្ចាស់​ចម្ការ​ដាំ​ទំ​ពាំង​បាយ​ជូរ​ដើម្បី​អភិវឌ្ឍ​ផលិត​តែ​ប៉ុណ្ណោះ​។ យូរ​ៗទៅ​ ដោយ​សង្កេត​ឃើញ​ទម្រង់​នេះ​មាន​សក្តា​នុភាព​អាច​ផ្សារ​ភ្ជាប់​នឹង​សកម្ម​ភាព​ទស្សនា​ ម្ចាស់​ចម្ការ​ក៏​បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេស​ចរ​ ហើយ​សន្សឹម​ៗក្លាយ​ជា​គោល​ដៅ​ឆ្លង​កាត់​ពិសោធន៍​កសិ​កម្ម​ថ្មី​មួយ​នៅ​ភូមិ​ភាគ​។ បច្ចុប្បន្ន​ ចម្ការ​ទំ​ពាំង​បាយ​ជូរ​មាន​ភ្ញៀវ​មក​ទស្សនា​ជាង​១០០លើក​នាក់​ជា​រៀង​រាល់​ថ្ងៃ​ បំ​ផុត​គឺ​នៅ​ចុង​សប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ផ្សេង​ៗ។ មក​កាន់​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​មាន​ឱ​កាស​ទស្សនា​ទ្រើង​ទំ​ពាំង​បាយ​ជូរ​ដែល​បាន​ថែ​ទាំ​យ៉ាង​ល្អិត​ល្អន់​ និង​មាន​ផ្លែ​ជា​ចង្កោម​ៗយ៉ាង​ស្អេក​ស្កះ​។ បរិយា​កាស​បៃ​តង​ខៀវ​ស្រងាត់​ និង​ដើម​ទំ​ពាំង​បាយ​ជូរ​ដាំ​ជា​ជួរ​ៗ បង្ក​លក្ខ​ណៈសម្រាប់​ភ្ញៀវ​ទេស​ចរ​ថត​រូប​អនុ​ស្សាវ​រី​យ៍ លំ​ហែ​កាយ​ និង​ស្វែង​យល់​បន្ថែម​អំ​ពី​របៀប​ដាំ​ និង​ថែ​ទាំ​ទំ​ពាំង​បាយ​ជូរ​។ ចំ​ណុច​ជា​ទី​គាប់​ចិត្ត​ នោះ​គឺ​ភ្ញៀវ​ទេស​ចរ​អាច​ជ្រើស​រើស​ និង​បេះ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​ដែល​ចូល​ចិត្ត​ដោយ​ផ្ទាល់​ដៃ​ ឆ្លង​តា​រយៈ​នោះ​ មាន​បទ​ពិសោធន៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​សកម្ម​ភាព​ផលិត​កសិ​កម្ម​។

ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​ពិសោធន៍​បេះ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​នៅ​ចម្ការ​ទំ​ពាំង​បាយ​ជូរ​និញថា​យ។

សំ​បុត្រ​ចូល​ទស្សនា​ចម្ការ​ទំ​ពាំង​បាយ​ជូរ​មាន​តម្លៃ​ ៣០.០០០ ដុង​ក្នុង​ម្នាក់​។ មុន​ពេល​ចូល​ទស្សនា​ ភ្ញៀវ​ទេស​បាន​ភ្លក់​រស​ជាតិ​ទំ​ពាំង​បា​ជូរ​។ បន្ទាប់​មក​ ភ្ញៀវ​អាច​ទស្សនា​ ថត​រូប​ និង​ឆ្លង​កាត់​ពិសោធន៍​បេះ​ទំ​ពាំង​បាយ​ជូរ​ដោយ​សេ​រី​។ ផ្លែ​ទំ​ពាំង​បាយ​ជូរ​ដែល​ភ្ញៀវ​ជ្រើស​រើស​នឹង​យក​ចេញ​ទៅ​តាម​ប្រ​ភេទ​ផ្លែ​នីមួយៗ​។ តាម​ប្រ​សាសន៍​ម្ចាស់​ចម្ការ​ទំ​ពាំង​បាយ​ជូរ​និញថា​យ ជា​សំ​ខាន់​ចម្ការ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ចូល​ទស្សនា​ក្នុង​រដូវ​វិស្សម​កាល​ និង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ដែល​ជា​ដំ​ណាក់​កាល​ទំ​ពាំង​បាយ​ជូរ​ចេញ​ផ្លែ​ ហើយ​ចម្ការ​នៅ​តែ​បន្ត​ទទួល​ភ្ញៀវ​ទេស​ចរ​រហូត​ដល់​ទំ​ពាំង​បាយ​ជូរ​ប្រ​មូល​ផល​អស់​ ទើប​បិទ​ទ្វារ​បណ្តោះ​អា​សន្ន​។ តាម​ប្រ​សាសន៍​ម្ចាស់​ចម្ការ​ ទំ​ពាំង​បាយ​ជូរ​ចេញ​ផ្លែ​២លើក​ក្នុង​មួយ​ឆ្នាំ​ ម្ល៉ោះហើយ​អ្នក​ចម្ការ​ម្ចាស់​ការ​កែ​សម្រួល​ពេល​វេលា​ចេញ​ផ្លែ​ឱ្យ​សម​ស្រប​ទៅ​នឹង​រដូវ​ទេស​ចរណ៍​វិស្សម​កាល​ និង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​។ ក្រៅ​ពី​ថ្ងៃ​បុណ្យ​ផ្សេង​ៗ នៅ​ថ្ងៃ​ចុង​សប្តា​ហ៍ បំ​ផុត​គឺ​ថ្ងៃ​អាទិត្យ​ មាន​ភ្ញៀវ​មក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​។ របៀប​ធ្វើ​នេះ​ជួយ​រក្សា​សកម្ម​ភាព​ផលិត​ផង​ និង​បង្ក​លក្ខ​ណៈដើម្បី​ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​បទ​ពិសោធន៍​ក្នុង​ដំ​ណាក់​កាល​ទំ​ពាំង​បាយ​ជូរ​កំ​ពុង​ផ្តល់​ផ្លែ​ផង​។

បច្ចុប្បន្ន​ ក្នុង​ចម្ការ​ដាំ​ទំ​ពាំង​បាយ​ជូរ​៣ប្រ​ភេទ​ រួម​មាន​៖ ទំ​ពាំង​បាយ​ជូរ​ខ្មៅ​ ទំ​ពាំង​បាយ​ជូរ​បៃ​តង​ និង​ទំ​ពាំង​បាយ​ជូរ​ម្រាម​ដៃ​ខ្មៅ​។ ប្រ​ភេទ​នីមួយៗ​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​អំ​ពីរ​ ពណ៌​ និង​រស​ជាតិ​ បង្ក​ភាព​សម្បូរ​បែប​នៅ​ក្នុង​ចម្ការ​ទំ​ពាំង​បាយ​ជូរ​។ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ ប្រ​ការ​បាន​ឃើញ​នឹង​ភ្នែក​នូវ​ចង្កោម​ទំ​ពាំង​បាយ​ជូរ​នៅ​លើ​ទ្រើង​ បេះ​ដោយ​ខ្លួន​ឯង​ និង​ភ្លក់​រស​ជាតិ​នៅ​ក្នុង​ចម្ការ​ បាន​នាំ​មក​នូវ​អា​រម្មណ៍​សប្បាយ​រីក​រាយ​ ពិ​សេស​គឺ​ចំ​ពោះ​កុមារ​ និង​អ្នក​លើក​ដំ​បូង​ឆ្លង​កាត់​បទ​ពិសោធន៍​នូវ​ទម្រង់​ដាំ​ទំ​ពាំង​បាយ​ជូរ​។

ផ្តើម​ពី​ទម្រង់​ដាំ​ទំ​ពាំង​បាយ​ជូរ​បម្រើ​ការ​ផលិត​ ចម្ការ​ទំ​ពាំង​បាយ​ជូរ​និញថា​យបាន​គេ​ដឹង​ឮ​ជា​បណ្តើ​រៗ ដូច​ជា​គោល​ដៅ​ទស្សនា​ ឆ្លង​កាត់​ពិសោធន៍​កសិ​កម្ម​នៅ​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​បរិយាកាល​លំ​ហែ​កាយ​ ថត​រូប​អនុ​ស្សាវ​រី​យ៍ និង​ឆ្លង​កាត់​បទ​ពិសោធន៍​បេះ​ទំ​ពាំង​បាយ​ជូរ​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​នៅ​ទាំង​រួម​ចំ​ណែក​បង្កើត​គោល​ដៅ​ថ្មី​ ធ្វើ​ឱ្យ​សម្បូរ​បែប​ថែម​ទៀត​នូវ​ប្រ​ភេទ​ទេស​ចរណ៍​ឆ្លង​កាត់​ពិសោធន៍​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទស្សនា​ ស្វែង​យល់​របស់​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ពេល​មក​វិញ​ឡុង​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ