(អ.ឡ) - មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ប្ដូរផ្ដាច់ក្នុងការរៀបចំ ពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដើម្បីធានាឱ្យការដំណើរការនៃទម្រង់រដ្ឋបាលភូមិភាគ ២ ថ្នាក់ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។ កិច្ចចង្អុលការ ដឹកនាំអំពីការកែទម្រង់រដ្ឋបាល និងការផ្លាស់ប្ដូរឌីជីថលរបស់ផ្នែកអប់រំ ត្រូវបានអនុវត្តទាន់ពេលវេលាព្រមៗគ្នា និងអនុលោមតាមកិច្ចចង្អុលការរបស់មជ្ឈិមនិងទីក្រុង។

លេខាធិការក្រុមការងារត្រួតពិនិត្យ បានប្រកាសសេចក្តីសម្រេចនិងផែនការត្រួតពិនិត្យចំពោះមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ។ រូបថត៖ យ៉ឹងអាង
នៅថ្ងៃទី៣១ ខែកក្កដា មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានទទួលស្វាគមន៍ក្រុមការងារត្រួតពិនិត្យការងារកែទម្រង់រដ្ឋបាល ការងារចលនាមហាជនរបស់រដ្ឋអំណាច ប្រជាធិបតេយ្យនៅមូលដ្ឋាន; ការងារលិខិតស្នាមនិងការរក្សាទុក; ការងារយុវជននិងសមភាពភេទរបស់ទីក្រុង។
ចាប់តាំងពីដើមឆ្នាំ២០២៦ មកដល់បច្ចុប្បន្ន មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បានផ្សព្វផ្សាយអនុវត្តភារកិច្ចកែទម្រង់រដ្ឋបាលស្របតាមផែនការ ដោយធានាល្បឿនដំណើរការ គុណភាពនិងប្រសិទ្ធភាព; បង្កើនការអនុវត្តផ្លាស់ប្ដូរឌីជីថល ក្នុងការដោះស្រាយបែបបទរដ្ឋបាល និងការគ្រប់គ្រង ដឹកនាំ។ មន្ទីរបានកសាងផែនការ គម្រោងចាត់តាំងពិនិត្យស្រាវជ្រាវ ស្រង់ស្ថិតិស្តីពី "ការវាស់ស្ទង់កម្រិតពេញចិត្តរបស់ប្រជាជន ចំពោះសេវាអប់រំរដ្ឋនៅលើភូមិឋានទីក្រុង ឆ្នាំ២០២៦"។ តាមរយៈនោះ មានសាលារដ្ឋចំនួន ៦២៦ ត្រូវបានជ្រើសរើសពិនិត្យស្រាវជ្រាវ ដោយរូបភាពពិនិត្យស្រាវជ្រាវតាមប្រព័ន្ធអនឡាញលើកម្មវិធីផ្នែកទន់។

សមាជិកក្រុមការងារត្រួតពិនិត្យ ការអនុវត្តឌីជីថលឧបនីយកម្ម ក្នុងការដោះស្រាយបែបបទរដ្ឋបាលរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ។ រូបថត៖ យ៉ឹងអាង
ចំពោះការទទួលនិងដោះស្រាយបែបបទរដ្ឋបាល មន្ទីរអប់រំនិងបណ្តុះបណ្តាល បានចាត់តាំងអ្នករដ្ឋការចំនួន ៣ រូប (អ្នករដ្ឋការពេញសិទ្ធិ ១ រូប និងអ្នករដ្ឋការបម្រុងចំនួន ២ រូប) អនុវត្តភារកិច្ចទទួលនិងប្រគល់ឯកសារដោយផ្ទាល់នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋទីក្រុងកឹងធើ។ រាល់បែបបទរដ្ឋបាលដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់មន្ទីរ ត្រូវបានកសាងដំណើរការអនុវត្តក្នុងផ្ទៃក្នុង និងដាក់ជូនគណៈកម្មាធិការប្រជាជនទីក្រុងអនុម័ត ស្របតាមបទប្បញ្ញត្តិជាធរមាន។ បច្ចុប្បន្ន ផ្នែកអប់រំនិងបណ្តុះបណ្តាល មានដំណើរការអនុវត្តក្នុងផ្ទៃក្នុងសរុបចំនួន ១០៦ សម្រាប់ដោះស្រាយបែបបទរដ្ឋបាល ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង (រួមមាន ៧២ ដំណើរការអនុវត្តថ្នាក់ទីក្រុង និង ៣៤ ដំណើរការអនុវត្តថ្នាក់ឃុំ)។ បច្ចុប្បន្ន មន្ទីរកំពុងពិនិត្យឡើងវិញ កសាងនិងដាក់ជូនគណៈកម្មាធិការប្រជាជនទីក្រុងអនុម័ត ៦១ ដំណើរការអនុវត្តក្នុងផ្ទៃក្នុងដែលបានកែសម្រួល បំពេញបន្ថែមនិងជំនួស (រួមទាំងថ្នាក់ទីក្រុង និងថ្នាក់ឃុំ)។

សមាជិកក្រុមការងារត្រួតពិនិត្យ ពិនិត្យការប្រកាសឱ្យប្រើឯកសារចង្អុលការ ដឹកនាំអំពីការងារចលនាមហាជនរបស់រដ្ឋអំណាច ប្រជាធិបតេយ្យនៅមូលដ្ឋានរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ។ រូបថត៖ យ៉ឹងអាង
ចំពោះការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានម្ចាស់ការកសាងគម្រោងរួមបញ្ចូលនូវមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ - អប់រំប្រចាំលើភូមិឋានទីក្រុង; ទន្ទឹមនឹងនោះ ក៏បានសហការជាមួយមន្ទីរមហាផ្ទៃ ធ្វើសេនាធិការប្រកាសគម្រោងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ស្ថាប័នរដ្ឋបាល និងអង្គភាពបុព្វហេតុរដ្ឋ។ ជាមួយគ្នានេះ មន្ទីរក៏បានរៀបចំឡើងវិញនូវមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ - អប់រំប្រចាំ ដើម្បីផ្តល់សេវាតាមតំបន់អន្តរឃុំ សង្កាត់។ ជាក់ស្តែង បានរៀបចំអង្គភាពចំនួន ៣០ រួមមាន មជ្ឈមណ្ឌលអប់រំប្រចាំចំនួន ៣ និង មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ - អប់រំប្រចាំចំនួន ២៧ ទៅជាមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ - អប់រំប្រចាំចំនួន ១៤ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ; រួមបញ្ចូលសាលាចំនួន ២ (សាលាតឿងឡាយ ខណ្ឌនិញកេវ ចូលជាមួយសាលាបង្រៀនកុមារពិការទីក្រុងកឹងធើ ហើយប្តូរឈ្មោះជាសាលាអប់រំពិសេសទីក្រុងកឹងធើ។ ព្រមទាំងបានប្តូរឈ្មោះអង្គភាពចំនួន ១៦ (រួមមានសាលារៀនចំនួន ១៥ និង មជ្ឈមណ្ឌល ១)។
ទោះជាយ៉ាងណា ការងារកែទម្រង់រដ្ឋបាលនៅតែមានចំណុចខ្វះខាតមួយចំនួន ដូចជា ការត្រួតពិនិត្យការងារកែទម្រង់រដ្ឋបាលក្នុងផ្ទៃក្នុងអង្គភាពមិនទាន់បានអនុវត្តជាប្រចាំ; ទម្រង់មួយចំនួន និងគំនិតច្នៃប្រតិដ្ឋនៅមានកម្រិត ដូច្នេះចាំបាច់ត្រូវបង្កើតបន្ថែមទម្រង់ និងគំនិតច្នៃប្រតិដ្ឋនៃការកែទម្រង់រដ្ឋបាល; នៅមានសំណុំឯកសារដោះស្រាយយឺតពេលកំណត់ ខណៈអត្រាឌីជីថលឧបនីយកម្មឯកសារនៅមានកម្រិតទាប; មិនទាន់បានប្រកាសឱ្យប្រើផែនការបំផុសចលនាប្រឡងប្រណាំងក្នុងការអនុវត្តបែបបទរដ្ឋបាលមិនចំណុះព្រំប្រទល់រដ្ឋបាល; ការដាក់ស្នើអនុម័តផែនការម្ចាស់ការហិរញ្ញវត្ថុរបស់អង្គភាពបម្រើបុព្វហេតុរដ្ឋ ក្រោមឱវាទអនុវត្តមិនទាន់ពេលវេលា។ ចំពោះការផ្លាស់ប្ដូរឌីជីថល និងគម្រោងលេខ ០៦ ភារកិច្ចមួយចំនួននៅមិនទាន់ធានាបានតាមល្បឿនដំណើរការ។ សម្ភារៈបរិក្ខារបម្រើដល់ការផ្លាស់ប្ដូរឌីជីថលនៅខ្វះខាត ចាំបាច់ត្រូវមានដំណោះស្រាយអនុវត្តព្រមៗគ្នា សំដៅជំរុញការផ្លាស់ប្ដូរឌីជីថលរបស់ផ្នែកអប់រំនិងបណ្តុះបណ្តាល។

លោកវ៉ហុងឡាម នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ មានប្រសាសន៍ក្នុងពេលក្រុមការងារចុះត្រួតពិនិត្យ។ រូបថត៖ យ៉ឹងអាង
លោកវ៉ហុងឡាម នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានទទួលយកមតិយោបល់របស់ក្រុមការងារត្រួតពិនិត្យ ទន្ទឹមនឹងនោះ បន្តចង្អុលការអង្គភាពក្រោមឱវាទមានដំណោះស្រាយ ផែនការជម្នះចំណុចខ្វះខាត ភាពខ្វះចន្លោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារកែទម្រង់រដ្ឋបាល ការផ្លាស់ប្ដូរឌីជីថលនិងខ្លឹមសារផ្សេងៗដែលក្រុមការងារត្រួតពិនិត្យបានលើកឡើង។
មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង កំពុងពិនិត្យឡើងវិញនូវបែបបទរដ្ឋបាលទាំងអស់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង តាមរយៈនោះ លើកសំណើគម្រោងកាត់បន្ថយ សម្រួលដំណើរការ សមាសភាគឯកសារ ធានាសម្រេចទិសដៅកាត់បន្ថយរយៈពេលដោះស្រាយបែបបទរដ្ឋបាលយ៉ាងតិច ៥០% និងការចំណាយក្នុងការអនុវត្តបែបបទរដ្ឋបាល ៥០% នៅក្នុងឆ្នាំ ២០២៦ បើធៀបនឹងឆ្នាំ ២០២៤ ស្របតាមបទប្បញ្ញត្តិជាធរមាន៕
ក្វឹងថាយ - ពេជ្រសឿន